សេចក្តីស្នេហាពិតជាធំធេង ជាងមហាសាគរទៅទៀត រហូតដល់ថ្នាក់មាននារីស្រស់ស្អាតម្នាក់ ដាច់ចិត្តបោះបង់កាងារ និង ឪពុកម្តាយដើម្បីដើររកមិត្តប្រុសរបស់ខ្លួនដែល បានបាត់ខ្លួនកាលពីប៉ុន្មានសប្តាហ៍មុន។ តាមប្រភពពត័មាន បានអោយដឹងថា នៅវេលាម៉ោង ប្រហែល ៣ មានគេបានឃើញនារីម្នាក់ ដែលមានសម្រស់ស្រស់ស្អាត ដោយក្នុងដៃរបស់នាង មានកាន់ស្លាកមួយ ឃើញដូចនេះគេក៏បានដើរចូលទៅមើល ហើយនៅពេលដែលគេចូលមកជិត នាងក៏បានដើរចេញទាំងភាពអៀនខ្មាសដោយសារតែមាន អ្នកខ្លះបានយកទូរស័ព្ទដៃមកថត​។ រហូតដល់ម៉ោង ប្រហែល ៥ ល្ងាចទើបមានអ្នកយកព័ត៌មាន បានចូលទៅសួរនាងថា នាងមានរឿងអីមែនទេ? ទើបនាងរៀបរាប់ទាំងទឹក ភ្នែករលីងរលោងថា "ខ្ញុំឈ្មោះ Tang Tang ខ្ញុំមកឈរទីនេះដើម្បីចង់ ប្រកាសរកមិត្តប្រុសរបស់ខ្ញុំដែលបាន បាត់ខ្លួនអស់រយៈពេល ២ សប្តាហ៍មកហើយ។ ខ្ញុំពិតជាពិបាកចិត្តខ្លះណាស់ ព្រោះពួកយើងជិតដល់ថ្ងៃរៀបការ ទៅហើយ។ ខ្ញុំបានលឺដំណឹងថា គាត់មានគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែខ្ញុំមិនអស់ចិត្តនោះទេ បើសិនជារស់អោយឃើញមុខ ហើយបើសិនជាស្លាប់អោយឃើញសាកសព តែនេះបាត់ដំណឹងឈឹងបែបនេះ ខ្ញុំពិតជាទទួលយកមិនបាននោះទេ។ ខ្ញុំសុខចិត្តបោះបង់ចោលការងារ និងរត់ចេញពីផ្ទះដើម្បីតាមស្វែងរកគាត់ ហើយអីឡូវនេះ ខ្ញុំសល់តែ ៣០០ យាន់ (៤៧ ដុល្លា) ក្នុងខ្លួនទេ។" សម្តីរបស់នាងបានធ្វើអោយ អ្នកយកព័ត៌មានរំជួលចិត្តមែនទែន ហើយពួកគេបានសំឡឹងមើល មុខមាត់ដ៏ស្រស់ស្អាតរបស់នាង ប៉ុន្តែបេះដូងរបស់នាងបានស្លាប់បាត់ទៅហើយ។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះនារីម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]