មុនការប្រកួតជាមួយ Leipzig កីឡាករក្រុម PSG ១០ នាក់ជាប់ក្នុងជណ្ដើរប្រអប់ជិត ១​ ម៉ោង (មានវីដេអូ)

//s9.kh1.co/b4/b47c1f0de57bc7aa9f0456cca3c3a42800df31cb.jpg
កីទ្បា

 ០៦-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

មុនការប្រកួតរវាងក្រុម PSG ជាមួយនឹងក្រុម RB Leipzig ក្នុងពានរង្វាន់ UEFA Champion League នោះ កីឡាកររបស់ក្រុម PSG ចំនួន ១០ នាក់បានជាប់ក្នុងជណ្ដើរយន្ត។

មុនការប្រកួតរវាងក្រុម PSG ជាមួយនឹងក្រុម RB Leipzig ក្នុងពានរង្វាន់ UEFA Champion League នោះ កីឡាកររបស់ក្រុម PSG ចំនួន ១០ នាក់បានជាប់ក្នុងជណ្ដើរយន្ត។ កីឡាករដែលបានជាប់ក្នុងជណ្ដើរយន្តនោះគឺមាន Angel Di Maria, Marquinhos, Moise Kean, Presnel Kimpembe, Leandro Paredes និងកីឡាករប៉ុន្មាននាក់ទៀតដែលពួកគេជាប់ក្នុងជណ្ដើរយន្តប្រហែល ៥០ នាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានទទួលដំណឹងថាពួកគេកំពុងតែជាប់ក្នុងជណ្ដើរយន្តនោះ ក៏មានការអន្តរាគមន៍ពីក្រុមពន្លត់អគ្គីភ័យផងដែរ។ កីឡាករ Layvin Kurzawa បានបង្ហោះវីដេអូពីហេតុការណ៍នោះនៅលើ Instagram មុនពេលដែលខាងក្លិបបាល់ទាត់ PSG ស្នើសុំគាត់ឲ្យលុបផងនោះ។

ក្រុម PSG
ក្រុម PSG

យ៉ាងណាមិញ ក្រុមដែលមានមូលដ្ឋាននៅប្រទេសបារាំងមួយនេះបានទទួលរងបរាជ័យក្រោមថ្វីជើងរបស់ក្រុម RB Leipzig ក្នុងលទ្ធផល ២-១ ឯណោះ។ លទ្ធផលនេះបានធ្វើឲ្យក្រុម PSG ឈរចំណាត់ថ្នាក់លេខ ៣ ក្នុងពូលតាមពីក្រោយក្រុម Manchester United រហូតដល់ទៅ ៣ ពិន្ទុ៕

សូមទស្សនាវីដេអូខាងក្រោម៖

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T