កូនភ្លោះទាំង៣ របស់អតីតតារាសម្តែង ឈុំ ស៊ីថា ត្រៀមសម្រាលឆាប់ៗ ខណៈសម្រស់ភរិយាឡើងខ្ញង់

//s11.kh1.co/9e/9e4238cdbe800ee053eb05cdd968f67ab997af09.png
តារា & កម្សាន្ដ

 ០៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

បាត់​មុខពី​វិស័យ​សិល្បៈ អតីតតារាសម្តែង​ប្រុស​ ឈុំ ស៊ី​ថា សំងំ​សាង​គ្រួសារ​យ៉ាង​កក់​ក្តៅ ​ហើយក៏​ត្រៀម​នឹង​ស្វាគមន៍​កូន​ភ្លោះ​៣នាក់​ថែម​ទៀត​។

កម្សាន្ត៖ ជឿជាក់​ថា ​បង​ប្អូន​ភាគច្រើន ​ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់​នៅ​ អតីត​តារា​សម្តែង​លោក​ ឈុំ ស៊ី​ថា​ ដែល​កន្លង​មក ​លោក​ក៏​ធ្លាប់​បាន ​បង្ហាញខ្លួន ​ក្នុង​វិស័យ​សិល្បៈផ្នែក​សម្តែង​ បាន​មួយ​រយៈពេល​ដែរ ​ក៏ប៉ុន្តែ​ក្រោយ​មក ​លោក​ក៏​បាន​ផ្អាកពី ​ការ​សម្តែង​​ទៅវិញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក​ថ្មីៗនេះ ​អតីត​តារាសម្តែង ប្រុស​រូបនេះ បាន​បង្ហោះ​រូបថត​យ៉ាង​ផ្អែម​ល្ហែម ​ជាមួយ​នឹង​ភិរិយា ​ដែល​កំពុង​ពរពោះ។ តែអ្វី​ដែល​បាន​​ធ្វើ​ឲ្យ​ គេចាប់​អារម្មណ៍នោះគឺ ​លោក​​បានសរសេរ រៀប​រាប់​​បញ្ជាក់ ​បែបនេះ​ថា ​ភិរិយា​របស់​លោក ​កំពុងពរពោះ ​កូន​ភ្លោះ​ចំនួន​៣រូប បាន​៨​ខែ​ហើយ ​ត្រៀម​នឹង​សម្រាល ​ក្នុង​រយៈពេល​ដ៏​ខ្លី​ ខាង​មុខនេះ ផងដែរ​។

ជារួម​នេះ​ គឺជាដំណឹង​ដែល​គួរ​ឲ្យ​ចូល​រួម​អប​អរ ​ហើយក៏ជា​ដំណឹង ​ដ៏គួរឲ្យភ្ញាក់​ផ្អើលមួយ ​ផងដែរ​។ ព្រោះ​ជាក់​ស្តែង​ កន្លង​មក​កម្រ​មាន ​អ្នក​ពរពោះ​កូន​ភ្លោះ ​ម្តង​៣រូបបែបនេះ ​ខ្លាំងណាស់​។ ហើយ​ចំណុច​មួយ​ទៀត ​ដែល​ធ្វើ​ឲ្យ ​អ្នក​លេង​បណ្តាញសង្គម ​កត់​សម្គាល់នោះគឺ ​ត្បិត​តែ​ភិរិយា ​របស់​អតី​ត​រូប​នេះ ​ពរពោះ​កូន​ភ្លោះ​៣នាក់ បាន​រយៈពេល​៨ខែ​ ក៏ពិតមែន ​តែមើលទៅ​ផ្ទៃ​​ពោះ ​ក៏​មិន​ធំ​ខ្លាំង​ដែរ  ចំណែក​រូប​សម្រស់វិញ ក៏​នៅតែ​ស្រស់​ស្អាតដដែល៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

  ​អតីត​តារា​សម្តែង​លោក​ឈុំ ស៊ី​ថា
  ​អតីត​តារា​សម្តែង​លោក​ឈុំ ស៊ី​ថា
ភិរិយា ​អតីត​តារា​សម្តែង​លោក​ឈុំ ស៊ី​ថា
ភិរិយា ​អតីត​តារា​សម្តែង​លោក​ឈុំ ស៊ី​ថា
ភិរិយា ​អតីត​តារា​សម្តែង​លោក​ឈុំ ស៊ី​ថា
ភិរិយា ​អតីត​តារា​សម្តែង​លោក​ឈុំ ស៊ី​ថា
លោក​ឈុំ ស៊ី​ថា និង​ភិរិយា
លោក​ឈុំ ស៊ី​ថា និង​ភិរិយា
លោក​ឈុំ ស៊ី​ថា និង​ភិរិយា
លោក​ឈុំ ស៊ី​ថា និង​ភិរិយា
ឈុំ ស៊ីថា​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T