ធ្វើបែបសាមញ្ញៗ តែខួបកំណើតស្វាមី និងកូនប្រុស យក់ ឋិតរដ្ឋា រៀបចំឡើង ពិតជាមានក្ដីសុខ

//s9.kh1.co/7f/7fa11233f08c1335866f3ae98ad62c007bedacbb.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ចាប់ដៃគ្នាសាងគ្រួសារ ជាច្រើនឆ្នាំក៏ពិតមែ​ន តែ តារាស្រី អ្នក យក់ ឋិតរដ្ឋា និង ស្វាមី នៅតែមានក្ដីសុខ និងពេលវេលាជុំគ្នា ជាមួយនឹងការរៀបចំកម្មវិធីតូចមួយ អបអរខួបកំណើតដល់ស្វាមី និង កូនប្រុស យ៉ាងរីករាយ។

ភ្នំពេញ៖ បន្ទាប់ពីបានសាងគ្រួសារនឹងគ្នា អស់រយៈពេលជាង ១០ ឆ្នាំទៅហើយ ឃើញថា តារាចម្រៀងស្រី អ្នកនាង យក់ ឋិតរដ្ឋា និង ស្វាមី លោក ឃុំ ប៉ុណ្ណាដែត កាន់តែមានភាពល្អូកល្អើន និងតែងតែមានពេលវេលាជួបជុំគ្នា យ៉ាងមានភាពកក់ក្ដៅ ដែលអ្នកណាៗក៏ប្រាថ្នាចង់បានគ្រួសារបែបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ក្រុមគ្រួសាររបស់ អ្នកនាង យក់ ឋិតរដ្ឋា ក៏បានរៀបចំកម្មវិធីជួបជុំ ដើម្បីអបអរខួបកំណើតដល់កូនប្រុស និងស្វាមីរបស់នាង ដែលបានធ្វើឡើងរួមគ្នា ពោរពេញដោយស្នាមញញឹម បើទោះបីជា មិនបានរៀបចំកម្មវិធីជប់លៀងធំដុំក៏ដោយ តែមើលទៅពិតមានសុភមង្គលយ៉ាងខ្លាំង។ 

ជាមួយនឹងគ្នានេះដែរ ក៏មានបណ្ដាអ្នកគាំទ្រជាច្រើន បានចូលមកសម្ដែងក្ដីអបអរ ដល់ស្វាមី និងកូនប្រុសរបស់នាង ក៏ដូចជា បង្ហាញពីភាពពេញចិត្តចំពោះក្រុមគ្រួសាររបស់នាង ដែលតែងតែមានក្ដីសុខ និងភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមកជានិច្ច៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

យក់ ឋិតរដ្ឋា 
យក់ ឋិតរដ្ឋា 
យក់ ឋិតរដ្ឋា 
យក់ ឋិតរដ្ឋា 
យក់ ឋិតរដ្ឋា និង ស្វាមី  
យក់ ឋិតរដ្ឋា និង ស្វាមី  
យក់ ឋិតរដ្ឋា
យក់ ឋិតរដ្ឋា
យក់ ឋិតរដ្ឋា និង គ្រួសារ
យក់ ឋិតរដ្ឋា និង គ្រួសារ
ទិដ្ឋភាពក្នុងរៀបចំខួបកំណើតឲ្យស្វាមី និង កូនប្រុស
ទិដ្ឋភាពក្នុងរៀបចំខួបកំណើតឲ្យស្វាមី និង កូនប្រុស
ទិដ្ឋភាពក្នុងរៀបចំខួបកំណើតឲ្យស្វាមី និង កូនប្រុស
ទិដ្ឋភាពក្នុងរៀបចំខួបកំណើតឲ្យស្វាមី និង កូនប្រុស
យក់ ថិតរដ្ឋា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T