ក្មេងប្រុស​ម៉ាឡេស៊ី​វ័យ៩ឆ្នាំ ឈ្នះការប្រកួត​របស់អង្គការណាសា ​តាមរយៈការច្នៃប្រឌិតបង្គន់​​ប្រើនៅលើឋានព្រះច័ន្ទ

//s9.kh1.co/e0/e0e1222f70deb6b289f3c879d60b2213faa9b3b7.jpg
បច្ចេកវិទ្យា

 ០៦-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ក្មេងប្រុសវ័យ ៩ឆ្នាំម្នាក់ ដែលរស់នៅប្រទេសម៉ាឡេស៊ី បានយកឈ្នះគូប្រជែងជិត ៩០០នាក់ នៅទូទាំងពិភពលោក ​ដោយទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុង​កម្មវិធីប្រកួតប្រជែងរបស់អង្គការណាសា តាមរយៈគំនិតច្នៃប្រឌិតរចនាបង្គន់សម្រាប់អ្នកអវកាស

បរទេស៖ ក្មេងប្រុសវ័យ ៩ឆ្នាំម្នាក់ ដែលរស់នៅប្រទេសម៉ាឡេស៊ី បានយកឈ្នះគូប្រជែងជិត ៩០០នាក់ នៅទូទាំងពិភពលោក ​ដោយទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុង​កម្មវិធីប្រកួតប្រជែងរបស់អង្គការណាសា តាមរយៈ​ការរចនាបង្គន់សម្រាប់អ្នកអវកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវីធីប្រកួតប្រជែងរបស់អង្គការណា ​ឈ្មោះថា  Lunar Loo Challenge បាន​បើ​ក​ឱកាសសម្រាប់បេក្ខជនទូទាំងប្រទេស ដើម្បីឱ្យពួក​គេអាចបង្ហាញសមត្ថភាព ក្នុងការច្នៃប្រឌិតបង្គន់សម្រាប់​អវកាសយានិកប្រើប្រាស់ មុនពេល​បេសកកម្មអវកាសបន្ទាប់ ដែលអង្គការណាសាគ្រោងធ្វើឡើងនៅឆ្នាំ ២០២៤។

​ក្មេងប្រុស Zyson Kang Zy Shun បានបង្ហាញគំនិតច្នៃប្រឌិតរបស់​ខ្លួន ដល់ក្រុមអ្នកវិទ្យាសាស្ត្រណាសានៅថ្ងៃទី ២៨ ខែតុលា តាមរយៈសិក្ខាសាលា​លើប្រព័ន្ធអ៊ីនធើណិត​។ លោក Chong Soo Sheong វ័យ ៤៣ឆ្នាំ មកពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រពិភពលោក I-Discovery នៅទីក្រុងកូឡាឡាំពួរ និងជា​អ្នកជួយបង្រៀនក្មេងប្រុស Zyson បាននិយាយថា៖

សមិទ្ធិផលរបស់ក្មេងប្រុសម្នាក់នេះ គឺមិន​អាចកើតឡើង ​ដោយការចំណាយពេលត្រឹមតែមួយយប់នោះទេ។ គេបានខិតខំ​ប្រឹងប្រែងជាបន្តបន្ទាប់ អស់រយៈពេលជាច្រើនខែ ដោយឆ្លងកាត់​​ដំណើរការរៀនសូត្រជាច្រើន ដែលពាក់ព័ន្ធនឹងគំនិតច្នៃប្រឌិតនេះ។

Chong Soo Sheong

គួរជម្រាបថា គំនិតច្នៃប្រឌិតរបស់ក្មេងប្រុស​ Zyson បានធ្វើឱ្យអ្នកកាត់សេចក្តីនៅអង្គការណាសា មានការចាប់អារម្ភជាខ្លាំង រហូត​បានផ្តល់រង្វាន់ដល់​ក្មេងប្រុសរូបនេះ នៅ​ចំណាត់ថ្នាក់​ខ្ពស់បំផុត ក្នុងចំណោម​បេក្ខជនចំនួន ៨៩៧នាក់​ មកពី​ ៨៥ប្រទេស៕

ក្មេងប្រុស Zyson Kang Zy Shun
ក្មេងប្រុស Zyson Kang Zy Shun
ក្មេងប្រុស Zyson Kang Zy Shun
ក្មេងប្រុស Zyson Kang Zy Shun
ក្មេងប្រុស Zyson Kang Zy Shun
ក្មេងប្រុស Zyson Kang Zy Shun
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T