ក្រុម​ហ៊ុន​​ចិន​​មួយ​​នេះ​ សំងំ​ច្នៃ​វ៉ែន​តា​បង្កប់​​កាស ​មួយ​តម្លៃ​ជាង​ ៣០០​​ដុល្លារ​ បើ​ទោះ​កូ​វីដ​១៩​ កំពុងវាយ​លុក​

//s9.kh1.co/00/007df40732afb7b85d58b52075597c8649f0656b.jpeg
បច្ចេកវិទ្យា

 ០៥-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

កំពុងមានបញ្ហាកូវីដ១៩មែន តែក្រុមហ៊ុនយក្សចិនមួយនេះបែរជាសំងំច្នៃបច្ចេកវិទ្យាថ្មី គួរឲ្យចាប់អារម្មណ៍

បើទោះបីកំពុងមានបញ្ហាកូវីដ១៩ តែក្រុមហ៊ុនចិនមួយនេះ បែរជាសំងំច្នៃបច្ចេកវិទ្យាថ្មី គួរឲ្យចាប់អារម្មណ៍។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានដាក់បង្ហាញវ៉ែនតា Huawei × Gentle Monster Eyewear II ដែលជា​វ៉ែនតា​បង្កប់ឧបករណ៍បំពងសំឡេង (កាសស្តាប់) ដែលលាក់នៅក្នុងដងរបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែមើលឃើញពីបញ្ហាប្រឈមរបស់ត្រចៀក ដោយត្រូវពាក់ក្រវិល​ផង​ វ៉ែនតាផង​ និងកាសផង​ ដូច្នេះ​ក្រុមហ៊ុន​ Huawei បានច្នៃនូវវ៉ែនតា និងកាសស្តាប់ត្រចៀកបែបនេះតែម្តង។ 

 ក្រុមហ៊ុន Huawei បានពន្យល់ថា៖ “កាសដ៏ស្តើង និងមានប្រសិទ្ធិភាពមិនឲ្យសំឡេង​ចេញទៅក្រៅ​ដែលមិនឲ្យ​អ្នកដទៃអាចឮបានទេ ជាពិសេសផ្តល់ឱ្យនូវសំឡេងដែលមានកម្រិតគុណភាពខ្ពស់។

អ្នកប្រើប្រាស់អាចប្តូរកញ្ចក់ទៅតាមកំរិតនៃភ្នែករបស់ពួកគេតាមវេជ្ជបញ្ជា។ 

លក្ខណៈពិសេសដ៏ឆ្លាតវៃផ្សេងទៀតរួមមាន ការបន្លឺសំឡេងស្វាគមន៍នៅពេលវ៉ែនតាដឹងថាអ្នក​បានពាក់វា រួមមាន “អរុណសួស្តី” “ ពេលរសៀល” ឬ “ ពេលរសៀល” អាស្រ័យលើពេលវេលានៃថ្ងៃ។

បើនិយាយពីថាមពលថ្មវិញក្រុមហ៊ុន Huawei និយាយថាវ៉ែនតាអាចដំណើរការបានរហូតដល់ ៥ ម៉ោងក្រោយសាកថ្ម​ម្តង។ នាពេលអនាគតតំលៃវាត្រូវគេប៉ាន់ថា មិនថោកទេ​។  ក្រុមហ៊ុននឹងដាក់លក់ក្នុង​តម្លៃ ៣១០ ផោន​ ឬ ៣៦៤ ​ដុល្លារ​ ហើយនឹងត្រូវ​ដាក់លក់ចាប់ពីថ្ងៃទី ៣ ខែវិច្ឆិកា៕

https://s9.kh1.co/__image/w=615,h=411,q=100/a3/a379a8f6983396895c17511a8d68cfb7110bc4f9.jpeg
https://s9.kh1.co/__image/w=650,h=371,q=100/cf/cf6523f8432f746dcb891e0974f9334f2e24ebd9.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/74/74c20aaf57709ae9edaa84fc3fde20d787a3daa3.webp
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T