តើ​អ្វី​ជា​វិទ្យុសកម្ម? មាន​នៅ​កន្លែងណា​ខ្លះ? មានផលប៉ះពាល់​ដល់​សុខភាព​យើង​យ៉ាង​ដូចម្តេចខ្លះ?

//s9.kh1.co/c0/c0b2c70a0ba6484d31f6daf447c4fd5915d682ed.jpg
បច្ចេកវិទ្យា

 ១២-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

បច្ចុប្បន្ន​មនុស្ស​ស្ទើតែ​ភាគ​ច្រើនចំណាយ​ពេល​យ៉ាងច្រើន​របស់​ពួកគេទៅលើ​គ្រឿង​អេឡិចត្រូនិច​ដូចជា​ទូរស័ព្ទ WiFi ដែល​នេះសុទ្ធតែ​ជា​ប្រភព​នៃ​ជាតិ​វិទ្យុសកម្ម​ ដែល​អាច​ជិះ​នៅ​ផល​អវិជ្ជាមាន​មក​កាន់​សុខភាព​របស់​យើង​យ៉ាង​ធ្ងន់​ធ្ងរក្នុង​រយៈពេល​យូរ​ឆ្នាំ​ទៅ​មុនទៀត។

យល់ដឹង៖ ​តើ​អ្នក​ដឹង​ទេ​ថា ​វិទ្យុ​សកម្មគឺ​ជា​អ្វី​? ​វិទ្យុសកម្ម គឺ​ជា​រលកដែល​សាយភាយ​ ចេញ​ពី​គ្រឿង​អេឡិច​ត្រូនិច​ ដូច​ជា​ទូរស័ព្ទ Ipad ទូរទស្សន៍ កុំ​ព្យូទ័រ WiFi ម៉ាស៊ី​ត្រជាក់​ ​ទូទឹក​កក ​ឆ្នាំ​ង​ដាំ​បាយ​អគ្គីសនី​ និង​គ្រឿង​អេឡិច​ត្រូនិច​ ផ្សេង​ជា​ច្រើន​ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាតិវិទ្យុសកម្ម
ជាតិវិទ្យុសកម្ម

វិទ្យុសកម្មទូរស័ព្ទ មិន​ដូចជា​វិទ្យុសកម្ម​ពី ការ​រលាយ​នុយក្លេអ៊ែរនោះទេ។ វា​មាន​ថាមពល​ខ្ពស់ ​និងមាន​សមត្ថភាព​ ទៅ​បំផ្លាញ​DNA របស់​អ្នក​ ហើយងាយបង្ក ​ឲ្យ​ក្លាយ​ទៅ​ជា ​ជំងឺ​មហារីក។ ក៏ប៉ុន្តែ ​នា​ពេល​បច្ចុប្បន្ននេះ ​ដោយ​សារ​តែ​បច្ចេក​វិទ្យា​ កាន់​តែទំនើប​ ការ​កាត់​បន្ថយ​ នៅ​ជាតិ​វិទ្យុសកម្ម​ពី​ទូរស័ព្ទ​នេះ ក៏​បាន​កាត់​បន្ថយ បាន​ច្រើន​ដែរ តែក៏មិនមែន​គ្មាន ផល​ប៉ះពាល់​សោះនោះដែរ។

ជាតិវិទ្យុសកម្ម
ជាតិវិទ្យុសកម្ម

តើ​វិទ្យុ​សកម្ម​ មាន​នៅ​កន្លែងណា​ខ្លះ? វិទ្យុ​សកម្ម ​កើត​មាន​ នៅ​គ្រប់​ទីកន្លែង​ទាំង​អស់ ​ក្នុង​បរិយាកាសជុំវិញ​ខ្លួន យើង​ព្រោះ​តែមាន​​កំណើន​នៃ ការ​ប្រើប្រាស់​គ្រឿងអេឡិច​ត្រូនិច​ ជា​ច្រើន​ជា​ពិសេស​កំណើន​នៃ ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ បាន​កើន​ឡើង​យ៉ាង​ខ្លាំង ​គួរ​ជា​ទីកត់សម្គាល់​ នៅក្នុង​ប្រទេស​កម្ពុជា​យើង​ នា​ពេល​បច្ចុប្បន្ន ក៏​ដូចជា​នៅក្នុង​ សាកលលោក​ទាំង​មូល​ផងដែរ​។

