អាចម៍ផ្កាយមួយនៅជិតផែនដី មានផ្ទុកធាតុដែក ដែលមានតម្លៃរហូតដល់ មួយម៉ឺនក្វាទ្រីលានដុល្លារ

//s9.kh1.co/aa/aa1154566043c8c009cf4ecf783c0672e4339cb7.jpg
បច្ចេកវិទ្យា

 ០៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

វាអាចទៅរួចដែលអាចម៍ផ្កាយមួយនេះភាគច្រើន បង្កើតឡើងដោយសារធាតុដែកនិងនីកែល។

បរទេស៖ អាចម៍ផ្កាយលោហធាតុដ៏កម្រមួយអាចនឹងស្រាយបំភ្លឺពីអាថ៌កំបាំង អំពីស្នូលរលាយរបស់ផែនដី ហើយអ្នកវិទ្យាសាស្ត្រចង់សិក្សាពីវា។ ការសិក្សាពីអាចម៍ផ្កាយដ៏អាថ៌កំបាំងមួយនេះ ត្រូវបានប្រើប្រាស់ទិន្នន័យចេញពីតេឡេទស្សន៍ហូប៊ល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានទីតាំងស្ថិតនៅចន្លោះភពអង្គារនិងព្រហស្បតិ៍ អាចម៍ផ្កាយ 16 Psyche គឺជាវត្ថុធាតុធំបំផុតនៅក្នុងតំបន់ខ្សែប្រវាត់អាចម៍ផ្កាយនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយវាមានមុខកាត់ប្រហែល ២២៥គីឡូម៉ែត្រ។ សមាសភាពពិតប្រាកដរបស់អាចម៍ផ្កាយ Psyche នៅតែមិនទាន់ច្បាស់នៅឡើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រគិតថា វាអាចទៅរួចដែលអាចម៍ផ្កាយមួយនេះភាគច្រើន បង្កើតឡើងដោយសារធាតុដែកនិងនីកែល។

អាចម៍ផ្កាយ  16 Psyche 
អាចម៍ផ្កាយ  16 Psyche 

វាត្រូវបានគេសន្មត់ថា ទំហំដែករបស់វាអាចនឹងមានតម្លៃរហូតទៅដល់ ១០,០០០ក្វាទី្រលានដុល្លារ ($10,000,000,000,000,000,000) ដែលថ្លៃជាងសេដ្ឋកិច្ចទាំងមូល នៅលើភពផែនដីរបស់យើង។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា អាចម៍ផ្កាយ Psyche អាចជាស្នូលលោហធាតុនៃភពដើមមួយ ដែលបានខ្ទាតចេញដោយសារតែការបុកទង្គិចគ្នានឹងអ្វីមួយ ដែលកើតមានមុនពេលកំណើតប្រព័ន្ធព្រះអាទិត្យទៅទៀត។

នៅឆ្នាំ២០២២ អង្គការណាសានឹងបញ្ជូនយានអវកាសគ្មានមនុស្សបើក ទៅជិតអាចម៍ផ្កាយ Psyche ដើម្បីសិក្សាវាឲ្យបានជិត និងកំណត់សមាសភាពរបស់វា ឲ្យកាន់តែច្បាស់ជាងមុន។ តេឡេទស្សន៍ហូប៊លបានចាប់យកទិដ្ឋភាពទាំងសងខាងនៃអាចម៍ផ្កាយមួយនេះ នៅពេលវាបង្វិល។ ការសិក្សានេះរួមបញ្ចូលទាំងការសង្កេតពីកាំរស្មីអ៊ុលត្រាវីយូឡេដំបូងនៃអាចម៍ផ្កាយ Psyche ដែលបន្ថែមការយល់ដឹងអំពីផ្ទៃនិងសមាសធាតុដែលអាចកើតមាន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T