សម្រស់ ម៉ាក សែនសូនីតា ឥតប្រែ​ប្រួល​សោះ​ ទាំង​ដែល​ទើប​នឹង​សម្រាល​កូន​បាន​ជាង​កន្លះ​ខែ

//s9.kh1.co/ae/ae6ad9beaac808d54b56a0a2d0aee322644fe1b2.jpg
នារី

 ០៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីថ្មីៗនេះ អ្នកនាង ម៉ាក សែនសូនីតា បានបង្ហាញរូបភាពជាច្រើនសន្លឹក ជាមួយនឹងការតុបតែខ្លួនបែបស៊ីវីល័យ យ៉ាងស្រស់​ស្អាត ដែលមើលទៅស្ទើរតែមិនដឹងថានាងទើបតែសម្រាលកូននោះឡើយ

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០កន្លងទៅ អ្នកនាង ម៉ាក សែនសូនីតា ហៅតូតា បានសម្រាលកូនប្រុសដំបូងរបស់ខ្លួន ដោយដាក់ឈ្មោះថា ប៉ុល បូនីតតូ។ ទោះបីជាទើបនឹងសម្រាលកូនបានជាងកន្លះខែក៏ពិតមែន តែគេក៏សង្កេតឃើញថា តារាសម្ដែងស្រីរូបនេះ មានសុខភាពល្អ មាំទាំ និងស្រស់បស់ខ្លះ ធ្វើឱ្យមហាជន ពិសេសគឺអ្នកគាំទ្រមានការភ្ញាក់ផ្អើល ពីសម្រស់ក្រោយពីស្រកគីឡូរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឱ្យដឹងផងដែរថា ក្រោយពេលមានកូន អ្នកនាង ម៉ាក សែនសូនីតា កាន់តែទទួលបានក្ដីស្រលាញ់ និងការថ្នាក់ថ្នមពីស្វាមីកាន់តែខ្លាំងឡើងថែមទៀត ហើយនាងតែងតែបង្ហាញរូបភាពជាលក្ខណៈគ្រួសារនៅលើបណ្ដាញសង្គមជានិច្ច ដែលមើលទៅពិតជាមានសុភមង្គលតែម្ដង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ អ្នកនាង ម៉ាក សែនសូនីតា បានបង្ហាញរូបភាពជាច្រើនសន្លឹក ជាមួយនឹងការតុបតែខ្លួនបែបស៊ីវីល័យ យ៉ាងស្រស់ស្អាត ដែលមើលទៅស្ទើរតែមិនដឹងថានាងទើបតែសម្រាលកូននោះឡើយ៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ប៉ុល បូនីតតូ កូនរបស់អ្នកនាង ម៉ាក សែនសូនីតា​
ប៉ុល បូនីតតូ កូនរបស់អ្នកនាង ម៉ាក សែនសូនីតា​
អ្នកនាង ម៉ាក សែនសូនីតា​, ស្វាមី និងកូន
អ្នកនាង ម៉ាក សែនសូនីតា​, ស្វាមី និងកូន
អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T