ប្រ៊េននាឡិកាដៃវ៉ាមែន « Varman Watches » ដ៏ល្បីឈ្មោះនៅក្នុងទីផ្សារកម្ពុជា នឹងពង្រីកខ្លួន ទៅកាន់សាខាទី២ ក្នុងពេលឆាប់ៗនេះ!

//s9.kh1.co/18/18a2b1e0c66f3fe2e708377b190e35db88a9fbfe.jpg
បច្ចេកវិទ្យា

 ០៥-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

VARMANKH CO., LTD គម្រោងអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័សមកកាន់សាខាទី២ នាចុងឆ្នាំ ២០២០

ភ្នំពេញ៖ VARMANKH CO., LTD ​​ ​កំពុងតែត្រៀមខ្លួនក្នុងការផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ថ្មី ជាមួយនឹង ម៉ូតនាឡិកាដ៏ពិសេស និងទាន់សម័យជាច្រើនម៉ូតទៀត របស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងពេល ឆាប់ៗនេះហើយ!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យកត់សម្គាល់ថាក្រោយពីហាងនាឡិកាដៃនេះ ត្រូវបានបង្កើតឡើងជាង​១ឆ្នាំមកហើយ ដែលមានទីតាំងនៅលើវិថីកម្ពុជាក្រោម វ៉ាមែន បានទទួលសន្ទុះនៃការគាំទ្រខ្លាំងពីអតិថិជន ជាហេតុនាំឲ្យ ហាងនាឡិកាដៃ វ៉ាមែន​ Varman​ បន្ត ធ្វើការអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័សមកកាន់សាខាទី២ នាចុងឆ្នាំ ២០២០ នេះ។

VARMANKH CO., LTD គម្រោងអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័សមកកាន់សាខាទី២ នាចុងឆ្នាំ ២០២០
VARMANKH CO., LTD គម្រោងអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័សមកកាន់សាខាទី២ នាចុងឆ្នាំ ២០២០
VARMANKH CO., LTD គម្រោងអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័សមកកាន់សាខាទី២ នាចុងឆ្នាំ ២០២០
VARMANKH CO., LTD គម្រោងអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័សមកកាន់សាខាទី២ នាចុងឆ្នាំ ២០២០

វ៉ាមែន ជាម៉ាកឡិកាដៃ ដែលមានការទទួលស្គាល់កម្មសិទ្ធិបញ្ញាច្បាស់លាស់ ពីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលេខចុះបញ្ជី KH/73254/19 ចុះនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងមក ហើយវ៉ាមែន(Varman)គឺជាក្រុមហ៊ុននាឡិកាដៃ របស់កូនខ្មែរមួយរូប ដែលមានការតាំងចិត្តខ្ពស់​ក្នុងការបង្កើត គំរូរចនាបទថ្មី បែបសិល្ប: រស់រវើក និងពោពេញទៅដោយគុណភាពខ្ពស់ពីប្រទេសជឿនលឿននានា​ ក្នុងសកលលោក។

VARMANKH CO., LTD គម្រោងអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័សមកកាន់សាខាទី២ នាចុងឆ្នាំ ២០២០
VARMANKH CO., LTD គម្រោងអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័សមកកាន់សាខាទី២ នាចុងឆ្នាំ ២០២០
VARMANKH CO., LTD គម្រោងអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័សមកកាន់សាខាទី២ នាចុងឆ្នាំ ២០២០
VARMANKH CO., LTD គម្រោងអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័សមកកាន់សាខាទី២ នាចុងឆ្នាំ ២០២០

                 លោក ជុន សីហា ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន VARMANKH CO., LTD មានប្រសាសន៍ថា៖

