ក្រសួង​​សុខា​​ភិបាល​​អំពាវ​​នាវ​​ជា​​ថ្មី​​ ឲ្យ​​ពលរដ្ឋ​​​​​ការ​ពារ​​​ខ្លួន​​ពី​​កូ​វីដ​​១៩​ ក្រោយ​តេស្ត​លើ​អ្នក​ពាក់​ព័ន្ធ​ជាមួយរដ្ឋមន្ត្រីរបស់ហុងគ្រី​

//s9.kh1.co/fe/febe682623e7a8fbe45c81bf7039b15a144c738f.jpg
សង្គម

 ០៥-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ក្រសួងសុខាភិបាល​ នៅថ្ងៃ ៥ វិច្ឆិកានេះ បាន​អំពាវនាវ​សារ​ជា​ថ្មី​ម្តង​ទៀត​ដល់ពលរដ្ឋ​ទាំងអស់​ បន្ត​អនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​ការ​​ការពារ​ខ្លួនពីកូវីដ១៩

ក្រសួងសុខាភិបាល​ នៅថ្ងៃ ៥ វិច្ឆិកានេះ បាន​អំពាវនាវ​សារ​ជា​ថ្មី​ម្តង​ទៀត​ដល់ពលរដ្ឋ​ទាំងអស់​ បន្ត​អនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ខ្លួនពីកូវីដ១៩ ដោយ​ត្រូវ​ពាក់​ម៉ាស់ (ក្នុងករណី​ចាំបាច់​) ជា​ពិសេស​នៅពេល​ចល័ត​ធ្វើដំណើរ ​និង​ពេល​ជួប​មនុស្សច្រើន។ ហើយ​ប្រើ​កន្សែង ​ឬ​ក្រ​ម៉ា​ខ្ទប់មាត់​ ពេល​ក្អក​ក​ណ្តា​ស់​ សម្អាត​ដៃ​ជាប់​ជាប្រចាំ​ រក្សា​សុវត្ថិភាព​សង្គម​ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង​ ដើម្បី​ចៀសវាង​ការ​ចម្លង​វីរុស​កូ​វី​ដ-១៩ ដែល​អាច​កើតមានឡើង​គ្រប់ពេលវេលា​គ្រប់​កាលៈទេសៈ​ និង​គ្រប់​ទីកន្លែង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ ​ការអំពាវនាវ​ជា​ថ្មី​របស់ក្រសួងសុខាភិបាលយ៉ាងដូច្នេះ ធ្វើឡើងក្រោយពី​ក្រសួងសុខាភិបាលទទួល​បាន​ព័ត៌មាន​ស្តី​ពី​ករ​ណីវិជ្ជមាន​វីរុស​កូ​វី​ដ-១៩ របស់​​រដ្ឋមន្ត្រី​ការបរទេស​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី ដែលទើបនឹងបញ្ចប់ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជាកាលពីថ្ងៃ ៣ វិច្ឆិកាកន្លងទៅថ្មីៗ។

ក្រៅពីនេះ ក្រសួងបានរកឃើញថា ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធដែលបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស​ និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីមានចំនួន ៦២៨នាក់។ សម្រាប់លទ្ធផលធ្វើតេស្តអ្នកទាំង ៦២៨នាក់ខាងលើ គឺអវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់។

យ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបទំនាក់ទំនង​ជាមួយប្រតិភូ​ហុងគ្រី ត្រូវដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួងសុខាភិបាល៕

https://s9.kh1.co/__image/w=650,h=918,q=100/55/553501839f4f556edc8a8c03349c83b28f70d746.png
https://s9.kh1.co/__image/w=650,h=918,q=100/0e/0e290083ebef50ae9dab3e64ec200d12f75d1b34.png
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T