អាមេរិក​៖ ៣ ​មូល​​ហេតុ​​ចំ​​ៗ​​ ដែល​​ធ្វើ​​ឲ្យ​​លទ្ធផល​​នៃ​ការ​បោះ​​ឆ្នោត​​ជ្រើស​​ប្រធា​​​នា​​​ធិប​​​តី​​​​ចេញ​​យឺត​​

//s9.kh1.co/70/70c515dfb0e030b201eddf002ad75d514ceed0f8.jpg
សង្គម

 ០៦-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយរាប់សន្លឹកឆ្នោតបណ្តើរៗ មានមតិជាច្រើនលើកឡើងថា លោក Biden នឹងក្លាយជាប្រធានា​ធិបតី​ក្នុងអាណត្តិ ៤ឆ្នាំ​បន្ទាប់​នេះ​

តាំងពីថ្ងៃទី ៣ វិច្ឆិកាមក ទាំងពលរដ្ឋអាមេរិក និងប្រជាជននៃប្រទេសនានាលើពិភពលោកកំពុងតែ​ទន្ទឹងចាំអ៊ុត​មើល​លទ្ធផលនៃការបោះឆ្នោត​យ៉ាងអន្ទះសារ។ អន្ទះសារដោយម្នាក់ៗចង់ដឹងថាតើរវាងលោក​ Donald Drump និង​លោក​ Joe Biden ម្នាក់ណានឹងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនាអាណត្តិបន្ទាប់នេះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបែបនេះក្តី ក្រោយរាប់សន្លឹកឆ្នោតបណ្តើរៗ មានមតិជាច្រើនលើកឡើងថា លោក Biden នឹងក្លាយជាប្រធានា​ធិបតី​ក្នុងអាណត្តិ ៤ឆ្នាំបន្ទាប់នេះ​។ សុទិដ្ឋិនិយមនេះ ដោយពួកគេផ្អែកលើលទ្ធផលសំឡេងឆ្នោតគាំទ្រលើសលប់​លើ​លោក Joe ខណៈសំឡេងឆ្នោតដែលគាំទ្រលោក Drump​ នៅដាច់ឆ្ងាយនៅឡើយ។

ក្រៅពីការប៉ាន់ស្មាននានា គេក៏សង្កេតឃើញនូវឧបសគ្គខ្លះៗដែលជាហេតុធ្វើឲ្យលទ្ធផលនៃការ​ជាប់ឆ្នោតជា​ប្រធានា​ធិបតី​​នាអណត្តិបន្ទាប់នេះមានភាពអូសបន្លាយ។

បើតាមឯកសារមន្ត្រីសាធារណៈ មានមូលហេតុ ៣យ៉ាងដែលធ្វើឲ្យលទ្ធផលចុងក្រោយនៃការបោះឆ្នោត​ប្រធានាធិបតី​យឺតយ៉ាវ។

១. ការរាប់សន្លឹកឆ្នោតបោះតាមសំបុត្រត្រូវការពេលច្រើន

២. Trump ប្រតិកម្មនឹងសន្លឹកឆ្នោតដែលកំពុងរាប់បណ្តើរៗ ដោយថាមានការបន្លំសន្លឹកឆ្នោតក្រោមរូបភាពពីរ៖

        - មានការបន្លំពេលរាប់សន្លឹកឆ្នោតបោះតាមសំបុត្រ និង

        - សន្លឹកឆ្នោតបោះតាមសំបុត្រហួសពេលកំណត់ តែត្រូវបានយកមករាប់ខុសនីតិវិធីច្បាប់

៣. ពេលមានបណ្ដឹងអំពីការបោះឆ្នោត ការរាប់អាចត្រូវបានពន្យាពេល ហើយលទ្ធផលចុងក្រោយក៏កាន់តែអូស​បន្លាយ​បន្តទៀត ។

ជាការកត់សម្គាល់ តាមការស្ទង់មតិរបស់សារព័ត៌មាន NBC News បានអោយដឹងថា បញ្ហាសេដ្ឋកិច្ច ការឆ្លងរាល​ដាល​នៃជំងឺកូវីដ១៩ និងភាពរើសអើងជាតិសាសន៍បានក្លាយជាជម្រើសដ៏សំខាន់ សម្រាប់អ្នកបោះឆ្នោតធ្វើការ​សម្រេចចិត្តជ្រើសរើស​លោក​ត្រាំ រឺក៏គូប្រជែងរបស់លោក គឺលោក Joe Biden។

ពលរដ្ឋអាមេរិករាប់លាននាក់ បានរង់ចាំយ៉ាងអត់ធ្មត់ ដើម្បីធ្វើការបោះឆ្នោត នៅតាមបណ្ណាល័យ សាលារៀន និងតំបន់​នានា នៅទូទាំងប្រទេស នៅថ្ងៃនេះដែលជាព្រឹត្តិការណ៍បោះឆ្នោតដ៏តានតឹង និងមានភាពច្របូកច្របល់បំផុតនៅ​ក្នុង​ប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

គួររំឭកថា ប្រធានាធិបតីដូណាល់ត្រាំ បាននិយាយដោយសុទិដ្ឋិនិយមថា លោកជឿជាក់ថា លោកនឹងទទួលបានជ័យ​ជម្នះ នៅថ្ងៃបោះឆ្នោតអាមេរិក ហើយលោកបានព្យាករណ៍ថា លោកនឹងត្រូវបានគេកត់ត្រាជាអ្នកឈ្នះឆ្នោតនៅក្នុងរដ្ឋ​សំខាន់ៗ ដូចជារដ្ឋផ្លរីដា និងអារីហ្សូណា។

យ៉ាងណាថ្មីៗនេះ ស្ថានភាពហាក់មិនសូវជាទោរទៅកាន់លោក Donald Trump ប៉ុន្មានទេ ពោលលោកទើបតែ​ទទួល​​បាន ២១៤សំឡេងប៉ុណ្ណោះ ហើយលោកអាចជាប់ជា​ប្រធានាធិបតីបាន លុះត្រាតែសំឡេងគាំទ្រលោក​ឈ្នះទាំង 05 រដ្ឋដែលមិនទាន់ចេញលទ្ធផលផ្លូវការ (Nevada: 06 សំឡេង, Pennsylvania: 20, North Carolina: 15, Georgia: 16 និង Alaska: 03 សំឡេង) ខណៈ Joe Biden ទទួលបានការគាំទ្រ ២៦៤សំឡេង និងត្រូវការឈ្នះតែរដ្ឋ Nevada មួយទៀតប៉ុណ្ណោះ​ដើម្បីក្លាយជា​ប្រធានាធិបតី៕

https://s9.kh1.co/__image/w=650,h=362,q=100/b5/b5cb68e52f17cee2081d4e7b62d33af5d7738e59.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T