វេជ្ជបណ្ឌិតឥណ្ឌាម្នាក់ ចាញ់បោកបុរសពីរនាក់ ដោយចំណាយប្រាក់ជិត១សែនដុល្លារ ទិញចង្កៀងទិព្ធអាឡាដាំង

//s9.kh1.co/8a/8a4376e1fc46a476c3495b8da0019e116a20a53b.jpg
សង្គម

 ០៥-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

វេជ្ជបណ្ឌិតម្នាក់ជាជនជាតិឥណ្ឌា ឈ្មោះថា ឡេក ខាន បានចាញ់បោកបុរសពីរនាក់ ដោយចំណាយប្រាក់ចំនួនប្រមាណជិត១សែនដុល្លារអាមេរិក ទិញចង្កៀងទិព្ធអាឡាដាំង។

ឥណ្ឌា៖ វេជ្ជបណ្ឌិតម្នាក់ជាជនជាតិឥណ្ឌា ឈ្មោះថា ឡេក ខាន បានចាញ់បោកបុរសពីរនាក់ ដោយចំណាយប្រាក់ចំនួនប្រមាណជិត១សែនដុល្លារអាមេរិក ទិញចង្កៀងទិព្ធអាឡាដាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោក អាមីត រ៉ាយ ជាមន្ត្រីជាន់ខ្ពស់បានឲ្យដឹងថា វេជ្ជបណ្ឌិតមួយរូបខាងលើនេះ បានវិលត្រលប់ពីទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស មកកាន់ទឹកដីប្រទេសឥណ្ឌាវិញ និងបានជួបជាមួយនឹងជនឆបោកទាំងពីរ នៅពេលដែលចាប់ផ្ដើមព្យាបាលម្ដាយរបស់ពួកគេនៅផ្ទះ។ ហើយការព្យាបាលបានបន្ដអស់រយៈពេលជាងមួយខែ រហូតដល់មានថ្ងៃមួយ ជនឆបោកទាំងពីរ បានប្រាប់វេជ្ជបណ្ឌិត ពីរឿងរ៉ាវដ៏ចម្លែកមួយ ដោយអះអាងថាមាន គ្រូមន្ដអាគមចេញពីក្នុងចង្កៀងទិព្ធបង្ហាញខ្លួននៅផ្ទះរបស់ពួកគេ។ បន្ទាប់មកទៀត ជនឆបោកទាំងពីរ បានស្នើសុំឲ្យវេជ្ជបណ្ឌិតជួបគ្នា ជាមួយនឹងគ្រូមន្ដអាគមតែម្ដង។

លុះថ្ងៃជួបគ្នាឈានមកដល់ គ្រូមន្ដអាគមពិតជាបានបង្ហាញខ្លួនឲ្យវេជ្ជបណ្ឌិតឃើញពិតមែន ហើយវេជ្ជបណ្ឌិតមិនអាចកំណត់អត្តសញ្ញាណថាជានរណាឡើយ។ ក្រោយមក ជនឆបោកទាំងពីរ បានលួងលោមវេជ្ជបណ្ឌិតឲ្យទិញចង្កៀងទិព្ធពីពួកគេ ក្នុងតម្លៃលានរ៉ូពី (ប្រមាណ៩៤,៣០០ដុល្លារអាមេរិក) និងអះអាងថា ចង្កៀងនេះនឹងនាំមកនូវសុខភាពល្អ សំណាងល្អ រួមទាំងទ្រព្យសម្បត្តិហូរហៀរផងដែរ។

ហើយក្រោយពីទិញរួចមក ទើបវេជ្ជបណ្ឌិតដឹងថា ចង្កៀងគ្មានគ្រូមន្ដអាគមឡើយ ដែលវាគ្រាន់តែជាចង្កៀងធម្មតា ហើយតាមពិតទៅគ្រូមន្ដអាគមដែលបង្ហាញខ្លួនក្នុងថ្ងៃនោះ គឺជាម្នាក់ក្នុងចំណោមជនឆបោកទាំងពីរប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រុមប៉ូលិស បានធ្វើការចាប់ខ្លួនជនឆបោកទាំងពីរបានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ ហើយជុំវិញករណីឆបោកនេះ ក៏មិនមែនជាលើកទីមួយរបស់ពួកគេដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ចង្កៀងដែលជនឆបោកបានលក់ទៅឲ្យវេជ្ជបណ្ឌិត
ចង្កៀងដែលជនឆបោកបានលក់ទៅឲ្យវេជ្ជបណ្ឌិត
ជនឆបោកទាំងពីរ (ខាងឆ្វេងដៃ និងកណ្ដាល)
ជនឆបោកទាំងពីរ (ខាងឆ្វេងដៃ និងកណ្ដាល)
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T