ហុងគ្រីកំពុងពិភាក្សាជាមួយប្រទេស​ចំនួនបី ដើម្បីសុំទិញវ៉ាក់សាំង​កូវីដ១៩

//s9.kh1.co/a6/a602d77418d7a7675b2ee785f8d4bf7ff2e788ef.jpg
សង្គម

 ០៦-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រទេសហុងគ្រី បាននឹងកំពុងពិភាក្សាជាមួយប្រទេសចិន រុស្ស៊ី និងអ៊ីស្រាអែល អំពីដំណើរការសុំទិញវ៉ាក់សាំងការពារជំងឺ​រាតត្បាតសកលកូវីដ១៩ ​ខណៈករណីអ្នកឆ្លងនិងអ្នកស្លាប់​នៅក្នុងប្រទេសនេះ បានបន្តកើនឡើងជាលំដាប់

ប៊ុយដាប៉ែស៖ ប្រទេសហុងគ្រី បាននឹងកំពុងពិភាក្សាជាមួយប្រទេសចិន រុស្ស៊ី និងអ៊ីស្រាអែល អំពីដំណើរការសុំទិញវ៉ាក់សាំងការពារជំងឺ​រាតត្បាតសកលកូវីដ១៩ ​ខណៈករណីអ្នកឆ្លងនិងអ្នកស្លាប់​នៅក្នុងប្រទេសនេះ បានបន្តកើនឡើងជាលំដាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី លោក Peter Szijjarto បាន​លើកឡើងដូច្នេះថា៖

តាមរយៈការសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ​​ខាងភាគីរុស្ស៊ី​បានយល់ព្រមលើរក្សាការទំនាក់ទំនងឱ្យបានល្អបំផុត ស្តីអំពីសក្តានុពលក្នុងដំណើរការទិញវ៉ាក់សាំងកូវីដ១៩នេះ។ ការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ នៅប្រទេសចិននិងរុស្ស៊ី បានឈានដល់ដំណាក់កាលទី៣ហើយ។ ដូច្នេះយើងនឹងមានឱកាសកាន់តែច្រើន ដើម្បីសុំទិញវ៉ាក់សាំងពីប្រទេសទាំងនោះ ក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខទៀតនេះ។ ហើយទន្ទឹមនឹងនេះ ហុងគ្រីក៏មានទំនាក់ទំនងជាមួយអ៊ីស្រាអ៊ែល​ ​ស្តីពីវ៉ាក់សាំងកូវីដ១៩ផងដែរ។

Peter Szijjarto

កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានប្រាប់សារព័ត៌មានរដ្ឋថា ប្រទេសហុងគ្រីអាចនឹងទទួល​បានវ៉ាក់សាំងលើកដំបូងរបស់ខ្លួនក្នុងចំនួនតិចតួច នៅចុងខែធ្នូ ឬដើមខែមករា។ ហើយ​វ៉ាក់សាំងក្នុងចំនួនច្រើន ​ត្រូវបានគេរំពឹងថានឹងមកដល់នៅខែមេសា។

គួរ​ឱ្យដឹងថា បើគិត​ត្រឹមថ្ងៃសុក្រនេះ ប្រទេសហុងគ្រីមានអ្នកឆ្លងកូវីដ១៩ ចំនួន ៩៤,៩១៦នាក់ អ្នកស្លាប់ ២,១៤៧នាក់ ខណៈអ្នកជាសះស្បើយមាន ២២,៨២៣នាក់៕

លោក Viktor Orban នាយករដ្ឋមន្រ្តីហុងគ្រី
លោក Viktor Orban នាយករដ្ឋមន្រ្តីហុងគ្រី
លោក Peter Szijjarto រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី
លោក Peter Szijjarto រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី
វ៉ាក់សាំងថ្មីដែលដាក់បង្ហាញនៅ មជ្ឍមណ្ឌលជាតិរោគរាតត្បាតនិងមីក្រូជីវសាស្ត្រជាតិ នៅទីក្រុងមូស្គូប្រទេសរុស្ស៊ី 
វ៉ាក់សាំងថ្មីដែលដាក់បង្ហាញនៅ មជ្ឍមណ្ឌលជាតិរោគរាតត្បាតនិងមីក្រូជីវសាស្ត្រជាតិ នៅទីក្រុងមូស្គូប្រទេសរុស្ស៊ី 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T