ទៀត​ហើយ! ស្រី​អូន​ ត្រូវ​គេ​ជ្រុល​បុកឡាន​ ខូច​ខាត​ធ្ងន់​ធ្ងរ ថែមទាំងចិត្តបុណ្យជួយដល់... (មានវីដេអូ)

//s11.kh1.co/06/06b6673b4669e536d83d43cf28cae7654641bb34.png
តារា & កម្សាន្ដ

 ០៧-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ស្រីអូន​ឡានខូច​ខាត​អស់​ជាង​៣០០០០ម៉ឺនដុល្លារ​មិន​ទារ​សំណង​មួយ​រយ ទារ​តែ​៣០០០ដុល្លារ​ឲ្យ​ទៅ​ម្ចាស់​កង់​បី​ដែល​ខូចឡាន​ម្ចាស់​ឡាន​បង្ក​មិន​ព្រម​។

កម្សាន្ត៖ បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី ​ក្រោយពី​ម្ចាស់​ផលិតផល ​ដ៏ល្បីឈ្មោះ​​មួយគឺ ​អ្នក​នាង​ស្រី​អូន ​បាន​បង្ហោះ​លើ ​បណ្តាញសង្គម ​​គរណី​ហ្វេសប៊ុករបស់ ​​អ្នក​នា​ងអំពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដែល​រថយន្ត​មួយ​ បាន​បើកមិនប្រយ័ត្ន ទៅបុកកង់​បី​ហើយ ក៏​ជ្រុល​មកបុក​ឡាន​ទាំង​២​របស់ ​អ្នក​នាង​ខូច​ខាតយ៉ាង​ធ្ងន់​ធ្ងរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំ​វិញ​ករណី ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ខាង​លើ​នេះ​ក៏ត្រូវ​បាន ​ជន​រងគ្រោះ​ អ្នក​នាង​ស្រី​អូន​ ​បានចេញមុខ​​ បញ្ជាក់​​ឲ្យ​ដឹង​ថា ​ឡាន​ទាំង​២របស់​អ្នកនាង​ដែល​ ត្រូវ​​គេបុកត្រូវនោះ​គឺមួយ​ឡាន​ម៉ាក​Lexus៥៧០ និងមួយទៀត​ម៉ាកLand Cruiser ដែលប៉ាន់ស្មាន​តម្លៃ​ខូច​ខាត ​អស់​ប្រហែលជា​៣០,០០០ ម៉ឺន​ដុល្លារអាមេរិក​​។ ក៏ប៉ុន្តែ ក្នុង​បញ្ហា​នេះ ​​អ្នក​នាងមិន​ដេញ​ដោល ​ក៏ដូច​ជា​​ទាម​ទារ​សំណងអ្វី ​​ពីម្ចាស់​ឡាន​បង្កនោះទេ​​ តែ​គ្រាន់​តែ​ចង់​សុំ​ឲ្យ​ម្ចាស់​ឡាន​នោះ ដោះ​ស្រាយ​ជាមួយ​នឹង ​ម្ចាស់​កង់​បី​ដែល​បាន​បុក​ត្រូវ ​នឹង​ទារឲ្យចេញ​ថ្លៃ​ខូចខាត​ដល់ ​ម្ចាស់​កង់​៣នោះ ចំនួន​៣,០០០ដុល្លារ តែប៉ុណ្ណោះ។

ក៏ប៉ុន្តែ​ម្ចាស់​ឡានបង្ក ​បែរជា​មិន​ព្រម​សង ​ហើយចូលខ្លួនដោះស្រាយ ដោយ​លើកឡើង​ថា ​អាងខ្លួន​មាន​ខ្សែធំ ហើយក៏​បើក​ឡាន ​ចេញ​ទៅបាត់ទៅ​។ ដោយ​ឃើញ​ថា ​អាណិត​ម្ចាស់​កង់​៣​ ដែល​កំពុងតែក្រខ្សត់ ​ហើយ​មាន​កូន​ឈឺ​ នៅ​មន្ទីរពេទ្យ​ទៀត​នោះ​ អ្នកនាង​ស្រី​អូន ក៏​បាន​ចេញ​ខ្លួនធានា​ថានឹង ​ចេញ​សងជំនួស​ឡាន ​ដែល​បាន​បង្ក​នោះ​ ដោយ​ថានឹង​ទិញ​កង់​៣ថ្មី​ ជូន​ទៅដល់​ ម្ចាស់​កង៣​នោះផងដែរ​៕  

នេះជាវីដេអូហេតុការណ៍ គេបុករថយន្ត របស់ស្រីអូន៖ https://www.facebook.com/watch/?v=700795370869871

ស្រីអូន
ស្រីអូន
ស្រីអូន
ស្រីអូន
នៅកន្លែង​កើត​ហេតុ
នៅកន្លែង​កើត​ហេតុ
នៅប៉ុស្តិ៍ប៉ូលីស
នៅប៉ុស្តិ៍ប៉ូលីស
ឡាន​ប៉ូលីស
ឡាន​ប៉ូលីស
ម្ចាស់​កង់បី
ម្ចាស់​កង់បី
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T