អ្នកប៉ះពាល់ រដ្ឋមន្ត្រីការបរទេសហុងគ្រី កើនដល់៨៨៩នាក់ ត្រូវធ្វើតេស្ត លទ្ធផលអវិជ្ជមានទាំងអស់ ខណៈរកឃើញករណីវិជ្ជមានថ្មីចំនួន២នាក់ថ្ងៃនេះ

//s11.kh1.co/ff/ff3ca0a3fe08995ef944082678f9f90b350342e1.jpg
សង្គម

 ០៧-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

អ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស​ និងពាណិជ្ជកម្ម​ ចំនួន​ ៤៩នាក់​ ត្រូវបានធ្វេីតេស្ត​ អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់គ្នា

ភ្នំពេញ៖ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា តែងតែត្រូវបាន ក្រសួងសុខាភិបាល ប្រាប់ជាដំណឹងជារៀងរាល់ថ្ងៃ ទៅដល់មហាជនទូទាំងប្រទេសកម្ពុជា ឲ្យបានជ្រាប និងក្រើនរំលឹក ឲ្យមានការពារខ្លួន ឲ្យបានជាប់ជានិច្ច បើទោះបីជា ក្នុងប្រទេសកម្ពុជា ស្ថានភាពជំងឺកូវីដ១៩ មិនរីករាលដាលធំ អាចគ្រប់គ្រងបានក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៧ ខែ វិច្ឆិកា ស្ថានភាពជំងឺកូវីដ១៩ មានករណីវិជ្ជមានថ្មីចំនួន២នាក់ និងមានអ្នកជាសះស្បើយចំនួន២នាក់ ខណៈអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យ សូវៀត នៅចំនួន៦នាក់។ ហើយក្នុងនោះដែរ ចំនួនអ្នកព្យាបាលសះស្បើយ ទូទាំងប្រទេស មានចំនួន ២៨៨នាក់ ស្មើនឹង ៩៧,៩៦ភាគរយ ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់។

ចំណែកអ្នកប៉ះពាល់ជាមួយនឹង ឯកឧត្តមរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ពេលនេះកើនឡើងចំនួនសរុប៨៨៩នាក់ នៅថ្ងៃ៦  ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក្រសួងសុខាភិបាល ណែនាំជូនដល់អ្នកដែលប៉ះពាល់ទាំងអស់ ដែលមានលទ្ធផលលើកទី១ អវិជ្ជមានវីរុសកូវី១៩ ត្រូវបន្តធ្វើចត្តាឡឺស័ក នៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយវិលត្រឡប់មកធ្វើតេស្តឡើងវិញចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្រ្តី ដែលមានវត្ថុសំណាកសម្រាប់ធ្វើតេស្ត រកវីរុសកូវីដ១៩៕

https://s11.kh1.co/__image/w=650,h=924,q=100/be/be420e95ceffe46f957a367971f17367416482d6.jpg
https://s11.kh1.co/__image/w=650,h=924,q=100/6f/6f38aa7db6aac373cd9779eba1c1b0c6c72b0cef.jpg
https://s11.kh1.co/__image/w=650,h=926,q=100/fc/fc24763fb64dcfc1b0489643ef7a4c360b5d45ed.jpg
Som Sreylin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T