« ម៉ាកយីហោ Varman នេះតំណាងឲ្យភាព រឹងមាំ និង អង់អាចក្លាហាន ដូចជាពាក្យខ្មែរថា វរ័ន្ម ដែលមានន័យថា អាវក្រោះផងដែរ។​ យើងពិតជាមានកិត្តិយស ខ្លាំងណាស់ ដោយបានសហការបង្កើត ប្រេនមួយនេះឡើង ដើម្បីចែករំលែកនូវផលិតផល ប្រកបដោយគុណភាពខ្ពស់ មានរចនាបទទំនើប និងតម្លៃសមរម្យ ទៅកាន់អតិថិជន នៅក្នុងប្រទេសកម្ពុជា »​។ ​ជាមួយនឹងបេសកម្មរបស់យើងគឺ « បន្តរស្វែងរកអ្វីដែលថ្មី ព្យាយាមអភិវឌ្ឍន៏គុណភាព និងការចនាពីមួយជំនាន់ទៅមួយជំនាន់អោយកាន់តែមានភាពទាក់ទាញ និងរឹងមាំរហូតដល់ឈានទៅរកការផលិតម៉ាស៊ីនដោយខ្លួនឯងបាន ជាពិសេសនឹងនាំយកកិត្យានុភាពស្នាដៃខ្មែរទៅកាន់ពិភពលោក »។

  លោក ជុន សីហា ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន VARMANKH CO., LTD
  លោក ជុន សីហា ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន VARMANKH CO., LTD

គួរបញ្ជាក់ផងដែរថា រាល់ម៉ូតនាឡិកាដៃទាំងអស់ ត្រូវបានរចនាឡើងដោយស្នាដៃកូនខ្មែរ សម្រាប់សង្វាក់ផលិតកម្មនិង គ្រឿងម៉ាស៊ីន ត្រូវបាននាំចូល ពីបរទេសដូចជាប្រទេសជប៉ុន និង​ស្វីស ដែលមានគុណភាពខ្ពស់ គ្រប់ម៉ូតរបស់​ Varman ត្រូវបានផលិតឡើងពីតួរស្ទែនលែសស្ទៀល(Stainless Steel) ដែលជាប្រភេទលោហះដែលមិនចេះច្រែះ រឺកាន់ស្នឹមទោះបីប្រើយូប៉ុណ្ណាក៏ដោយ អាចការពារជម្រាបទឹកបានចាប់ពី៥០ រហូតដល់ ១០០ម៉ែត កញ្ចក់ជាប្រភេទកញ្ចក់(Sapphire Crystal)ដែលធន់នឹងការឆ្កូតក្នុងកំរឹតខ្ពស់ ជាពិសេសគ្រប់នាឡិការបស់Varman មានប័ណ្ណធានាចាប់ពី១ឆ្នាំឡើងទៅ។

Varman Watches
Varman Watches
Varman Watches
Varman Watches

                 យោងតាមប្រសាសន៍របស់លោក ជុន សីហា ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ក៏នឹងមានគម្រោង ចែកចាយនូវគម្រោង ហ្វ្រេនឆាយ វ៉ាមែន(Varman) នៅក្នុងទីផ្សារនាឡិកាដៃកម្ពុជា​ នាពេលខាងមុខផងដែរ ដែលនេះជាដំណឹងល្អមួយ សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងវិស័យអាជីរកម្មមួយនេះ។    

Varman Watches
Varman Watches
Varman Watches
Varman Watches

លើសពីនេះទៅទៀត ក្នុងឱកាសបើកដំណើរការរបស់ វ៉ាមែន Varman នាពេលឆាប់ៗនេះក៏មានជា កម្មវិធីពិសេសៗ និងប្រូម៉ូសិនជាច្រើន ដូច្នេះសូមអ្នកទាំងអស់គ្នាកុំភ្លេចរង់ចាំតាមដាន ពត៌មានបន្ថែមនឹងថ្មីៗនៅលើគេហទំព័រហ្វេសប៊ុករបស់ Varman Watches ផ្ទាល់តាមរយៈទំព័រ Facebook ខាងក្រោម៖

https://www.facebook.com/VarmanWatches/

សម្រាប់ទីតាំងនៃសាខាទី២ នេះយើងខ្ញុំនឹងធ្វើការជម្រាបជូនដំណឹងក្នុងពេលឆាប់ៗខាងមុខនេះ។

សម្រាប់លេខទូរស័ព្ទទំនាក់ទំនង៖ ​0967 35 36 37 / 0977 35 36 37 / 061 35 36 37

វ៉ាមែន សូមចូលខ្លួនបម្រើលោកអ្នកឲ្យកាន់តែជិតសិ្នទ្ធិ កាន់តែកក់ក្តៅ កាន់តែងាយស្រួល។

ជួបគ្នាឆាប់ៗនេះនៅ Varman Watches!

Varman Watches
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T