ក្រសួង​សុខា​ភិបាល​៖ អ្នក​បាន​ប៉ះ​ពាល់​​ជាមួយរដ្ឋ​មន្ត្រី​ការ​បរ​ទេស​​​ហុង​គ្រី​ជាង​ ៦០០​នាក់​ តេស្ត​ឃើញ​អវិជ្ជ​មាន​កូវីដ​១៩​ ទាំង​អស់​

//s9.kh1.co/80/8023eb27e1071beb60570eb5d1fb7bf90e960739.jpeg
សង្គម

 ០៥-វិច្ឆិកា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

«លទ្ធផលធ្វើតេស្តអ្នកទាំង ៦២៨នាក់ខាងលើ គឺអវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់»

ក្រសួងសុខាភិបាលកម្ពុជានាព្រឹកថ្ងៃទី ៥ វិច្ឆិកានេះបានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃម្សិលមិញ ក្រសួងបានរកឃើញ អ្នកដែលបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស​ និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីចំនួន ៦២៨នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងបានបន្តទៀតថា លទ្ធផលធ្វើតេស្តអ្នកទាំង ៦២៨នាក់ខាងលើ គឺអវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់។

ជាការកត់សម្គាល់ ការធ្វើតេស្តនេះត្រូវបានធ្វើឡើង ក្រោយពី​ក្រសួងសុខាភិបាលទទួល​បាន​ព័ត៌មាន​ស្តី​ពី​ករ​ណីវិជ្ជមាន​វីរុស​កូ​វី​ដ-១៩ របស់​​រដ្ឋមន្ត្រី​ការបរទេស​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី ​ក្នុងពេលដែលលោក​កំពុង​បំពេញបេសកកម្ម​ផ្លូវការ​នៅប្រទេស​ថៃកាលពី​ថ្ងៃទី ០៤ វិច្ឆិកា​ ខណៈទើបតែបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជាមុននេះមួយថ្ងៃ។

ជាមួយគ្នានោះ ក្រសួងសុខាភិបាល​កម្ពុជា​បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ​ដើម្បី​រក​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​លោក ​ក្នុងរយៈពេល​ ដែល​បាន​ធ្វើទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី ០៣ ខែវិច្ឆិកា​ឆ្នាំ ២០២០ កន្លងទៅ​នេះ​។

សូមបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃ ០៤ វិច្ឆិកានេះ បានចេញ​សេចក្តីប្រកាស​​ព័ត៌មាន​មួយ​ភ្លាមៗ ក្រោយទទួលបានព័ត៌មាននៃលទ្ធផលធ្វើតេស្តកូវីដ១៩ របស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី។ លោក Peter Szijjarto ដែល​ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជាថ្មីៗនេះ ត្រូវបាន​រកឃើញថា មាន​ផ្ទុក​​ COVID-19 ក្នុងអំឡុងពេល​ដាក់​ច​ត្តា​ឡី​ស័ក​ពេលទៅដល់​ប្រទេស​ថៃ​។

ក្រោយទទួលបានព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបទំនាក់ទំនង​ជាមួយប្រតិភូ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួងសុខាភិបាល៕

រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី
រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី
https://s9.kh1.co/__image/w=650,h=434,q=100/a5/a59d4a22f28e230ea4aff6c8884652837c92a00a.png
https://s9.kh1.co/__image/w=650,h=433,q=100/e0/e0eac080be5e07641c6c615d109728096a8e0555.png
https://s9.kh1.co/__image/w=650,h=433,q=100/fe/fe219ff884b2b60b48709b687a389bffc2c9440a.png
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T