មានការសង្ស័យថា លោក ពូទីន គ្រោងនឹងចុះចេញពីតំណែងនៅឆ្នាំក្រោយ ចំពេលមានបញ្ហាសុខភាព

//s9.kh1.co/f1/f1745db04b4b60831c00acb0420423b4129e16e3.jpg
សង្គម

 ០៦-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

លោក ពូទីន ថ្មីៗនេះមានអារម្មណ៍តានតឹង ខណៈដែលអាចមើលឃើញលើការញ័រជើងរបស់គាត់។

រុស្ស៊ី៖ របាយការណ៍មួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក វ៉្លាឌីមៀ ពូទីន គ្រោងនឹងលាលែងពីតំណែងនៅឆ្នាំក្រោយ ដោយមានការសង្ស័យថា លោកប្រធានាធិបតីអាចនឹងមានជំងឺផាកឃីនសុន។ អ្នកវិទ្យាសាស្ត្រនយោបាយក្នុងទីក្រុងម៉ូស្គូ លោក Valery Solovei បានប្រាប់សារព័ត៌មាន The Sun ថា មិត្តស្រីវ័យ៣៧ឆ្នាំរបស់លោក ឈ្មោះ Alina Kabaeva និងកូនស្រីពីរនាក់ទៀតរបស់លោក កំពុងជំរុញឲ្យលោកចាកចេញពីតំណែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 លោក វ៉្លាឌីមៀ ពូទីន
 លោក វ៉្លាឌីមៀ ពូទីន

លោក Solovei ក៏បានលើកឡើងផងដែរថា លោក ពូទីន អាចនឹងទទួលរងពីជំងឺផាកឃីនសុន នៅពេលដែលប្រធានាធិបតីត្រូវបានគេមើលឃើញកាលពីពេលថ្មីៗនេះ បង្ហាញរោគសញ្ញានៃជំងឺនេះ។ យោងតាមវីដេអូដែលបានពិនិត្យមើលដោយអ្នកអង្កេតការណ៍ម្នាក់បានឲ្យដឹងថា លោក ពូទីន ថ្មីៗនេះមានអារម្មណ៍តានតឹង ខណៈដែលអាចមើលឃើញលើការញ័រជើងរបស់គាត់។

របាយការណ៍បាននិយាយថា វីដេអូដែលពិនិត្យមើលឡើងវិញបានបង្ហាញថា ម្រាមដៃរបស់គាត់រមួល នៅពេលគាត់កាន់ពែង ប្រហែលជាពែងដាក់ថ្នាំ។ ការរំពឹងទុកអំពីការចាកចេញរបស់ លោក ពូទីន អាចកើតឡើង នៅពេលដែលសមាជិកសភារុស្ស៊ីកំពុងពិចារណា លើច្បាប់ដែលស្នើឡើងដោយប្រធានាធិបតី ដែលអាចនឹងផ្ដល់អភ័យឯកសិទ្ធិដល់អតីតប្រធានាធិបតីអស់មួយជីវិត ពីការកាត់ទោសព្រហ្មទណ្ឌ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T