មានកូនរួចមិនសំខាន់ ជីវិតប្ដីប្រពន្ធ ខេមរៈ សិរីមន្ត នៅតែស្វីតដូចដើម

//s9.kh1.co/af/af21afdf27f8eafb3f83c2daca02207ca201576a.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងភរិយា ទោះបីបច្ចុប្បន្ន មានកូនដល់ទៅ ៣នាក់រួច ក៏នៅអ្នកទាំងពីរនៅតែផ្អែមល្ហែមហ្នឹងគ្នាគ្មានថ្ងៃប្រែប្រួលសោះឡើយ។

ភ្នំពេញ៖ បច្ចប្បន្ន កំពូលតារាចម្រៀងប្រុសដ៏ល្បីលោក ខេមរៈ សិរីមន្ត ក្រៅពីជោគជ័យលើវិស័យសិល្បៈ តារារូបនេះក៏បានជោគជ័យមួយផ្នែកធំលើរឿងស្នេហា ហើយពេលនេះ រូបលោកកំពុងរស់នៅយ៉ាងមានសុភមង្គល ជាមួយភរិយា និងកូនៗ ៣នាក់សុទ្ធសឹងតែគួរឲ្យក្នាញ់។ ក្រោយបង្ហាញមុខ ភរិយា និងកូនៗជាសាធារណៈរួច គេសង្កេតឃើញតារារូបនេះ តែងតែផ្ដល់ពេលវេលាសម្រាប់គ្រួសារជានិច្ច បើទោះបីរវល់នឹងការងារយ៉ាងណាក្ដី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត បើនិយាយពីជីវិតស្វាមី ភរិយាតារាចម្រៀងរូបនេះវិញ ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហាប្ដីប្រពន្ធអ្នកទាំងពីរកាន់តែរឹងមាំ ហើយល្អូកល្អើននឹងគ្នា មិនចាញ់គូស្នេហ៍វ័យក្មេងប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត គ្រប់ពេល គេតែងតែឃើញតារារូបនេះ បង្ហោះរូបភាពផ្អែមល្ហែម អោបថើប ភរិយាយ៉ាងរ៉ូមែនទិកតែម្ដង។ លើសពីនេះទៅទៀត ពេលទៅណាមកណាម្ដងៗ លោក ខេមរៈ សិរីមន្ត ឧស្សាហ៍នាំភរិយាទៅជាមួយ បណ្ដើរគ្នាជាគូ បង្ហាញពីភាពស្និទ្ធស្នាលចំពោះគ្នាទៀតផង។ 

តួយ៉ាង កាលពីម្សិលមិញនេះ តារាចម្រៀងរូបនេះ បានបង្ហោះរូបភាពថ្មីពីរសន្លឹក ជាមួយភរិយា ខណៈប្រពន្ធតារារូបនេះ បានយកនំខេកមក​ Surprise ថ្ងៃកំណើត ដើតគេឃើញទឹកមុខតារារូបនេះ បង្ហាញនៅស្នាមញញឹមយ៉ាងសប្បាយរីករាយក្រៃលែងតែម្ដង។ តែអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះ រូបភាពប៉ុន្មានសន្លឹកនោះ ឃើញថាតារារូបនេះ ភរិយាតារារូបនេះ បានផ្ដល់ស្នាមថើបជូនលើក មើលទៅស្វីតខ្លាំងតែម្ដង។ 

ក្នុងនោះដែរ បន្ទាប់ពីអ្នកគាំទ្រជាច្រើន បានឃើញរូបភាពស្វាមី ភរិយាមួយគូនេះបង្ហាញសកម្មភាពយ៉ាងផ្អែមល្ហែមដូចនេះរួច ពូកគេបានសរសើរពីចំណងស្នេហាប្ដីប្រពន្ធ តារាចម្រៀងរូបនេះគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ខេមរៈ សិរីមន្ត និងភរិយា 
លោក ខេមរៈ សិរីមន្ត និងភរិយា 
លោក ខេមរៈ សិរីមន្ត និងភរិយា 
លោក ខេមរៈ សិរីមន្ត និងភរិយា 
លោក ខេមរៈ សិរីមន្ត និងភរិយា 
លោក ខេមរៈ សិរីមន្ត និងភរិយា 
លោក ខេមរៈ សិរីមន្ត និងភរិយា 
លោក ខេមរៈ សិរីមន្ត និងភរិយា 
លោក ខេមរៈ សិរីមន្ត និងភរិយា 
លោក ខេមរៈ សិរីមន្ត និងភរិយា 
លោក ខេមរៈ សិរីមន្ត និងភរិយា 
លោក ខេមរៈ សិរីមន្ត និងភរិយា 
ខេមរៈ​ សិរីមន្ត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T