Real Madrid ចង់យកកីឡាករឆ្នើម ២ រូបរបស់ខ្លួន ជាថ្នូរប្ដូរយក Dybala របស់ Juventus

//s9.kh1.co/37/371b9fce68fc4c81940ab0fbc70e065b500ede3e.jpg
កីទ្បា

 ០១-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

យោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានអោយដឹងថាក្រុម Real Madrid កំពុងតែរៀបចំផែនការសម្រាប់ខ្សែប្រយុទ្ធ Paulo Dybala របស់ក្រុម Juventus ដោយពួកគេមានឆន្ទៈក្នុងការផ្តល់ជូន Vinicius Junior និង Isco ជាថ្នូរនឹងខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ។

យោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានអោយដឹងថាក្រុម Real Madrid កំពុងតែរៀបចំផែនការសម្រាប់ខ្សែប្រយុទ្ធ Paulo Dybala របស់ក្រុម Juventus ដោយពួកគេមានឆន្ទៈក្នុងការផ្តល់ជូន Vinicius Junior និង Isco ជាថ្នូរនឹងខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ។ បច្ចុប្បន្នក្រុម Dybala និងក្រុមសេះបង្កង់ Juventus កំពុងពិភាក្សាអំពីការបន្តកិច្ចសន្យា ប៉ុន្តែ​ Real Madrid ជឿជាក់ថាពួកគេអាចទាក់ទាញកីឡាករវ័យ ២៦ ឆ្នាំរូបនេះទៅកាន់ទឹកដី Bernabéu

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាកររបស់ក្លឹប Real Madrid
កីឡាកររបស់ក្លឹប Real Madrid

គ្រូបង្វឹករបស់ Juventus លោក Andrea Pirlo ធ្លាប់បានសរសើរកីឡាករ Isco និងបានបង្ហាញពីបំណងចង់ចុះកុងត្រាជាមួយគាត់កាលពីមុនខណៈដែលក្រុម Juventus មានទំនាក់ទំនងយូរមកហើយជាមួយនឹងការផ្លាស់ប្តូរកីឡាករវ័យ ២៨ ឆ្នាំរូបនេះ ។

កីឡាករ Isco នឹង លោក Pirlo គ្រូបង្វឹករបស់ Juventus
កីឡាករ Isco នឹង លោក Pirlo គ្រូបង្វឹករបស់ Juventus

Real Madrid ទំនងជានឹងប្រឈមមុខនឹងការប្រកួតប្រជែងជាមួយក្រុម Manchester United និងក្រុមតោខៀវ Chelsea ក្នុងការចាប់អារម្មណ៍លើ Dybala ប៉ុន្តែ Real Madrid មានសង្ឃឹម ថាការផ្តល់ជូន Isco និង Vinicius អាចទាក់ទាញម្ចាស់ជើងឯក Serie A ៩ រដូវកាលជាប់ៗគ្នានេះបានផងដេរ ។

កីឡាករ Dybala 
កីឡាករ Dybala 

ប្រភពAS English

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T