អស់បញ្ហារឿង Single! អ្នកស្រាវជ្រាវជប៉ុនបង្កើតដៃមនុស្សយន្ដនារី សម្រាប់បុរសអត់គូទុកដើរកាន់ដៃ (មានវីដេអូ)

//s9.kh1.co/b7/b714465e5988c46f62ef60dc476ff6935036bd0d.png
សង្គម

 ០៥-វិច្ឆិកា-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

ក្រុមអ្នកស្រាវជ្រាវជប៉ុន បានបង្កើតដៃមនុស្សយន្ដដែលយកត្រាប់តាមបទពិសោធន៍នៃការដើរកាន់ជាមួយមិត្ដស្រី ហើយវាត្រូវបានគេហៅថា Osampo Kanojo។

ជប៉ុន៖ ក្រុមអ្នកស្រាវជ្រាវជប៉ុន បានបង្កើតដៃមនុស្សយន្ដដែលយកត្រាប់តាមបទពិសោធន៍នៃការដើរកាន់ជាមួយមិត្ដស្រី ហើយវាត្រូវបានគេហៅថា Osampo Kanojo ដែលបានបង្កើតឡើងសម្រាប់មនុស្សមួយចំនួន​ ដែលពិបាកស្វែងរកដៃគូ។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីជួយកាត់បន្ថយភាពឯកាកំឡុងពេលវីរុសកូរ៉ូណារាតត្បាត វាក៏ត្រូវបានគេរំពឹងថានឹងជួយជំរុញឲ្យអ្នកប្រើប្រាស់ ធ្វើលំហាត់ប្រាណបានច្រើន តាមរយៈការដើរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Osampo Kanojo ត្រូវបានរចនាឡើងប្រកបដោយគំនិតច្នៃប្រឌិតរបស់អ្នកស្រាវជ្រាវផ្នែកវិស្វកម្មចំនួន៤នាក់ មកពីសកលវិទ្យាល័យ Gifu។ ឧបករណ៍នេះ មិនដូចជាដៃរបស់ម៉ាឡាកាំងដែលមានភាពរឹងមាំនោះទេ ប៉ុន្ដែវាត្រូវបានផលិតពីជ័រទន់ និងភ្ជាប់មកជាមួយឧបករណ៍កម្ដៅ ដែលអាចផ្ដល់សំណើម (បែកញើស) ដូចជាដៃមនុស្សស្រីពិតៗអីចឹងដែរ។

ដោយឡែក មុខងារពិសេសដែលអាចជាចំណុចគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ឧបករណ៍នេះ ក៏អាចធ្វើចលនាចាប់ដៃត្រលប់មកអ្នកប្រើប្រាស់វិញផងដែរ។ លើសពីនេះ វាថែមទាំងអាចបញ្ចេញសំឡេងនៃជំហានដើររបស់មនុស្សស្រី ក៏ដូចជាដង្ហើមរបស់មនុស្សស្រីជាដើម ដែលនឹងឮចេញពីទូរសព្ទដៃរបស់អ្នកប្រើប្រាស់ផ្ទាល់តែម្ដង៕

សូមទស្សនារូបភាពខាង និងវីដេអូខាងក្រោម៖

ដៃមនុស្សយន្ដ
ដៃមនុស្សយន្ដ
ដៃមនុស្សយន្ដ
ដៃមនុស្សយន្ដ
ដៃមនុស្សយន្ដ
ដៃមនុស្សយន្ដ
ដៃមនុស្សយន្ដ
ដៃមនុស្សយន្ដ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T