ចុម! សុនខមួយក្បាល ជាប់ឆ្នោតធ្វើជាអភិបាលក្រុង នៅសហរដ្ឋអាមេរិក

//s9.kh1.co/61/616101e8525f71717b1c12d4b1405333590a9fb4.jpg
សង្គម

 ០៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

សុនខពូជ French Bulldog មួយក្បាល ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអភិបាលនៃទីក្រុងតូចមួយ ដែលស្ថិតនៅភាគខាងជើងរដ្ឋ Kentucky សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក៖ សុនខពូជ French Bulldog មួយក្បាល ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអភិបាលនៃទីក្រុងតូចមួយ ដែលស្ថិតនៅភាគខាងជើងរដ្ឋ  Kentucky សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សុនខឈ្មោះ Wilbur Beast បានប្រកាសពីជ័យជម្នះយ៉ាងច្រើនលើលលុបលើបេក្ខជនដទៃទៀត ដោយទទួលបានសន្លឹកឆ្នោតរហូតដល់ទៅ ១៣,១៤៣ ក្នុងចំណោមសន្លឹកឆ្នោតសរុបចំនួន ២២,៩៨៥ ដែលធ្វើឲ្យវាក្លាយជាសុនខមានប្រជាប្រិយបំផុត នៅក្នុងប្រវត្ដិសាស្ដ្រនៃទីក្រុង Rabbit Hash ។ ខណៈ សុនខឈ្មោះ Brynneth Pawltro ដែលកាន់កាប់តំណែងតាំងពីឆ្នាំ២០១៧ ទទួលបានសំឡេងឆ្នោតត្រឹមតែ ២៩២ ប៉ុណ្ណោះ។ ហើយដើម្បីបោះឆ្នោត ប្រជាជនត្រូវគូសឈ្មោះបេក្ខជនដែលខ្លួនពេញចិត្ដនៅលើសន្លឹកឆ្នោត និងត្រូវបរិច្ចាគប្រាក់ចំនួនដុល្លារ ដល់សហគមន៍ប្រវត្ដិសាស្ដ្រ Rabbit Hash ផងដែរ។  

យោងតាមអ្នកនាំពាក្យរបស់អភិបាលក្រុង ដែលទើបជាប់ឆ្នោតថ្មីថ្មោង ឈ្មោះ Amy Noland បានប្រាប់សារព័ត៌មាន Fox News ថា៖

នេះជាដំណើរផ្សងព្រេងដ៏រីករាយ និងមានអត្ដន័យជ្រាលជ្រៅ ក្នុងការអភិរក្សតំបន់តូចមួយនៃទីក្រុង ​Rabbit Hash។

អ្នកស្រី Amy Nolan

អ្នកស្រីបន្ថែមថា៖

ទីក្រុងរបស់យើងស្វាគមន៍ភ្ញៀវទេសចរ ហើយនឹងបន្ដផ្ដល់នូវព្រឹត្ដិការណ៍សប្បាយៗ សម្រាប់មនុស្សគ្រប់វ័យ ដើម្បីទទួលយកបទពិសោធន៍គួរឲ្យចាប់អារម្មណ៍ និងមិនអាចបំភ្លេចបាន។

  អ្នកស្រី Amy Nolan

គួរឲ្យដឹងដែរថា ទីក្រុងនេះ ចាប់ផ្ដើមជ្រើសរើសសុនខធ្វើជាអភិបាលក្រុងតាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ ដែលសុនខដំបូងគេឈ្មោះ Goofy Borneman-Calhoun បានឡើងកាន់តំណែងក្នុងឆ្នាំ១៩៩៧ តែជាអកុសល វាមិនបានកាន់កាប់ពេញមួយអាណត្ដិឡើយ ដោយវាបានលាចាកលោកនៅខែកក្កដា ឆ្នាំ២០០១ នៅអាយុ១៦ឆ្នាំ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សុនខដែលទើបជាប់ឆ្នោត 
សុនខដែលទើបជាប់ឆ្នោត 
សុនខដែលទើបជាប់ឆ្នោត 
សុនខដែលទើបជាប់ឆ្នោត 
សុនខដែលទើបជាប់ឆ្នោត និងអ្នកនាំពាក្យ
សុនខដែលទើបជាប់ឆ្នោត និងអ្នកនាំពាក្យ
ក្ដារខៀនបោះឆ្នោត
ក្ដារខៀនបោះឆ្នោត
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T