បន្ទាយមានជ័យ ៖ មួយថ្ងៃ ក្រោយពីផ្អើលឆោឡោថា ឆក់ កាបូបលុយ ជនជាតិថៃ នៅប៉ោយប៉ែត ប៉ុន្ដែ នៅថ្ងៃព្រហស្បតិ៍ នេះ សមត្ថកិច្ចអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជាការចាញ់បោក របស់ជន ជាតិថៃ ជាអ្នកលក់គ្រឿងអលង្ការ នៅទី ក្រុងបាងកក ព្រោះយកមាសស ១៥គីឡូ ក្រាម មកលក់ឱ្យម៉ូយ ជនជាតិខ្មែរ ២នាក់  ប៉ុន្ដែ ទីចុងបំផុត លុយដែលថៅកែលក់មាស ថៃទទួលបានជាក្រដាសលុយហ្វូតូកូពី សម្រាប់សែនខ្មោច ពីជនជាតិខ្មែរ ទៅវិញ ។

លោក ហម មុត មេបញ្ជាការអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឱ្យដឹងនៅថ្ងៃទី០៥ ខែមេសា នេះថា ជនជាតិថៃដែលរងគ្រោះ លោក CHRIS SILPANON អាយុ ៧៦ឆ្នាំ ជាអ្នកលក់មាស នៅក្រុងបាងកក ដែលកាន់លិខិតឆ្លងដែន លេខ L 944103 បានឆ្លងចូលមក ស្រុកខ្មែរ កាលពីថ្ងៃទី០៤ ខែមេសា ក្នុង បំណងយកមាសស ១៥គីឡូក្រាម មកលក់ ឱ្យជនជាតិខ្មែរ ២នាក់ មិនស្គាល់អត្ដសញ្ញាណ តែពួកគេបានស្គាល់ គ្នាយូរហើយ ដែលមានតម្លៃ ៧៥ម៉ឺនបាត ។  ដោយនឹកស្មានថា ជនទុច្ចរិត ជនជាតិខ្មែរ មានលុយពិតប្រាកដ ព្រោះពួកគេបានបង្ហាញ ប្រាក់បាតបន្ដិចបន្ដួច ឱ្យជនរងគ្រោះជាអាជីវករជនជាតិថៃ បានឃើញ រួចហើយក៏បានព្រមព្រៀងគ្នា យក នៅទីណាត់ជួបគ្នា ក្នុងបរិវេណសណ្ឋាគារ ត្រូពីកាណា ។ តែការទទួលរបស់នេះ មិនហុចតាម សម្រួលទេ ដោយជនល្មើសម្នាក់ ឆក់យកកាបូប រួចទម្លាក់លុយសែនខ្មោចនេះ ឱ្យទៅជនរង គ្រោះ ខណៈដែលបក្ខពួករបស់គេម្នាក់ ទៀត បានត្រៀមរួចជាស្រេចនៅក្នុងរថយន្ដ ដែលកំពុងបញ្ឆេះ ។ ក្រោយឆក់បានហើយ ពួកគេក៏បានបើករថយន្ដ ចេញបាត់ទៅ ពេលនោះ ម្ចាស់ទ្រព្យ ក៏ពិនិត្យមើលលុយ ប៉ុន្ដែ ទីបំផុត ជាក្រដាសលុយសម្រាប់ សែន ខ្មោចទៅវិញ ។

បើតាមសមត្ថកិច្ច បានដកស្រង់សំដីអ្នកលក់ មាសជនជាតិថៃរូបនេះ ថា តម្លៃមាសស ១៥គីឡូក្រាមនេះ ស្មើនឹង ៧៥ម៉ឺនបាត ។

មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានបន្ដថា បន្ទាប់ពីជនរងគ្រោះ បានដាក់ ពាក្យបណ្ដឹង កងរាជអាវុធហត្ថ ខេត្ដបន្ទាយ មានជ័យ កំពុងស្រាវជ្រាវ ដើម្បីឈានទៅ ដល់ការចាប់ជនល្មើស ដើម្បីយកមកផ្ដន្ទាទោស ៕

ដោយ ៖ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]