ចាប់ពីថ្ងៃទី៤-១០ ខែវិច្ឆិកា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

//s9.kh1.co/ed/edb0a9fbc4cac56bdca8b507bdb25c4186647fbe.jpg
សង្គម

 ០៣-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ប្រទេសកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម។

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ចាប់ថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ប្រទេសកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាមការសង្កេតតាមដាន ស្ថានភាពអាកាសធាតុឃើញថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនបានរំកិលចុះ និងលាតសន្ធឹងលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។ ចំណែកនៅក្នុងសមុទ្រចិនខាងត្បូង ព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI ) បាននឹងកំពុងធ្វើដំណើរឆ្ពោះមកទិសខាងលិច។

តាមការព្យាករ ព្យុះនេះនឹងថមថយអស់ឥទ្ធិពល នៅពេលចូលដល់លើភាគកណ្ដាលប្រទេសវៀតណាម នៅថ្ងៃទី៥-៦ ខែវិច្ឆិកា។ ព្យុះនេះ ពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជាទេ។ តែទោះជាយ៉ាងណា ស្ថានភាពបែបនេះធ្វើឲ្យ៖

១. បណ្ដាខេត្ដនៅតំបន់វាលទំនាបកណ្ដាល៖ បណ្ដាខេត្ដនានាមានភ្លៀងខ្សោយដោយអន្លើ។ លើកលែងតែថ្ងៃទី៦-៧ ខែវិច្ឆិកា នៅផ្នែកខ្លះអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅថ្ងៃទី៦-៧ ខែវិច្ឆិកា។

៣. តំបន់មាត់សមុទ្រ៖ ស្ទើរតែពុំមានភ្លៀង។ លើកលែងតែនៅថ្ងៃទី៦-៧ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនប្រុងប្រយ័ត្ន និងថែរក្សាសុខភាព៕

សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T