គ្រួសារ Goal សម្រាលកូនជិត១ខែ សួស វីហ្សា និងស្វាមី បង្ហាញរូបជុំគ្រួសារ យ៉ាងមានក្តីសុខ

//s9.kh1.co/91/91b74e1a0933e4f52fa05d28d2807ab2426385d3.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ចាប់តាំងពីធ្វើការសម្រាលបានកូនដោយសុវត្ថិភាពកាលពីខែមុនរួចមក ឃើញថាជីវិតគ្រួសាររបស់ តារាចម្រៀងស្រី សួស វីហ្សា គឺកាន់តែមានសុភមង្គលខ្លាំងជាងមុន ដោយបានទទួលបានកូនស្រីមកបន្ថែមរសជាតិក្នុងជីវិតគ្រួសាររបស់ពួកគេ។

ភ្នំពេញ៖ កាលពីថ្ងៃទី ០៩ ខែ តុលាកន្លងទៅនេះ តារាចម្រៀងល្បីឈ្មោះ សួស វីហ្សា ក៏បានសម្រាលបានកូនស្រីម្នាក់ ដែលមានមុខមាត់គួរឲ្យក្នាញ់ និងបានដាក់ឈ្មោះឲ្យយ៉ាងពីរោះថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរ បន្ទាប់ពីទទួលបានកូនស្រីទុកជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់ពួកគេរួចមក យើងសង្កេតឃើញថា ប្ដីប្រពន្ធមួយគូនេះ កាន់តែមានសុភមង្គលក្នុងគ្រួសារខ្លាំងជាងមុនគួរឲ្យកត់សម្គាល់។

ជាពិសេស ថ្មីៗនេះ សួស វីហ្សា និងស្វាមី លោក ថម មី ក៏ទើបតែបានបង្ហោះរូបជាច្រើនសន្លឹក ដែលថតបែបជាលក្ខណៈជុំគ្រួសារ ដោយមានការតុបតែងខ្លួនយ៉ាងស្រស់ស្រាយ អង្គុយបីកូនស្រីនៅនឹងដៃដោយការថ្នាក់់ថ្នម បង្ហាញក្ដីស្រលាញ់ និងស្នាមញញឹមឲ្យគ្នាទៅវិញទៅមក ពោរពេញទៅដោយក្ដីសុខខ្លាំងមិនចាញ់រាល់ដងនោះឡើយ។ ដែលរូបទាំងនោះ អ្នកណាៗឃើញហើយក៏ប្រាថ្នាចង់បានបែបនេះដូចគ្នាដែរ។

យ៉ាងណាមិញ តាមរយៈរូបភាពទាំងអស់នោះ ពេលដែលហ្វេនៗបានឃើញហើយ គេក៏នាំគ្នាធ្វើការចែករំលែកជាមួយពាក្យពេចន៍ល្អៗ និយាយសរសើរពីជីវិតគ្រួសារដ៏សែនមានសុភមង្គលរបស់តារាស្រីរូបនេះ ជាហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

 សួស វីហ្សា និងស្វាមី
 សួស វីហ្សា និងស្វាមី
 សួស វីហ្សា និងស្វាមី
 សួស វីហ្សា និងស្វាមី
រូបថតជុំគ្នា សួស វីហ្សា និងស្វាមី
រូបថតជុំគ្នា សួស វីហ្សា និងស្វាមី
រូបថតថ្មីសួស វីហ្សា និងស្វាមី
រូបថតថ្មីសួស វីហ្សា និងស្វាមី
រូបថតថ្មីសួស វីហ្សា និងស្វាមី
រូបថតថ្មីសួស វីហ្សា និងស្វាមី
រូបថតថ្មីសួស វីហ្សា និងស្វាមី
រូបថតថ្មីសួស វីហ្សា និងស្វាមី
រូបថតថ្មីសួស វីហ្សា និងស្វាមី
រូបថតថ្មីសួស វីហ្សា និងស្វាមី
សួស វីហ្សាថមមី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T