សង្ឃថៃមួយអង្គ បង្ខំព្រះទ័យភៀសព្រះកាយចេញពីវត្ដ បន្ទាប់ពីត្រូវឆ្នោត១៨លានបាត

//s11.kh1.co/92/9266405e015d3a074edc202ea72607d805f9974f.jpg
សង្គម

 ០៦-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

សង្ឃថៃមួយអង្គ បានបង្ខំព្រះទ័យភៀសព្រះកាយចេញពីវត្ដ Thinnakorn Nimit បន្ទាប់ពីត្រូវឆ្នោតរាប់លានបាត ហើយប្រជាជនបាននាំគ្នាទៅសុំបច្ច័យពីព្រះអង្គឥតឈប់ឈរ។

ថៃ៖ សង្ឃថៃមួយអង្គ បានបង្ខំព្រះទ័យភៀសព្រះកាយចេញពីវត្ដ Thinnakorn Nimit ដែលស្ថិតនៅភាគពាយព្យនៃទីក្រុងបាងកក បន្ទាប់ពីត្រូវឆ្នោតរាប់លានបាត ហើយប្រជាជនបាននាំគ្នាទៅសុំបច្ច័យពីព្រះអង្គឥតឈប់ឈរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រះសង្ឃដែលត្រូវឆ្នោត
ព្រះសង្ឃដែលត្រូវឆ្នោត

ជំនួញការព្រះចៅអធិការវត្ដព្រះនាម Sitthi Woradit បានមានសង្ឃដីកាកាលពីថ្ងៃពុធ ទី០៤ ខែវិច្ឆិកាថា ព្រះសង្ឃព្រះនាម Ajahn Montri Samujjo ព្រះជន្ម៦៧វស្សា លែងគង់នៅវត្ដតទៀតហើយ បន្ទាប់ពីព្រះតេជគុណត្រូវឆ្នោតចំនួន១៨លានបាត (ឬប្រហែល៥៩ម៉ឺនដុល្លារអាមេរិក) ហើយប្រជាជនមកពីគ្រប់ទិសទីបានប្រមូលផ្ដុំគ្នានៅទីនោះ ដើម្បីសុំជំនួយពីព្រះអង្គឥតស្រាកស្រាន្ដ សូម្បីតែពេលយប់ ដែលបង្កឲ្យបព្វជិតដទៃទៀតពិបាកសឹងផងដែរ។ ហើយបច្ចុប្បន្ននេះ ព្រះតេជគុណ  បានសុំការអនុញ្ញាតទៅគង់នៅឯវត្ដមួយ ដែលស្ថិតនៅខេត្ដផ្សេងទៀត ដោយមិនបង្ហាញពីទីតាំងឲ្យដឹងឡើយ។

ព្រះសង្ឃដែលត្រូវឆ្នោត
ព្រះសង្ឃដែលត្រូវឆ្នោត

ប្រពភព័ត៌មានបានឲ្យដឹងដែរថា តាមពិតទៅព្រះតេជគុណ Ajahn Montri Samujjo មិនមានបំណងទិញសន្លឹកឆ្នោត ដើម្បីចង់ឈ្នះរង្វាន់នោះទេ តែចៃដន្យអ្នកលក់បានមកដល់ក្នុងវត្ដ ហើយនិយាយថាគេត្រូវការលុយ ព្រោះលក់ឆ្នោតទាំងអស់មិនដាច់ឡើយ។ ភ្លាមៗនោះ ព្រះតេជគុណបានខ្ចីបច្ច័យខ្លះពីព្រះសង្ឃដទៃទៀត និងចំណាយអស់ ១,៥០០បាត (ឬប្រហែល៤៩ដុល្លារអាមេរិក) ដើម្បីទិញឆ្នោត។

គួរឲ្យដឹងដែរថា ចំពោះប្រាក់រង្វាន់ ព្រះតេជគុណបានផ្ដល់ឲ្យកូនចំនួនបីនាក់ ដោយម្នាក់ៗទទួលបានលានបាត ហើយមួយចំណែកទៀត បានបរិច្ចាគដល់វត្ដ និងត្រៀមទុកសម្រាប់អ្នកខ្វះខាតដែលត្រូវការប្រាក់នៅថ្ងៃអនាគតផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T