ស្នេហា៖ ការដែល​ក្បត់ ​ឬ​ធ្វើ​អំពើមិនគប្បី​អ្វី​មួយ​ សម្រាប់​យើង​ខ្លួន​ឯង គឺដឹងថា​វា ពិតជាបទ​ពិសោធន៍ ​ដ៏ឈឺចាប់​មួយ​ទៅហើយ ប៉ុន្តែ​នៅពេលដែល ​​ក្បត់​នរណា​ម្នាក់​ដែល យើង​គិត​ថា​ជា​មនុស្ស ​ដែល​តែងតែ ​នៅ​ក្រោយ​ខ្នង យើង​​កន្លងមក​ និង​ស្រលាញ់​យើង​​ខ្លាំង​នោះ គឺ​វា​រឹត​តែ​ឈឺចាប់ខ្លាំង​ ទ្វេដង​ទៅ​ទៀត​​។

ជាការពិត​ មនុស្ស​គ្រប់​រូប​គឺ សុទ្ធតែដូចគ្នា នៅពេល​ដែល ​មាន​​ទំនាក់​ទំនង ​ជា​មួយ​នរណា​ម្នាក់ ​​តែង​ផ្តោត​អារម្មណ៍​ ការ​យក​ចិត្ត​ទុក​ដាក់ ​និង​ក្តីស្រលាញ់​ទាំងអស់​ ទៅ​កាន់​បុគ្គលម្នាក់​នោះជា​ខ្លាំង​។ ក៏ប៉ុន្តែ ​ប្រសិនបើនៅសុខ​ៗ​ ស្រាប់​តែ​អ្នក​​បាន​ដឹង​ថា ​ម្ខាង​ទៀត​ ​កំពុង​តែ ​លួច​ក្បត់ តើ​អ្នក​នឹង​មាន ​អារម្មណ៍​បែបណា? ​ជាក់​ស្តែង​ ​វានឹង​ក្លាយ​ទៅ​ជា ​បទពិសោធន៍​មួយ ​ដ៏លើសលប់​នឹង ​ឈឺចាប់​បំផុត។

ប្រសិន​បើ ​អ្នក​ជួប​ប្រទះ ​នឹង​រឿង​រ៉ាវ បែបនេះ​ពិតមែន ​អ្នក​គួរ​តែ​សិក្សា ​និង​ស្វែង​យល់​ថា តើ​មូលហេតុ​អ្វី​ ទើប​បាន​ជា​នាង ​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ ​ទៅកាន់​អ្នក​? ហេតុ​អ្វី​បាន​ជាមិត្តស្រី​អ្នក​​​ លួច​ក្បត់​អ្នក​ក្រោយ​ខ្នង​ ដោយ​មិន​សុំ​បែកចំៗ ​ពី​អ្នក​តែម្តង​ទៅ? យ៉ាង​ណាមិញ ខាងក្រោមនេះ ​គឺ​ជា​ចម្លើយ ​ដែល​អាច​ស្រាយ​ចម្ងល់​ថា ​ហេតុ​អ្វី​បាន​ជា​មិត្ត​ស្រី​អ្នក សុខ​ចិត្ត​ក្បត់​អ្នក ​តែ​មិន​ព្រម​បែក​ពី​អ្នក។

១. នាង​កំពុងឲ្យ​ប្រាកដ​ថា ​នាង​មាន​ទីពំនាក់​ច្បាស់លាស់​ថ្មី​មួយ​

រូបតំណាង

ពេល​ខ្លះ មិត្ត​ស្រី​អ្នក ​មិន​សុំបែក​ពី​​អ្នក ​​ស្រប​ពេល​ដែល​ នាង​កំពុង​តែ ​ទាក់ទងជាមួយ​អ្នក​ថ្មី ​មិនមែន​ មាន​ន័​យ​ថា ​នាង​នៅ​តែមាន​ចិត្ត ​ស្រលាញ់​លើ​អ្នក​នោះ​ទេ​។ តែ​មក​ពីនាង ​ចង់​ប្រាកដជា​មួយ​អ្នក​ថ្មី​ ជាមុន​ ថា​គេ ​អាច​ជា​មនុស្សប្រុស​ម្នាក់ ​ដែល​នាង​អាច​ពឹងផ្អែក ​និងមាន​ចិត្ត​​ច្បាស់​លាស់​ ជាមួយនឹង​នា​ង​ដែរ​ឬទេ? ដូច្នេះ​ នៅ​ពេល​ដែល​ នាង​សម្រេច​ចិត្ត​ សុំ​បែក​ពី​អ្នក​ទៅ ​នាងគឺ​មាន ​មនុស្ស​ប្រុស​ម្នាក់​ទៀត ​រ​ង់ចាំ​ទទួល​នាង ​រួច​ជា​ស្រេច​។

២. នាង​ធ្វើ​បែបនេះ​ដើម្បី​បង្ខំ​ឲ្យ​អ្នក​បែក​ពីនាង

រូបតំណាង

ពេល​ខ្លះ​ មនុស្ស​ស្រី​ចង់​បែក​ពី ​មិត្ត​ប្រុស​របស់​ខ្លួន ​តែ​នាង​មិន​ហ៊ាន ​ប្រឈម​មុខ​ ក្នុង​ការ​និយាយ​បែក​គ្នា​ ដោយ​ចំ​ៗ ទៅកាន់​គេ​ ហេតុដូច្នេះហើយ​ ទើប​បាន​ជា ​នាងសម្រេច​ចិត្ត​ ទាក់​ទង​អ្នក​ថ្មី​ ដោយស្ងាត់​ៗ ពី​ក្រោយ​ខ្នង​។ ហើយ​នាង​ក៏យល់​ថា ​នេះ​ជា​វិធីសាស្ត្រ​មួយ​ដ៏ល្អ ​ក្នុង​ការ​បង្ខំ​ឲ្យ ​មិត្ត​ប្រុសអស់​ចិត្ត ​និង​​​សុំ​បែក​ពីនាង​ ​ដោយខ្លួន​​ឯងផងដែរ​។

