រឿងមិនសមហេតុផលទាំង៥ ដែលមហាជនបាននាំគ្នានិយាយច្រើនបំផុតអំពីក្រុមចម្រៀង BTS

//s9.kh1.co/02/028b871df927cb09ee161c3000e01c9f2612e267.jpg
នារី

 ០៤-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

រឿងមិនសមហេតុផលទាំង៥ ដែលមហាជនបាននាំគ្នានិយាយច្រើនបំផុតអំពីក្រុមចម្រៀង BTS

កូរ៉េខាងត្បូង៖ ជាទូទៅមហាជនតែងតែមានមតិយោបល់ជាច្រើនទៅលើតារាចម្រៀង K-Pop ហើយក្រុមចម្រៀង BTS ក៏មិនត្រូវបានលើកលែងផងដែរ។ រយៈពេលច្រើនឆ្នាំំមកនេះមានរឿងជាច្រើនដែលត្រូវបានលើកយកមកនិយាយអំពីពួកគេ ប៉ុន្តែថ្ងៃនេះយើងនឹងលើកយកតែរឿងទាំង៥ ដែលត្រូវគេនិយាយច្រើនបំផុតមករៀបរាប់តែប៉ុណ្ណោះ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. មហាជនបានចោទថា BTS គឺជា sajaegi

កាលពីឆ្នាំ ២០១៥ មហាជនបានចោទ BTS ថាជា sajaegi (ក្រុមហ៊ុនដែលលួចទិញអាល់ប៊ុមក្នុងចំនួនយ៉ាងច្រើន ដើម្បីធ្វើឱ្យចំនួនផ្លូវការនៃការទិញអាល់ប៊ុមកើនឡើង) នៅខណៈពេលអាល់ប៊ុមរបស់ពួកគេ “The Most Beautiful Moment in Life, Part 1″ បានយកឈ្នះ BIGBANG នៅលើ Hanteo Charts។ កាលនោះក្រុមហ៊ុន Big Hit Entertainment នៅជាក្រុមហ៊ុនតូចមួយនៅឡើយ ហើយមហាជនក៏បាននាំគ្នាយល់ថាវាជារឿងចម្លែកមួយដែល ក្រុមចម្រៀងដែលមកពីក្រុមហ៊ុនតូចមួយអាចលក់អាល់ប៊ុមបានច្រើនបែបនេះ។

The Most Beautiful Moment in Life, Part 1
The Most Beautiful Moment in Life, Part 1

បន្ទាប់ពីមានការចោទប្រកាន់បែបនោះ ក្រុមហ៊ុន Big Hit Entertainment ក៏បានចេញមុខមកបកស្រាយថា ពួកគេ គ្មានធនធានគ្រប់គ្រាន់សម្រាប់ធ្វើរឿងបែបនេះនោះទេ ហើយអ្នកគាំទ្រក៏នាំគ្នាំការពារ BTS ​និងរកភស្តុតាងជាច្រើន ដើម្បីបំបាត់នូវការសង្ស័យនោះ។

២. មហាជនជឿថា BTS នឹងធ្វើមិនបាននោះទេ

កាលពីចូលប្រឡូកចូលវិស័យសិល្បៈដំបូង ក្រុមចម្រៀងបុរសមួយក្រុមនេះបានទទួលការមិនពេញចិត្តជាច្រើនពី មហាជន ដោយពួកគេត្រូវបានរំពឹងទុកថាក្រុមមួយនេះស៊ូមិនបានយូរនោះទេ ដោយសារតែឈ្មោះក្រុមរបស់ពួកគេ លើសពីនោះទៀត BTS ក៏ត្រូវបានរិះគន់ថាពួកគេព្យាយាមធ្វើតាម  BIGBANG ទៀតផង។ ពាក្យសម្តីមិនល្អទាំងនោះ បានក្លាយទៅជារឿងមិនពិតនោះទេ ព្រោះនៅពេលនេះ BTS បានសាងភាពល្បីល្បាញជាច្រើន ថែមទាំងធ្វើឱ្យពិភព លោកស្គាល់ប្រទេសកូរ៉េខាងត្បូងកាន់តែច្បាស់ទៀតផង។

