ប៉ូលិសឥណ្ឌាម្នាក់ទទួលបានការសរសើរ ក្រោយរត់ចម្ងាយ២គីឡូម៉ែត្រ ដើម្បីសុំបើកផ្លូវឱ្យឡានសង្គ្រោះបន្ទាន់ (មានវីដេអូ)

//s9.kh1.co/06/06056cca51f037568b3e3c0d5066ba3a450bda9f.png
សង្គម

 ០៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ប៉ូលិចចរាចរណ៍ឥណ្ឌាមួយរូប នៅក្នុងទីក្រុងហ៊ីដ្រាបាដ (Hyderabad) គឺទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់​មហាជន បន្ទាប់ពីលោកបានរត់ចម្ងាយជិត ២គីឡូម៉ែត្រ ដើម្បីជួយបើកផ្លូវដែលកំពុងកកស្ទះចរាចរណ៍

ញូដេលី៖ ប៉ូលិសចរាចរណ៍ឥណ្ឌាមួយរូប នៅក្នុងទីក្រុងហ៊ីដ្រាបាដ (Hyderabad) បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់​មហាជន បន្ទាប់ពីរូបលោកបានរត់ចម្ងាយជិត ២គីឡូម៉ែត្រ ដើម្បីជួយបើកផ្លូវដែលកំពុងកកស្ទះចរាចរណ៍ ក្នុងគោលបំណងឱ្យឡានសង្គ្រោះបន្ទាន់មួយគ្រឿង អាចដឹកអ្នកជំងឺទៅ​មន្ទីរពេទ្យទាន់ពេលវេលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងរ៉ាវមួយនេះ បានកើតឡើងកាល​ពីថ្ងៃច័ន្ទ​ វេលាម៉ោង ៦ ទៅ ៧ ល្ងាច រវាងស្ថានីយ៍ Abids GPO Junction និង Andhra Bank Koti ។ ប៉ុន្តែមនុស្ស​ជាច្រើនបាន​នាំគ្នាចែករំលែក នៅពេលដែលវីដេអូរបស់លោក ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃពុធ។

គួរជម្រាបថា វីដេអូរបស់​ប៉ូលិសរូបនេះ ត្រូវបានគេចូលមើលរាប់​ម៉ឺនដង ចាប់តាំងពីវាត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម។ ហើយបន្ថែមពីនេះ ​អំពើល្អរបស់លោក ក៏​ទទួលបានការ​ទះដៃសាទរពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ផងដែរ៕

ប៉ូលិសឥណ្ឌា
ប៉ូលិសឥណ្ឌា
ប៉ូលិសឥណ្ឌាសុំបើកផ្លូវដែលកំពុងកកស្ទះ ដើម្បីឱ្យឡានសង្គ្រោះអាចបើកទៅបាន
ប៉ូលិសឥណ្ឌាសុំបើកផ្លូវដែលកំពុងកកស្ទះ ដើម្បីឱ្យឡានសង្គ្រោះអាចបើកទៅបាន
អំពើល្អរបស់លោកទទួលបានកោតសរសើរពីសំណាក់មហាជន
អំពើល្អរបស់លោកទទួលបានកោតសរសើរពីសំណាក់មហាជន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T