ប្រទេសដាណឺម៉ាកនឹងចាត់ការ សត្វសំពោច១៧លានក្បាល ក្រោយរកឃើញវីរុសបំលែងពូជថ្មីកូរ៉ូណា

//s9.kh1.co/15/15fbce50d51054d8494e4b56dd073cf07a3dc877.jpg
សង្គម

 ០៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

វីរុសបំលែងពូជនេះអាចបង្កហានិភ័យ ដល់ប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩នាពេលអនាគត។

ដាណឺម៉ាក៖ ប្រទេសដាណឺម៉ាកនឹងដកចេញសត្វសំពោចទាំងអស់របស់ខ្លួន ដែលមានចំនួនរហូតដល់១៧លានក្បាល បន្ទាប់ពីការបំលែងពូជថ្មីនៃវីរុសកូរ៉ូណា ដែលអាចឆ្លងរាលដាលដល់មនុស្ស ត្រូវបានគេរកឃើញនៅកសិដ្ឋានចិញ្ចឹមសត្វសំពោចម្យ៉ាង (Mink)។ នាយករដ្ឋមន្ត្រី លោកស្រី Mette Frederiksen បានមានប្រសាសន៍ថា វីរុសបំលែងពូជនេះអាចបង្កហានិភ័យ ដល់ប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩នាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វសំពោចម្យ៉ាង (Mink)
សត្វសំពោចម្យ៉ាង (Mink)

ប្រទេសដាណឺម៉ាកគឺជាកន្លែងផលិតរោមសំពោចធំជាងគេបំផុតរបស់ពិភពលោក ហើយទីផ្សារនាំចេញសំខាន់របស់ពួកគេ គឺប្រទេសចិននិងហុងកុង។ ការដកហូតបានចាប់ផ្ដើមកាលពីចុងខែមុន បន្ទាប់ពីករណីសត្វសំពោចមួយចំនួនត្រូវបានគេរកឃើញ។

ក្រុមអ្នកជំនាញដែលប្រមូលយក ប្រភេទសត្វសំពោចម្យ៉ាង (Mink)
ក្រុមអ្នកជំនាញដែលប្រមូលយក ប្រភេទសត្វសំពោចម្យ៉ាង (Mink)

ករណីឆ្លងវីរុសកូរ៉ូណាក៏ត្រូវបានគេរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វសំពោច នៅប្រទេសហូឡង់និងអេស្ប៉ាញ ចាប់តាំងពីជំងឺរាតត្បាតសកលបានចាប់ផ្ដើមនៅអឺរ៉ុប។ ប៉ុន្តែករណីកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសដាណឺម៉ាក គឺស្ថិតនៅក្នុងកសិដ្ឋានចិញ្ចឹមសំពោចចំនួន២០៧ ហើយយ៉ាងហោចណាស់ មានករណីឆ្លងនៃវីរុសពូជថ្មីចំនួន៥ត្រូវបានគេរកឃើញ។ មនុស្សចំនួន១២នាក់ត្រូវបានគេរកឃើញថា បានឆ្លងដែរ នេះបើយោងតាមសម្ដីរបស់អាជ្ញាធរ។

លោកស្រី Frederiksen បានដកស្រង់របាយការណ៍រដ្ឋាភិបាល ដែលបាននិយាយថា វីរុសបំលែងពូជត្រូវបានគេរកឃើញថា បានធ្វើឲ្យរាងកាយចុះទន់ខ្សោយក្នុងការបង្កើតអង្គបដិប្រាណ ដែលធ្វើឲ្យវ៉ាក់សាំងបច្ចុប្បន្ន កំពុងតែអភិវឌ្ឍសម្រាប់ជំងឺកូវីដ-១៩ លែងមានប្រសិទ្ធភាព៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T