ប្រទេសកូរ៉េខាងត្បូងកំពុងស៊ើបអង្កេតបន្ថែមលើ ៤ ករណីទៀតនៃជំងឺផ្តាសាយបក្សី

//s9.kh1.co/eb/eb333732bbd5562b4aa6a3c34e559eb6daa7a7bb.jpg
សង្គម

 ០៦-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថាខ្លួនកំពុងពិនិត្យមើលករណីសង្ស័យចំនួន ៤ នៃជំងឺផ្តាសាយបក្សីដែលត្រូវបានរកឃើញពីបក្សីព្រៃ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងពិនិត្យមើលករណីសង្ស័យចំនួន ៤ នៃជំងឺផ្តាសាយបក្សីដែលត្រូវបានរកឃើញពីបក្សីព្រៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទបាននិយាយថា វាអាចចំណាយពេល ៥ ថ្ងៃដើម្បីកំណត់ថាតើវីរុសនេះជាប្រភេទវីរុសផ្តាសាយបក្សី ឬយ៉ាងណា។

នៅក្នុងខែតុលាប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N8 ចំនួន ២ ករណីនៅទីក្រុង Yongin ដែលស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូលនិងទីក្រុងជិតខាង Cheonan ដែលជាការផ្ទុះឡើងដំបូងក្នុងរយៈពេល ៣២ ខែចុងក្រោយនេះ។

រូបតំណាង
រូបតំណាង

ប្រទេសកូរ៉េខាងត្បូងក្រោយមកបានរកឃើញករណីសង្ស័យ ២ បន្ថែមទៀតនៅភាគនិរតីនៃទីក្រុង Gunan និងទីក្រុង Yangju ភាគខាងជើងនៃទីក្រុងសេអ៊ូលដែលក្រោយមកត្រូវបានគេរកឃើញថាមានជំងឺផ្តាសាយបក្សី។ ជំងឺផ្ដាសាយបក្សីដែលមានលទ្ធភាពបង្កជំងឺខ្ពស់គឺឆ្លងខ្លាំងណាស់ ហើយអាចបណ្ឌាលឱ្យមាន់ និងបក្សីផ្សេងទៀតឈឺយ៉ាងខ្លាំងនិងអាចបណ្តាលឱ្យស្លាប់ទៀតផង។

មន្រ្តីការពារជំងឺឆ្លងថ្មីៗនេះបានបើកការស៊ើបអង្កេតនៅជម្រកធំៗ ចំនួន ១០ សម្រាប់បក្សីផ្លាស់ប្តូរទីលំនៅនិងបានពង្រឹងវិធានការការពារនៅកសិដ្ឋានចិញ្ចឹមសត្វក្បែរនោះផងដែរ។

ក្រុមមន្ត្រីកំពុងធ្វើការឃ្លាំមើលយ៉ាងហ្មត់ចត់នៅកសិដ្ឋានចិញ្ចឹមសត្វខ្នាតតូចជាង ៦៥,០០០ កន្លែងនៅក្នុងប្រទេសនេះ ហើយបានបញ្ចប់ការឃ្លាំមើលប្រមាណជាពាក់កណ្តាលនៃចំនួនសរុបទាំងអស់។

រូបតំណាង
រូបតំណាង

ដោយឡែកប្រទេសកូរ៉េខាងត្បូងបាននិយាយថា មិនមានករណីសង្ស័យបន្ថែមទៀតនៃជំងឺគ្រុនក្តៅជ្រូកអាហ្វ្រិក (ASF) ពីសត្វជ្រូកក្នុងស្រុកនោះទេ។

អាជ្ញាធរបានបញ្ជាក់ពីករណី ASF ចំនួន ២ ករណីមកពីខេត្ត Gangwon កាលពីខែមុនដែលជាការកត់សម្គាល់នៃការផ្ទុះជំងឺសត្វលើកដំបូងចាប់តាំងពីខែតុលាឆ្នាំ ២០១៩ ។ កាលពីឆ្នាំមុន ASF បានឆ្លងដល់កសិដ្ឋានចិញ្ចឹមជ្រូកជាច្រើនដែលជម្រុញឱ្យអាជ្ញាធរប្រមូលសត្វជ្រូកប្រមាណ ៤០ ម៉ឺនក្បាលនៅទូទាំងប្រទេសដែលជាផ្នែកមួយនៃវិធានការបង្ការ។ ក្នុងនោះដែរកសិដ្ឋានសរុបចំនួន ១៤ ត្រូវបានឆ្លងជំងឺនេះ។

គួរបញ្ជាក់ផងដែរថា ASF មិនប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែវាមានគ្រោះថ្នាក់ដល់សត្វជ្រូក។ បច្ចុប្បន្នមិនមានវ៉ាក់សាំងឬការព្យាបាលសម្រាប់ជំងឺនេះនៅឡើយទេ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ The Korea Herald

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T