មិនធ្លាប់ជួប! រកឃើញភពគ្មានគន្លងគោចរដ៏តូចបំផុត នៅក្នុងកាឡាក់ស៊ីមីលគីវ៉េ

//s9.kh1.co/c9/c9f4c223dc104275ea73ca7a3375acd34ec41a41.jpg
បច្ចេកវិទ្យា

 ០៤-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ភពគ្មានគន្លងគោចរគឺជាអង្គធ្វើដំណើរដោយសេរី ដោយមិនវិលជុំវិញផ្កាយមួយ។

ឈីលី៖ តារាវិទូបានរកឃើញភពឯករាជ្យ(គ្មានគន្លងគោចរ)ដ៏តូចជាងគេ នៅក្នុងកាឡាក់ស៊ីមីលគីវ៉េរបស់យើង ហើយទំហំរបស់វាស្ថិតនៅចន្លោះភពអង្គារនិងផែនដី។ ភពគ្មានគន្លងគោចរគឺជាអង្គធ្វើដំណើរដោយសេរី ដោយមិនវិលជុំវិញផ្កាយមួយ។ ភពនេះត្រូវបានគេដាក់ឈ្មោះថា OGLE-2016-BLG-1928 ត្រូវបានរកឃើញដោយក្រុមតារាវិទូ ដោយប្រើតេឡេទស្សន៍ Warsaw Telescope នៅមន្ទីរអង្កេតតារាសាស្ត្រ Las Campanas Observatory ក្នុងប្រទេសឈីលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភពឯករាជ្យដែលមានពន្លឺកោងជុំវិញ
ភពឯករាជ្យដែលមានពន្លឺកោងជុំវិញ

យោងតាមការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថា ភពដែលគ្មានគន្លងច្បាស់លាស់ដូចនេះអាចនឹងមានចំនួនច្រើន នៅក្នុងកាឡាក់ស៊ីមីលគីវ៉េរបស់យើង។ ជាការពិតណាស់ ភពឯករាជ្យគឺមិនអាចបញ្ចេញពន្លឺដូចជាផ្កាយ ឬមិនអាចត្រូវបានមើលឃើញនៅក្នុងពន្លឺអាំងប្រាក្រហមនោះទេ ប៉ុន្តែពួកវាអាចនឹងត្រូវបានរកឃើញ តាមរយៈព្រឹត្តិការណ៍មីក្រូឡេនស៊ីង (Microlensing)។

ព្រឹត្តិការណ៍មីក្រូឡេនស៊ីងទំនាញ ដែលនាំឲ្យពន្លឺកោងព័ទ្ធជុំវិញភពមួយ
ព្រឹត្តិការណ៍មីក្រូឡេនស៊ីងទំនាញ ដែលនាំឲ្យពន្លឺកោងព័ទ្ធជុំវិញភពមួយ

ព្រឹត្តិកាណ៍មីក្រូឡេនស៊ីងកើតឡើង នៅពេលដែលមានវត្តមានរបស់អ្វីមួយ ដែលអាចទាញលំហឲ្យកោង ដូចជាប្រហោងខ្មៅ ប៉ុន្តែបាតុភូតនេះអាចកើតមាន នៅជុំវិញភពផ្សេងៗដែរ។ ឧទាហរណ៍ ប្រសិនបើភពឯករាជ្យមួយស្ថិតនៅស្របជាមួយផ្កាយដ៏សែនឆ្ងាយមួយដួង នោះពន្លឺពីផ្កាយនោះនឹងពត់កោងជុំវិញភពមួយនេះ ជាហេតុនាំឲ្យមានឥទ្ធិពលព្រឹត្តិការណ៍មួយនេះ។ ក្រុមអ្នកស្រាវជ្រាវអាចប្រើប្រាស់ បម្រែបម្រួលនៃពន្លឺកោងជុំវិញភព ដើម្បីគណនារកម៉ាស់របស់ភពនោះ។

រយៈពេលព្រឹត្តិការណ៍មីក្រូឡេនស៊ីងអាចជួយឲ្យអ្នកស្រាវជ្រាវ កំណត់ម៉ាស់នៃអង្គនោះ។ ព្រឹត្តិការណ៍កាន់តែខ្លី អង្គនោះគឺមានម៉ាស់តូច។ ជាធម្មតា ភពនានាដែលស្ថិតនៅក្នុងព្រឹត្តិកាណ៍មីក្រូឡេនស៊ីង មានរយៈពេលពីរបីម៉ោង។ ប៉ុន្តែភពដែលទើបតែរកឃើញមួយនេះ មានរយៈពេលតែ៤២នាទីប៉ុណ្ណោះ ដែលជាព្រឹត្តិការណ៍ខ្លីបំផុត ដែលត្រូវបានបញ្ជាក់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T