ប្លែកៗ! រកឃើញភពឋាននរកមួយ មានសមុទ្រជាកម្អែលភ្លើង និងមានភ្លៀងធ្លាក់ជាថ្ម

//s9.kh1.co/37/370c23b249a6d47cb8307dec0d18ee33fdf8e81e.jpg
បច្ចេកវិទ្យា

 ០៦-វិច្ឆិកា-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្របានរកឃើញថា វដ្ដបរិយាកាសរបស់ភព K2-141b គឺពិតជាប្លែកខ្លាំងណាស់។

បរទេស៖ នៅលើភពដ៏ក្ដៅហែងមួយ ដែលមានចម្ងាយរាប់រយឆ្នាំពន្លឺពីពួកយើង សមុទ្រសុទ្ធតែជាកម្អែលភ្លើង ខ្យល់មានល្បឿនលឿនជាងសំឡេង ហើយភ្លៀងគឺជាថ្ម។ ក្រុមអ្នកវិទ្យាសាស្ត្របានចាត់ទុកថា ភពចម្លែកដូចឋាននរកនេះគឺជាការរកឃើញដ៏សំខាន់មួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យ McGill University, York University និងវិទ្យាស្ថាន Indian Institute of Science Education បានរកឃើញព័ត៌មានលម្អិតអំពី «ភពកម្អែលភ្លើងដ៏ថ្មីស្រឡាងមួយ» ដែលជាភពមានទីតាំងនៅជិតផ្កាយរបស់វាបំផុត ដែលនាំឲ្យមានកម្អែលភ្លើងហូរពេញផ្ទៃសមុទ្រ។

រូបតំណាងភព  K2-141b
រូបតំណាងភព  K2-141b

អ្នកវិទ្យាសាស្ត្របានរកឃើញថា វដ្ដបរិយាកាសរបស់ភព K2-141b គឺពិតជាប្លែកខ្លាំងណាស់។ ភពនេះដែលមានទំហំប៉ុនផែនដី ក៏មានផ្ទៃភព សមុទ្រ និងបរិយាកាសផងដែរ ដែលសុទ្ធតែផ្សំឡើងដោយថ្ម។ វាជាការសិក្សាលើកដំបូង ដើម្បីទស្សន៍ទាយអំពីស្ថានភាពអាកាសធាតុ នៅលើភព K2-141b ដែលមានចម្ងាយរាប់រយឆ្នាំពន្លឺ ដោយនឹងប្រើប្រាស់តេឡេទស្សន៍ជំនាន់ចុងក្រោយ James Webb Space Telescope សម្រាប់ការអង្កេតនាពេលខាងមុខ។

សមុទ្ររបស់ភពនេះពោរពេញ ដោយកម្អែលភ្លើង
សមុទ្ររបស់ភពនេះពោរពេញ ដោយកម្អែលភ្លើង

ភពឋាននរកនេះមានសីតុណ្ហភាពលើសពី ២,៩៨២អង្សាសេ។ វាមានកម្ដៅខ្លាំង មិនត្រឹមតែអាចរំលាយថ្មបានទេ ថែមទាំងធ្វើឲ្យថ្មទាំងនោះក្លាយជាចំហាយ បង្កើតជាបរិយាកាសដែលមិនអាចអាស្រ័យរស់នៅ។ ចំណែកផ្នែកពេលយប់នៃភព មានសីតុណ្ហភាព-២០០អង្សាសេ។

ក្នុងវដ្ដទឹករបស់ផែនដី ទឹកនឹងហួតឡើងចូលទៅក្នុងបរិយាកាស ហើយធ្លាក់មកកាន់ផ្ទៃផែនដីវិញ ជាទឹកភ្លៀង។ ប៉ុន្តែសាកស្រមៃទៅមើលអំពីដំណើរការ នៅលើភព K2-141b ដែលថ្មត្រូវហួតចូលទៅក្នុងបរិយាកាស ហើយធ្លាក់មកវិញ ក្លាយជាទឹកភ្លៀង។ ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា នឹងមានការបញ្ជាក់បន្ថែមអំពីការអង្កេត នៅពេលតេឡេទស្សន៍ James Webb Space Telescope នឹងត្រូវដំណើរការ នៅឆ្នាំ២០២១៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T