ខ្លាំងបាត់! Ryu Hwayoung អតីតក្រុម T-ara ចេញមុខលើកដំបូងក្នុងកម្មវិធីមួយភ្លាម បានឡើងទំព័រមុខភ្លាម

//s9.kh1.co/70/70cba45ab7b1899b6767eca9764cc0166281c458.jpg
នារី

 ០៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ខ្លាំងបាត់! Ryu Hwayoung អតីតក្រុម T-ara ចេញមុខលើកដំបូងនៅក្នុងកម្មវិធី «King Of Masked Singer» ភ្លាម បានឡើងទំព័រមុខភ្លាម

កូរ៉េខាងត្បូង៖ Ryu Hwayoung អតីតសមាជិករបស់ក្រុម T-ara និងជាតារាសម្តែងផងនោះ បានឡើងទំព័រមុខម្តងទៀតហើយ លើកនេះគឺបន្ទាប់ពីតារារូបនេះបានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ បន្ទាប់ពីមិនបានមានសកម្មភាពអ្វីនៅក្នុង រង្វង់សិល្បៈមកពីរឆ្នាំមកហើយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅវគ្គថ្មីដែលទើបតែនឹងចេញរបស់ King of Masked Singer  តារាចម្រៀងរូបនេះបានឡើងបញ្ចេញសំនៀងនៅពីក្រោយក្បាំងមុខមួយ ហើយបើទោះជាត្រូវបានជម្រុះចោលតាំងពីវគ្គដំបូងក៏ដោយ ក៏ទស្សនិកជននៅតែអាចឮសំនៀង របស់តារាម្នាក់នេះម្តងទៀតផងដែរ។ បន្ទាប់ពីបញ្ចេញសមាសភាពរបស់ខ្លួនហើយ Hwayoung ក៏បាននិយាយថា «ខ្ញុំ បាននៅស្ងៀមស្ងាត់អស់រយៈពេលយ៉ាងយូរហើយ ខ្ញុំពិតជាខ្លាចណាស់ថាគ្រប់គ្នានឹងភ្លេចខ្ញុំ»។

ទោះជាយ៉ាងណាក៏ដោយសំឡេង និងសម្តីសារភាពទាំងនេះ មិនមែនជាមូលហេតុដែលធ្វើឱ្យតារារូបនេះបានឡើង ទំព័រមុខនោះទេ តែតារារូបនេះបែរជាធ្វើឱ្យអ្នកគាំទ្រក្រុមរបស់ខ្លួនមានការអាក់អន់ចិត្តជាខ្លាំងដែលបានឃើញតារារូបនេះត្រឡប់មកមានសកម្មភាពម្តងទៀតនៅក្នុងរង្វង់សិល្បៈ ទាំងដែលតារារូបនេះបានជាប់ទាក់ទងនឹងរឿងអាស្រូវ ធ្វើបាបក្រុមចម្រៀងនារីដទៃទៀត ដែលនាំឱ្យក្រុមទាំងមូលមានឈ្មោះមិនល្អ និងនាំបញ្ហាដល់សកម្មភាពផ្សព្វផ្សាយ របស់ក្រុមទាំងមូលនៅពេលនោះផងដែរ។

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះបានទទួលចំនួននៃអ្នកដែលមិនចូលចិត្តយ៉ាងច្រើន ដោយសារការមិនពេញចិត្ត ចំពោះតារាស្រីម្នាក់នេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Ryu Hwayoung
Ryu Hwayoung
បទចម្រៀង Still ដែល Ryu Hwayoung’s បានច្រៀងនៅ Masked King 
បទចម្រៀង Still ដែល Ryu Hwayoung’s បានច្រៀងនៅ Masked King 
បទចម្រៀង Still ដែល Ryu Hwayoung’s បានច្រៀងនៅ Masked King 

ប្រភព1

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T