៣. នាង​ខ្លាច​នឹង​ការ​ប្រឈម​មុខ

រូបតំណាង

អាច​និយាយ​បាន​ថា ​នាងជាប្រភេទ​មនុស្ស​ដែល ​មាន​ការភ័យ​ខ្លាច​ខ្លាំង​ ក្នុងការ​ប្រឈម​មុខ ​នឹង​បញ្ហា​។ នាង​អាច​ជា ​មនុស្ស​ស្រី​ដែល​មាន ​ការ​ចាប់​ផ្តើម​យ៉ាង​ល្អ ​ក្នុង​ទំនាក់​ទំនង​មួយ​នោះ ​ជាមួយ​អ្នក​។ នាង​អាច​ជា ​មនុស្ស​ដែល​ចិត្ត​ល្អ ស្អាត និ​ងមាន ​ការ​ចូល​រួម ​យ៉ាងល្អ ក្នុង​ការ​រក្សា ​នៅ​ចំណង​ស្នេហ៍​ ​ជាមួយ​អ្នក​កន្លងមក​។ ក៏​ប៉ុន្តែ ​នាង​បែរជា ​ប្រភេទ​មនុស្ស​ដែល ចូលចិត្ត​​គេច​វេស​និង​ ខ្លាច​ក្នុង​ការ​ប្រឈមមុខ ​ពេល​ដែល​មាន​បញ្ហា ទៅវិញ​។ ហេតុ​នេះហើយ ​ជា​មូល​ហេតុចម្បង​មួយ​ ដែល​នាង​សម្រេច​ចិត្ត​លួច​ក្បត់ ​អ្នក​ពី​ក្រោយ​ខ្នង ​ជំនួស​ឲ្យ​ការ​ដែល​ ត្រូវ​ប្រឈមមុខ ​នឹង​អ្នកដោយចំៗ ​ផងដែរ​។

៤. នាង​ធ្វើ​វា​ដើម្បី​សង​សឹង​នឹង​អ្នក​អំពី​រឿង​អ្វីមួយ​

រូបតំណាង

រឿង​នេះ អាច​កើត​ឡើង​បាន ​ប្រសិនបើ​នាង​ចង់ ​សង​សឹក​នឹង​អ្នក​ ព្រោះ​តែ​អ្នកធ្លាប់ ​បាន​សាង​កំហុង​អ្វី​មួយ កាលពី​ពេល​កន្លងមក​ ដែល​ធ្វើ​ឲ្យ ​នាង​ឈឺចាប់​ខ្លាំង ហើយ​នា​ងមិន​ដឹង ​ធ្វើ​បែប​ណា ព្រោះ​នាង​គ្មាន​វិធី ​ក្នុង​ការ​អភ័យទោស ​ឲ្យ​អ្នកបាន​ ជំនួស​ឲ្យ​ការ​បែក​គ្នា​ ការ​ផិត​ក្បត់​ជា​វិធី ​សង​សឹកផ្លូវអារម្មណ៍​មួយ ​ដ៏​មាន​ឥទ្ធិពលផងដែរ​​។  

៥. នាង​មិន​ដែល​ស្រលាញ់​អ្នក​ពិតប្រាកដ​តាំង​តែពី​ដំបូង​

រូបតំណាង

ពេល​ខ្លះ​ អាច​និយាយ​បាន​ថា ​មនុស្ស​ស្រី​ម្នាក់​នោះ នាង​ពិត​ជា​មិនដែល​ ធ្លាប់បាន​ស្រលាញ់អ្នក​ ​ពិត​ប្រាកដតាំងតែពី ​ដំបូង​មក​ម្ល៉េះ។ ​អាច​ថា​ នាង​យល់​ព្រម​ បើ​កចិត្ត​​ទទួល​យក​អ្នក ​ព្រោះ​តែ​នាង​ឯកា​ ឬ​ត្រូវ​ការ​អ្នក​លួង​លោម តែប៉ុណ្ណោះ​។ ដូច្នេះហើយ​នេះ​ជា ​មូល​ហេតុ​ធ្វើ​ឲ្យ​នាង ​មិន​អាច​ផ្តល់ ​នៅ​ភាព​ស្មោះ​ត្រង់ ​ពិត​ប្រាកដ​ទៅកាន់ ​អ្នក​តែ​ម្នាក់​បាន​ ហើយ​នាង​ក៏នឹង មិន​ភ័យ​ខ្លាច​ ក្នុង​ការ​លួច​ក្បត់ ​ឬ​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ដែរ​​។ ព្រោះ​កន្លងមក ​អ្នក​មិន​មែន​ជា​អ្វី​ទាំង​អស់ ​ក្នុង​ជីវិត​នាង​ អ្នក​គ្រាន់​តែ​ជា​ មនុស្ស​កំដរ​អារម្មណ៍​នាង ​ចាំ​មនុស្ស​ដែល ​នាង​ស្រលាញ់​ពិត​ប្រាកដ ​ចូល​មក​ដល់​តែប៉ុណ្ណោះ​៕

ប្រភព៖ relrules , mydomaine

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]