គួរឲ្យក្នាញ់ណាស់! ទើបនឹងកើតទេ តែមុខកូនប្រុស ម៉ាក​ សែនសូនីតា ឡើងឃ្យូត

//s9.kh1.co/01/016ccef2ade3a0b41698c92f6e90e44d05f648ec.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយកើតជិតបានមួយមកនេះ កូនប្រុសអ្នកនាង ម៉ាក សែនសូនីតា កាន់តែមានមុខមាត់ស្អាតគួរឲ្យក្នាញ់ ជាពិសេស មានច្រមុះស្រួចមិនចាញ់ម្ដាយប៉ុន្មាននោះទេ។

ភ្នំពេញ៖ គួររម្លឹកផងដែរថា កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ តារាសម្ដែងស្រីសម្រស់ស្អាត អ្នកនាង ម៉ាក សែនសូនីតា សម្រាលបានកូនប្រុសម្នាក់គួរឲ្យក្នាញ់ បន្ទាប់ពីពរពោះអស់ច្រើនខែកន្លងមក។ ក្រោយពីទទួលបានសមាជិកថ្មីចូលក្នុងគ្រួសារ គេឃើញតារាស្រីរូបនេះ និងស្វាមី បានបង្ហាញនៅក្ដីរំភើប ពោរពេញដោយក្ដីសុខតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត កូនប្រុសតារាស្រីរូបនេះ កាន់តែរឹតចំណងជីវិតប្ដីប្រពន្ធនាងឲ្យកាន់តែរឹងមាំជាងមុនទ្វេដង ជាពិសេស ស្វាមីតារារូបនេះ តែងតែយកចិត្តទុកដាក់ចំពោះនាង នឹងកូនកាន់តែខ្លាំង។ យ៉ាងណាមិញ បើងាកមកមើលកូនប្រុសតារារូបនេះវិញ បន្ទាប់ពីកើតភ្លាម មានទស្សនិកជនជាច្រើន បានសម្ដែងនៅអារម្មណ៍រំភើប ព្រមទាំងបានពោលពាក្យសរសើរមុខមាត់ក្មេងប្រុសរូបនេះគ្រប់គ្នាតែម្ដង។ 

ជាការពិត បន្ទាប់ពីកើតបានជិតមួយខែមកនេះ កូនប្រុសអ្នកនាង ម៉ាក សែនសូនីតា តែងតែទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន និងមានតែអ្នកចូលចិត្ត ស្រលាញ់ប៉ុណ្ណោះ។ ក្នុងនោះដែរ ថ្មីៗនេះ អ្នកម៉ាក់សម័យថ្មីរូបនេះ ក៏បានបង្ហោះរូបកូនប្រុសជាច្រើនសន្លឹក ពេលហ្វេនឃើញហើយ អត់ទ្រាំសរសើរពីមុខមាត់ក្មេងប្រុសរូបនេះមិនបាននោះទេ ដោយកូនប្រុសតារាស្រីរូបនេះ ពិតជាមានមុខមាត់ស្អាតខ្លាំង ទាំងភ្នែក និងទម្រង់មុខ ជាពិសេស ច្រមុះក៏ស្រួច មិនតែប៉ុណ្ណោះ មើលជ្រុងណា ក៏ឃើញស្អាតដូចនឹងម្ដាយដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូន
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូន
អ្នកនាង ម៉ាក សែនសូនីតា និងកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា និងកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា និងកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា និងកូនប្រុស
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
ម៉ាក សែនសូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T