BTS
BTS
៣. មហាជនបានចោទថា V មានអត្តចរិតមិនសមរម្យ

នៅក្នុងឆ្នាំ​២០១៥ ខណៈពេលដែល BTS កំពុងនិយាយនៅលើឆាកនោះ V ត្រូវបានគេមើលឃើញថាបានច្រៀង ចម្រៀងបទ “Loser” របស់ក្រុម BIGBANG ហើយមហាជនក៏បានរិះគន់ V ចំពោះរឿងមួយនេះ និងខ្លះទៀតបាន និយាយថាវាជាអត្តចរិកដែលមិនសមរម្យមួយ។

មិនយូរបន្ទាប់ពីនោះមក V ក៏បានបង្ហោះនៅលើបណ្តាញ Twitter របស់ BTS ដែលគេជឿថាជាការឆ្លើយតបទៅលើ ការមិនពេញចិត្តទាំងនេះថា«បទទាំងបីនេះគឺជាបទដែលខ្ញុំស្តាប់រាល់ថ្ងៃមុនចូលគេង ពីព្រោះវាពិរោះណាស់ ហើយវាក៏ ក្លាយជាទម្លាប់ដែលខ្ញុំច្រៀងបទចម្រៀងនោះភ្លាមនៅពេលដែលបានពានរង្វាន់ ខ្ញុំស្រឡាញ់ពួកគាត់ខ្លាំងណាស់ ពួក គាត់ឡូយខ្លាំងណាស់»។

V
V
៤. មហាជនបាននិយាយថា RM បានព្យាយាមធ្វើខ្លួនឱ្យមានមន្តស្នេហ៍

នៅលើសហគមន៍អនឡាញមួយមានឈ្មោះថា Pann មានសារមួយបានបង្ហោះថា RM គឺជាអាយដលដែលមិនស្អាត តែធ្វើដូចជាខ្លួនឯងសង្ហា និងមានមន្តស្នេហ៍ ហើយក៏មានមនុស្សមួយចំនួនបាននិយាយថាពួកគេក៏គិតបែបនោះដែរ។

តែទោះជាយ៉ាងណាក៏ដោយ RM បានបង្ហាញនូវមន្តស្នេហ៍របស់ខ្លួននៅក្នុងរូបភាពផ្សេងៗ ជាញឹកញាប់ ហើយតារារូប នេះក៏បានបង្ហាញឳ្យឃើញថាខ្លួនមានអត្តចរិតល្អយ៉ាងណា។

RM
RM
៥. មហាជនជឿថា Jin និង Lee Guk Joo មានទំនាក់ទំនងស្នេហានឹងគ្នា

មានមនុស្សមួយចំនួនបានជឿថា Jin និង Lee Guk Joo បានមានទំនាក់ទំនងស្នេហានឹងគ្នា ព្រោះតែតារាកំប្លែង Jo Se Ho បាននិយាយលេងសើចថា Lee Guk Joo បានកំពុងសេពគប់អាយដលសង្ហារម្នាក់ ហើយមហាជនក៏បានជឿ ថាអាយដលម្នាក់នោះគឺជា Jin នៅពេលនោះដោយសារពួកគេទាំងពីរគឺពិតជាស្និទ្ធស្នាលគ្នាខ្លាំងណាស់។ ទោះជា យ៉ាងណាក៏ដោយ នៅក្នុងការផ្សាយមួយរបស់ Radio Star តារាកំប្លែង Lee Guk Joo ក៏បានបកស្រាយថាពួកគេ គ្រាន់តែជាមិត្តជិតស្និទ្ធប៉ុណ្ណោះ៕

Jin
Jin
Lee Guk Joo
Lee Guk Joo

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T