ជាតិវិទ្យុសកម្ម
ជាតិវិទ្យុសកម្ម

តើរលកវិទ្យុសកម្ម ធ្វើអោយប៉ះពាល់ដល់ សុខភាពមនុស្សយើងអ្វីខ្លះ? ជំហ៊ានដំបូង របស់វិទ្យុសកម្ម ដែលប៉ះពាល់ មកលើសុខភាពរបស់ មនុស្សយើងគ្រប់រូបគឺ ធ្វើអោយយើងបាត់បង់ ថាមពលនៅក្នុងខ្លួនពី១០ភាគរយ ទៅ៣០ភាគ​រយភ្លាមៗ  បន្ទាប់ពីយើងប៉ះពាល់ ទៅលើគ្រឿងអេឡិចត្រូនិចផ្សេងៗ ដូចជា​ទូរស័ព្ទ​ ឬIpad​ ជាដើម​។ ការជ្រាបចូលរបស់វិទ្យុសកម្ម មកលើរាង្គកាយ របស់យើង គឺមិនបានធ្វើអោយយើង ឈឺចាប់ភ្លាមៗនោះទេ ប៉ុន្តែវាបានជ្រាបចូល ទៅបំផ្លាញ ថាមពលរាង្គកាយ និងធ្វើអោយមាន ការប៉ះពាល់ដល់ ប្រព័ន្ធសសៃប្រសាទរបស់យើង ដែលក្នុង​ពេល​នោះ ​វា​នឹង​ធ្វើ​ឲ្យ​យើង​មាន នៅអាការៈស្ពឹកស្រពន់ ចុកដៃជើង ឈឺតាមសន្លាក់ ឈឺសាច់ដុំ ជាដើម​។

ជាតិវិទ្យុសកម្ម
ជាតិវិទ្យុសកម្ម

ទោះយ៉ាង​បៀប​ដូចជា ​ពេលដែលយើងនិយាយទូរស័ព្ទ យើងយកវាមកផ្អិបជាប់ និងត្រចៀករបស់យើង ក៏ដូចជាជាប់នឹងខួរក្បាល ដូច្នេះហើយ កំដៅរបស់ រលកវិទ្យុសកម្ម បានជ្រាបចូល ទៅក្នុងខួរក្បាលរបស់យើង យ៉ាងងាយ ហើយវាបានចំអិន ខួរក្បាលរបស់យើង បន្តិចម្តងៗ បើយើងនិយាយ ទូរស័ព្ទចាប់ពី១០នាទីឡើងទៅ គឺធ្វើអោយយើងឈឺក្បាល ក្តៅត្រចៀក មានអារម្មណ៏ឆាប់មួរម៉ៅ គេងមិនលក់ធ្វើអោយ ការចងចាំខ្សោយ ស្ពឹកខួរក្បាល។ល។

ជាតិវិទ្យុសកម្ម
ជាតិវិទ្យុសកម្ម

ជារួម​ ផលប៉ះពាល់បន្តិចម្តងៗ នេះហើយ ដែលវាធ្វើអោយមាន បញ្ហាធ្ងន់ធ្ងរ ទៅថ្ងៃអនាគត ដូចជាកើតមហារីកខួរក្បាល មហារីកគ្រាប់ឈាម ថាមពលរាង្គកាយ ចុះខ្សោយ ខ្សោយមេជីវិត រហូតបុរសរហូតដល់៣៥% ងាយឆ្លងរោគផ្សេងៗ ចំពោះស្ត្រីដែលមានផ្ទៃពោះ ធ្វើអោយការបង្កកំណើត ខុសប្រក្រតីជាដើម ។

ជាតិវិទ្យុសកម្ម
ជាតិវិទ្យុសកម្ម

***អាការៈផ្សេងៗនៃផលប៉ះពាល់របស់វិទ្យុសកម្មមកលើរាង្គកាយយើងដូចជា៖

អារម្មណ៍វិលវល់, ខ្សោយការចង់ចាំ, ខ្សោយការផ្តោតអារម្មណ៌, ការអស់កំលាំង រំខាន នាំអោយធុញទ្រាន់, គ្មានកំលាំងធ្វើការ, ធ្វើអោយចង់ក្អួត ក្អួត, ធ្វើអោយជាំ ដំបៅមិនងាយជា​សះស្បើយ​ ឈាមច្រមុះ មានអាការៈ ខ្លោចស្បែក  ជ្រុះសក់ ឈឺក្បាល ឈឺមាត់ ពងបែកមាត់ ជំងឺគ្រុន ងាយឆ្លងរោគ ជាដើម​។

ជាតិវិទ្យុសកម្ម
ជាតិវិទ្យុសកម្ម

ហេតុដូចនេះ ​ប្រសិនបើ​អ្នក​ចង់​កាត់​បន្ថយ​ នៅ​គ្រោះ​ថ្នាក់​ដែល​មាន​ ដោយ​សារតែ ​ជាតិ​វិទ្យុសកម្ម​ អ្នក​មិនគួរ​បើក​WiFi ចោល ក្នុងពេល​កំពុងតែ​គេង​នោះ​ទេ ​ជា​ពិសេ​សស្ត្រីមាន​ផ្ទៃពោះ​។ គួរ​តែកាត់​បន្ថយ​ ការ​ប្រើប្រាស់​ទូរស័ព្ទ​​ ងាក​មក​ហាត់​ប្រាណ​ ដើម្បី​​​សុខភាព ​ឲ្យបា​ន​ច្រើន​ជាងមុន​វិញ​ ទើប​ជា​ការ​ប្រសើរ​៕

ប្រភព៖ science, FB , OperaNews

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T