ធនាគារ ជីប ម៉ុង មានកម្មវិធីផ្តល់ជូនពិសេសៗសម្រាប់អតិថិជន ដែលទូទាត់តាម Chip Mong Pay

//s9.kh1.co/f0/f0c43fbc7a6bd6dee80c945556c6472f1e129687.jpg
បច្ចេកវិទ្យា

 ០៣-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

អតិថិជនដែលទូទាត់ការចំណាយតាម Chip Mong Pay សម្រាប់​​ការទិញ​ទំនិញ​​​លើ Smile Shop ដែលជាក្រុមហ៊ុន​ E-commerce ដ៏ធំមួយនៅ​កម្ពុជា កំពុង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ ១០% បន្ថែមលើការបញ្ចុះតម្លៃដែលមានស្រាប់

ភ្នំពេញ៖ ធនាគារ ជីប ម៉ុង កំពុងសហការជាមួយ​ដៃគូ​ជា​បន្ត​បន្ទាប់ និងផ្តល់ជូនការបញ្ចុះតម្លៃពិសេសដល់អតិថិជនដែលប្រើប្រាស់ Chip Mong Pay ក្នុងការទូទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Chip Mong Pay 
Chip Mong Pay 

អតិថិជនដែលទូទាត់ការចំណាយតាម Chip Mong Pay សម្រាប់​​ការទិញ​ទំនិញ​​​លើ Smile Shop ដែលជាក្រុមហ៊ុន​ E-commerce ដ៏ធំមួយនៅ​កម្ពុជា កំពុង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ ១០% បន្ថែមលើការបញ្ចុះតម្លៃដែលមានស្រាប់។ លើសពីនេះ ធនាគារបានផ្តល់ជូនការបញ្ចុះតម្លៃ ៣០០០ រៀល សម្រាប់អតិថិជនដែលធ្វើដំណើរតាមTADA ព្រមទាំងផ្តល់ជូនការបញ្ចុះតម្លៃ ១​ដុល្លារ សម្រាប់អតិថិជនដែលកុម្មង់ទិញតាមក្រុមហ៊ុនដឹកជញ្ជូនអនឡាញ BLOC Delivery សម្រាប់ការចំណាយចាប់ពី ៥ដុល្លារឡើង។

Chip Mong Pay 
Chip Mong Pay 

លោក វែន កំសាន្ត អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែក Eco system និង​ភ្នាក់ងារធនាគារ នៃធនាគារ ជីប ម៉ុង បានបញ្ជាក់ថា៖ 

«ថ្វីត្បិតយើងទើបតែមានវត្តមាននៅក្នុងទីផ្សារ ប៉ុន្តែ​ធនាគារ ជីប ម៉ុង យើងបានសហការជាមួយដៃគូជាច្រើន និងមានការផ្តល់ជូនពិសេសៗជាបន្តបន្ទាប់ ក្នុងគោលបំណងឲ្យអតិថិជនរបស់ខ្លួនទទួលបានអត្ថប្រយោជន៍ពីការសហការនេះ ព្រមទាំងផ្តល់ភាពងាយស្រួល និងសម្បូរបែបដល់អតិថិជនរបស់យើង»។​

លោក វែន កំសាន្ត 

សម្រាប់​ព័ត៌មាន​បន្ថែម​ លោក​​អ្នក​អាច​ទាក់ទង​​ទៅ​​កាន់​​សេវា​​បម្រើ​អតិថិជន 081/066 811 9111 ​ឬអញ្ជើញ​ទៅ​​​សាក​សួរ​​នៅ​គ្រប់​​សាខា​​របស់​ធនាគារ ជីប ម៉ុង៕

Chip Mong Pay 
Chip Mong Pay 
Chip Mong Pay 
Chip Mong Pay 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T