លោក​ស៊ី៖ ចិនត្រៀមខ្លួនជាស្រេចលើការលើក​កម្ពស់​សុខុ​មាល​ភាព​​ពិភព​លោក

//s9.kh1.co/c5/c585bf62451811ece3b66787b0bd90a7ab8d9885.png
បច្ចេកវិទ្យា

 ០៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

លោកស៊ី បានសាទរចំពោះការចូលរួមវិភាគទានដ៏អស្ចារ្យរបស់អ្នក​វិទ្យាសាស្ត្រ ដែលបានធ្វើក្នុងការធ្វើកិច្ចសហ​ប្រតិបត្តិ​ការ​​អន្តរជាតិលើវ៉ាក់សាំង​ប្រឆាំងនឹងការ​រីករាល​ដាល​​នៃជំងឺកូវីត ១៩

ប្រធានាធិបតីចិន លោកស៊ីជីនពីង កាលពីថ្ងៃសុក្របានថ្លែងទៅកាន់វេទិកាពិភព​លោកលើក​ទី ៣ តាមរយៈវីដេអូ។​លោកបានសាទរចំពោះការចូលរួមវិភាគទានដ៏អស្ចារ្យរបស់អ្នក​វិទ្យាសាស្ត្រ ដែលបានធ្វើក្នុងការធ្វើកិច្ចសហ​ប្រតិបត្តិ​ការ​​អន្តរជាតិលើវ៉ាក់សាំង​ប្រឆាំងនឹងការ​រីករាល​ដាល​​នៃជំងឺកូវីត ១៩ ។លោកក៏បានអំពាវនាវឱ្យអ្នកវិទ្យាសាស្ត្រយកចិត្តទុកដាក់លើបញ្ហាប្រចាំថ្ងៃដូចជា ការប្រែប្រួលអាកាសធាតុ និង​សុខភាព​សាធារណៈ និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុខុមាលភាពរបស់មនុស្សជាតិ។                 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកក៏បានសង្កត់ធ្ងន់ថា ប្រទេសចិនផ្តោតលើការច្នៃប្រឌិតវិទ្យាសាស្ត្រ និង​ធ្វើឱ្យការច្នៃប្រឌិតថ្មីក្លាយជា​កម្លាំងជំរុញ​សម្រាប់​ការអភិវឌ្ឍ។ ហើយថា ប្រទេសចិនបានត្រៀមខ្លួនធ្វើការជាមួយអ្នកវិទ្យាសាស្ត្រកំពូលៗជុំវិញពិភពលោក និងអង្គការ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិដើម្បីអនុវត្តយុទ្ធសាស្ត្រវិទ្យាសាស្ត្រអន្តរជាតិដែលបើកចំហ និងដាក់​បញ្ចូលគ្នា​ទៅវិញ​ទៅមក និងមានអត្ថប្រយោជន៍ទៅវិញទៅមក។

លោកស៊ីថា លោកស្វាគមន៍ការផ្លាស់ប្តូរគំនិតគ្នាដោយសង្ឃឹមថាអ្នកវិទ្យាសាស្ត្រអាចធ្វើការរួមគ្នា ដើម្បីបង្កើន​កិច្ច​សហប្រតិបត្តិការ និងជំរុញបុព្វហេតុវិទ្យាសាស្ត្រ៕

លោកធានាធិបតីចិន លោកស៊ីជីនពីង
លោកធានាធិបតីចិន លោកស៊ីជីនពីង
លោកធានាធិបតីចិន លោកស៊ីជីនពីង
លោកធានាធិបតីចិន លោកស៊ីជីនពីង
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T