តំបន់មួយចំនួនក្នុងប្រទេសអ៊ីតាលី នឹងក្លាយជាតំបន់វីរុសកូរ៉ូណាពណ៌ក្រហម

//s9.kh1.co/42/42aa3b4a77c1023d9209a0016b922d59f5628ad0.jpg
សង្គម

 ០៥-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ច្បាប់ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី៦ ខែវិច្ឆិកា ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី៣ ខែធ្នូ។

អ៊ីតាលី៖ តំបន់ក្នុងប្រទេសអ៊ីតាលីចំនួនបួននឹងក្លាយជាតំបន់វីរុសកូរ៉ូណាពណ៌ក្រហម នៅថ្ងៃសុក្រនេះ។ តំបន់ទាំងនោះរួមមាន Calabria, Lombardy, Piedmont និង Valle d'Aosta នឹងត្រូវដាក់នៅក្រោមវិធានការរឹតត្បិតខ្លាំងបំផុត នៅក្នុងប្រទេស ជាមួយប្រព័ន្ធភ្លើងចរាចរណ៍ថ្មី ក្នុងការតាមដានការឆ្លងរាលដាលវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«តំបន់លឿង» គឺស្ថិតនៅក្រោមវិធានការជាតិថ្មី ដែលរួមបញ្ចូលទាំងការស្នាក់នៅក្នុងផ្ទះ ចាប់ពីម៉ោង១០យប់ដល់៥ភ្លឺ។ នៅក្នុងតំបន់នេះ សេវាដឹកជញ្ជូនសាធារណៈអាចដំណើរការបានត្រឹមតែ៥០ភាគរយប៉ុណ្ណោះ ចំណែកសារមន្ទីរនិងមជ្ឈមណ្ឌលតាំងពិព័រណ៍ត្រូវតែបិទ ហើយម៉ាស់ត្រូវតែពាក់នៅតាមសាលារៀន សម្រាប់សិស្សទាំងអស់មានអាយុចាប់ពី៦ឆ្នាំឡើងទៅ។ ភោជនីយដ្ឋាននិងរង្គសាលនៅតែអាចបើក បានត្រឹមម៉ោង៦ល្ងាច ហើយបន្ទាប់ពីនោះមក ពួកគេអាចខ្ចប់ឬសេវាដឹកជញ្ជូន។

ភោជនីយដ្ឋាននិងរង្គសាលនៅតែអាចបើក បានត្រឹមម៉ោង៦ល្ងាច នៅតំបន់ពណ៌លឿង
ភោជនីយដ្ឋាននិងរង្គសាលនៅតែអាចបើក បានត្រឹមម៉ោង៦ល្ងាច នៅតំបន់ពណ៌លឿង

នៅក្នុង «តំបន់ទឹកក្រូច» ប្រជាជនក៏នឹងត្រូវហាមឃាត់មិនឲ្យចាកចេញពីទីក្រុងនិងតំបន់របស់ពួកគេផងដែរ លើកលែងតែហេតុផលការងារឬសុខភាព ហើយបារនិងភោជនីយ៍ដ្ឋាននឹងអាចផ្ដល់សេវាកម្មដឹកជញ្ជូន និងខ្ចប់។

នៅក្នុង «តំបន់ក្រហម» ប្រជាជនមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះឡើយ លើកលែងតែហេតុផលការងារឬសុខភាព។ សម្រាប់ហាងមិនចាំបាច់ទាំងអស់ នឹងត្រូវបិទនៅក្នុងតំបន់នេះ។ ច្បាប់ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី៦ ខែវិច្ឆិកា ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី៣ ខែធ្នូ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T