សហរដ្ឋអាមេរិកបំបែកកំណត់ត្រាថ្មី រកឃើញអ្នកឆ្លងកូវីដ-១៩ ដល់ជាង«១០ម៉ឺននាក់»ក្នុងមួយថ្ងៃ

//s9.kh1.co/59/595c33a9d583c7e7589f3f9cc687e38bdc0683a5.jpeg
សង្គម

 ០៥-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

កាលពីថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ទៅ ១០៣,០០០នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនបំផុត និងមិនធ្លាប់មានចាប់តាំងពីប្រទេសនេះ ត្រូវបានវីរុសរាតត្បាត។

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ១០៣,០០០នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនបំផុត និងមិនធ្លាប់មានចាប់តាំងពីប្រទេសនេះ ត្រូវបានវីរុសរាតត្បាត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Inside

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពលរដ្ឋអាមេរិក កំឡុងពេលជំងឺកូវីដ-១៩រាតត្បាត
ពលរដ្ឋអាមេរិក កំឡុងពេលជំងឺកូវីដ-១៩រាតត្បាត

ករណីឆ្លងសរុបកាលពីថ្ងៃម្សិលមិញ បានកើនឡើងលើសកំណត់ត្រាប្រចាំថ្ងៃពីមុន ហើយក្នុងរយៈពេល៧ថ្ងៃ ជាមធ្យមគឺមានប្រហែល ៨៦,៣៦៣នាក់ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ បើយោងតាមទិន្នន័យពីសកលវិទ្យាល័យ Jonh Hopkins បានឲ្យដឹងដែរថា ចំនួនអ្នកឆ្លងថ្មីនេះ ច្រើនជាងពីរដងនៃកំណត់ត្រាដែលបានកើតឡើង កាលពីថ្ងៃទី៤ ខែកញ្ញាកន្លងទៅ គឺទើបតែ២ខែមុនប៉ុណ្ណោះ។

រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកនៅតែឈរលើកំពូលតារាង ជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតក្នុងពិភពលោក ដោយមានអ្នកស្លាប់ជាង ២៣៣,៦៥០នាក់ និងជាសះស្បើយប្រហែល លាននាក់ ក្នុងចំណោមអ្នកឆ្លងសរុបប្រមាណ ៩.៥លាននាក់។

ពលរដ្ឋអាមេរិកនៅលើរថភ្លើង កំឡុងពេលជំងឺកូវីដ-១៩រាតត្បាត
ពលរដ្ឋអាមេរិកនៅលើរថភ្លើង កំឡុងពេលជំងឺកូវីដ-១៩រាតត្បាត

យ៉ាងណាមិញ ក្រុមអ្នកជំនាញ រួមទាំងលោកវេជ្ជបណ្ឌិត Deborah Birx ដែលជាសមាជិកម្នាក់នៃក្រុមគ្រូពេទ្យប្រចាំសេតវិមាន បានព្រមានថា «ករណីស្លាប់ច្រើនបំផុតនៅសហរដ្ឋអាមេរិក កំពុងខិតចូលមកដល់ហើយ»។

ដោយឡែក លោកបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញខាងជំងឺឆ្លងឈានមុខគេនៅសហរដ្ឋអាមេរិក​ ក៏បានព្រមានផងដែរថា រដូវរងារនាពេលខាងមុខអាចនឹងបង្កគ្រោះមហន្ដរាយ ធ្វើឲ្យករណីឆ្លងនិងស្លាប់កើតឡើងកាន់តែច្រើន បើសិនមិនអនុវត្ដវិធានការតឹងរ៉ឹងបន្ថែម ដើម្បីទប់ស្កាត់ការរីករាលដាលនោះទេ។ ខណៈ គ្រូពេទ្យ និងមន្ដ្រីសុខភាពសាធារណៈ បានឲ្យដឹងមុនថា មន្ទីរពេទ្យរបស់ពួកគេប្រហែលមិនអាចគ្រប់គ្រងការហូរចូលនៃអ្នកជំងឺបានទេ ដោយនៅតំបន់ខ្លះ មន្ទីរពេទ្យក៏ជិតពេញផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T