ភ្ញាក់ផ្អើល! ប្រទះឃើញខ្លាខ្មៅដ៏កម្រមួយក្បាលនៅឥណ្ឌា ដែលនៅសេសសល់មិនដល់១០ក្បាលផង

//s9.kh1.co/19/19bb058e7ecd2967fef437a2d9f215911602fffc.jpg
សង្គម

 ០៥-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

សត្វខ្លាខ្មៅដ៏កម្រមួយក្បាល ត្រូវបានប្រទះឃើញនៅក្នុងប្រទេសឥណ្ឌា ដោយអ្នកស្រលាញ់សត្វម្នាក់ឈ្មោះ Soumen Bajpayee។

ឥណ្ឌា៖ កន្លងទៅថ្មីៗនេះ សត្វខ្លាខ្មៅដ៏កម្រមួយក្បាល ត្រូវបានប្រទះឃើញនៅក្នុងប្រទេសឥណ្ឌា ដោយអ្នកស្រលាញ់សត្វម្នាក់ឈ្មោះ Soumen Bajpayee

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សត្វខ្លាប្រភេទនេះ អាចត្រូវបានរកឃើញតែនៅក្នុងរដ្ឋ Odisha ប៉ុណ្ណោះ ហើយអ្នកជំនាញបានអះអាងថា ពួកវានៅសល់ត្រឹមតែ៧ ទៅ៨ក្បាលប៉ុណ្ណោះ នៅក្នុងរដ្ឋនេះ។ ពួកវា ក៏ត្រូវបានស្គាល់ថាជាខ្លាសម្បុរជាំខ្មៅដោយសារមានបញ្ហាហ្សែន ដែលមានន័យថា ឆ្នូតពណ៌ខ្មៅក្រាស់របស់ពួកវា មានចន្លោះដាច់ពីគ្នាតិចតួចបំផុត និងគ្របដណ្ដប់ពីលើរោមពណ៌ទឹកក្រូច។

គួរឲ្យដឹងដែរថា សត្វខ្លាខ្មៅភាគច្រើន ត្រូវបានគេរកឃើញនៅតាមព្រៃនៃរដ្ឋ Odisha ហើយកម្រត្រូវបានគេប្រទះឃើញណាស់នាពេលកន្លងមក ទោះបីឥណ្ឌាជាប្រទេសមានខ្លាចំនួន ៧០ភាគរយនៃចំនួនសត្វខ្លានៅលើពិភពលោកក៏ដោយ។ ហើយខ្លាប្រភេទនេះ ត្រូវបានគេប្រទះឃើញលើកដំបូងនៅក្នុងប្រទេសឥណ្ឌា តាំងពីឆ្នាំ១៩៩០មកម្ល៉េះ៕

សូមទស្សនារូបភាពខាងក្រោម៖

សត្វខ្លាខ្មៅដ៏កម្រ
សត្វខ្លាខ្មៅដ៏កម្រ
សត្វខ្លាខ្មៅដ៏កម្រ
សត្វខ្លាខ្មៅដ៏កម្រ
សត្វខ្លាខ្មៅដ៏កម្រ
សត្វខ្លាខ្មៅដ៏កម្រ
សត្វខ្លាខ្មៅដ៏កម្រ
សត្វខ្លាខ្មៅដ៏កម្រ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T