កាណាដា ទិញមីស៊ីលប្រើលើនាវាចម្បាំង​ ក្នុងតម្លៃ៥០០លានដុល្លារ

//s11.kh1.co/11/11ee3fe9420f3c2e02a236a635f73bba63a76f53.jpg
សង្គម

 ០៧-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ​៥០០លានដុល្លារ លើដំណើរការលក់មីស៊ីលប្រភេទ SM-2 Block IIIC និងឧបករណ៍ដែលពាក់ព័ន្ធទៅប្រទេសកាណាដា

អូតាវ៉ា៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារ ចំពោះដំណើរការលក់មីស៊ីលប្រភេទ SM-2 Block IIIC និងឧបករណ៍ដែលពាក់ព័ន្ធទៅឱ្យប្រទេសកាណាដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារ DSCA បានគូសបញ្ជាក់ថា រដ្ឋាភិបាលកាណាដាបានស្នើសុំទិញមីស៊ីលប្រភេទ SM-2 Block IIIC ចំនួន១០០ និងប្រព័ន្ធបាញ់បញ្ឈរ ​ MK-13 ចំនួន១០០ផងដែរ។ បន្ថែមពីនេះ នៅក្នុងសំណើក៏រួមបញ្ចូលទាំងសេវាកម្មបង្ហាត់បង្រៀន ព្រមទាំង​ការផ្គត់ផ្គង់​ឧបករណ៍បច្ចេកទេសមួយចំ​នួន​ទៀតផង។

គួរជម្រាបថា SM-2 Block IIIC គឺជាប្រភេទមីស៊ីលបាញ់ពីលើ​ទឹកទៅលើអាកាស ដែលត្រូវបានរចនាឡើងដើម្បីការពារនាវាចម្បាំង ប្រឆាំងនឹងមីស៊ីល​ពិឃាត ក៏ដូចជាយន្តហោះជាដើម។ ហើយកាណាដា គ្រោងនឹង​ដំឡើងមីស៊ីលទាំងនេះ នៅលើនាវាចម្បាំងរបស់ខ្លួនចំនួន ១៥គ្រឿង ដែលបានគ្រោងទុក៕

មីស៊ីល SM-2 Block IIIC
មីស៊ីល SM-2 Block IIIC
មីស៊ីល SM-2 Block IIIC
មីស៊ីល SM-2 Block IIIC
មីស៊ីល SM-2 Block IIIC
មីស៊ីល SM-2 Block IIIC
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T