ប្រាយុទ្ធ និយាយថាលោកសប្បាយចិត្ដនឹងចុះចេញពីតំណែង បើមានបុគ្គលណាគ្រាន់បើជាងលោក

//s9.kh1.co/44/442df64aeb8bb2daa061a6c49502e44b1ec61dff.jpg
សង្គម

 ០៦-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

នាយករដ្ឋមន្រ្ដីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា លោកនឹងសប្បាយចិត្ដ បើមានបុគ្គលណាម្នាក់ល្អជាងលោក មកជំនួសតំណែងជាប្រធានាធិបតីនៃព្រះរាជាណាចក្រថៃ។

ថៃ៖ នាយករដ្ឋមន្រ្ដីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា លោកនឹងសប្បាយចិត្ដ បើមានបុគ្គលណាម្នាក់ល្អជាងលោក មកជំនួសតំណែងជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃ និងថែមទាំងបោះសម្ដីថា លោកឆ្អែតឆ្អន់នឹងការប្រើសិទ្ធអំណាចរបស់លោកផងដែរ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន បាងកកប៉ុស្ដិ៍ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ប្រាយុទ្ធ ចាន់អូចា 
លោក ប្រាយុទ្ធ ចាន់អូចា 

តួយ៉ាង នៅក្នុងពិធីថ្លែងសុន្ទរកថា ក្នុងនាមជាវាគ្មិនសំខាន់មួយរូបនៃព្រឹត្ដិការណ៍បើកវគ្គសិក្សានៅមហាវិទ្យាល័យការពារជាតិថៃ លោក ប្រាយុទ្ធ បាននិយាយថា៖

ប្រសិនបើនៅថ្ងៃខាងមុខមានបុគ្គលណាល្អជាង មានសមត្ថភាពជាង និងស្មោះត្រង់ជាងខ្ញុំ ឬប្រហាក់ប្រហែល គាត់ឬនាងនឹងអាចបន្ដការងារ និងទទួលបន្ទុកប្រទេសជាតិ។ ប៉ុន្ដែ ការកាន់កាប់អំណាចមិនមែនជារឿងលេងសើចទេ ខ្ញុំបានហ្វឹកហ្វឺនកិច្ច​ការ​យ៉ាងច្រើន កាលខ្ញុំនៅជាមេបញ្ជាការកងទ័ពអស់រយៈពេល៤ឆ្នាំ។ ខ្ញុំឆ្អែតឆ្អន់នឹងការប្រើសិទ្ធអំណាច ដោយខ្ញុំបានប្រើវាដើម្បីថែរក្សាមនុស្សល្អ និងដាក់ទោសលើមនុស្សធ្វើអំពើអាក្រក់។

លោក ប្រាយុទ្ធ ចាន់អូចា
លោក ប្រាយុទ្ធ ចាន់អូចា 
លោក ប្រាយុទ្ធ ចាន់អូចា 

លោកបាននិយាយដែរថា លោកមិនដែលរំពឹងថានឹងក្លាយជានាយករដ្ឋមន្ដ្រីទេ ហើយលោកពិតជាភ្ញាក់ផ្អើល ដែលអាចកាន់តំណែងអស់រយៈពេល៦ឆ្នាំមកនេះ។ លោកក៏បានស្នើឲ្យប្រជាជនជួយលើកកម្ពស់ឯកភាពជាតិ និងនិយាយថាយុទ្ធសាស្ដ្រជាតិ២០ឆ្នាំ មិនមែនបានន័យថាលោកមានបំណងក្ដោបក្ដាប់អំណាចរយៈពេល២០ឆ្នាំនោះទេ។

លោកបានសង្កត់ធ្ងន់ថា៖

ខ្ញុំអាចនឹងត្រូវស្លាប់នៅថ្ងៃនេះឬស្អែក ដោយគ្មាននរណាម្នាក់ដឹងឡើយ។

លោក ប្រាយុទ្ធ ចាន់អូចា 

ទោះជាយ៉ាងណា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប្រកាសថាពួកគេ គ្រោងនឹងធ្វើបាតុកម្មដ៏ធំមួយ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ចាប់ពីម៉ោង៤:០០នាទីរសៀលតទៅ នៅឯវិមានប្រជាធិបតេយ្យផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T