ស្នេហាបែបចាស់ទុំ ណា ខុន និងគូស្នេហ៍ កាន់តែផ្អែមល្ហែម ក្រោយបង្ហាញជាសាធារណៈ

//s9.kh1.co/94/94957f52a4b45747c18d112d9cc2d1cec2a2ece8.jpg
តារា & កម្សាន្ដ

 ០៣-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ចាប់តាំងពីបង្ហាញមុខគូស្នេហ៍ ឲ្យអ្នកគាំទ្របានឃើញរួចមក ពេលនេះ ជីវិតគូរបស់តារាសម្ដែង លោក ណា ខុន កាន់តែផ្អែមល្លែម និងថតរូបគូជានិច្ច។

ភ្នំពេញ៖ តារាសម្ដែងប្រុសរូបសង្ហា លោក ណា ខុន ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែទទួលបានភាពល្បីល្បាញក្នុងសង្គមសិល្បៈ ដោយបច្ចុប្បន្ន តារារូបនេះ មានភាពមមាញឹកខ្លាំងជាមួយការថតខ្សែភាពយន្ត ហើយតែងតែទទួលបានតំណែងជាតួឯកជានិច្ច។ បើទោះបីរវល់នឹងការងារ តែពេលនេះរូបលោក រកបានម្ចាស់ស្នេហ៍ មកស្អំបេះដូង ដែលគូស្នេហ៍លោក មិនមែនជាអ្នកសិល្បៈដូចគ្នានោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយបង្ហាញថាខ្លួនកំពុងមានទំនាក់ទំនងស្នេហារួច មានទស្សនិកជន និងហ្វេនជាច្រើន ជួយអបអរដល់តារារូបនេះគ្រប់គ្នា។ ម្យ៉ាងវិញទៀត ទោះបី កំពុងជោគជ័យលើវិថីសិល្បៈ តែតារាសម្ដែងរូបនេះ បានបើកចំហររឿងមានស្នេហា ដោយមិនខ្លាចបាត់បង់ប្រជាប្រិយភាពនោះទេ។ បើងាកមកមើលជីវិតគូរបស់លោក ណា ខុន នាពេលនេះវិញ គេឃើញ តារារូបនេះ និងគូស្នេហ៍កាន់តែយល់ចិត្តគ្នា ហើយតែងតែបង្ហាញសកម្មភាពស្វីតៗ ចំពោះគ្នាមិនចាញ់គូស្នេហ៍ដទៃប៉ុន្មានឡើយ។

ក្នុងនោះដែរ ស្នេហាតារារូបនេះ មើលទៅពិតជាមានភាពរឹងមាំតែម្ដង ដែលអាចនិយាយបានថាជាស្នេហាបែបចាស់ទុំបានផងដែរ។ មិនតែប៉ុណ្ណោះ ស្ទើរតែគ្រប់ពេល តារាសម្ដែងរូបនេះ តែងតែថតរូបគូ បង្ហោះលើបណ្ដាញសង្គមជាញឹកញាប់ទៀតផង ជាពិសេស រូបភាពថ្មីប៉ុន្មានសន្លឹកនេះ អ្នកទាំងពីរបានស្លៀកនៅសម្លៀកបំពាក់គូស្នេហ៍ មានម៉ូតដូចគ្នា មើលទៅពិតជាផ្អែមល្ហែមខ្លាំង លើសពីនេះទៅទៀត គូស្នេហ៍មួយគូនេះ បានបង្ហាញនូវស្នាមញញឹមចំពោះគ្នាយ៉ាងមានក្ដីសុខតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ណា ខុន 
លោក ណា ខុន 
លោក ណា ខុន 
លោក ណា ខុន 
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
លោក ណា ខុន និងគូស្នេហ៍
ណាខុន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T