ចាំក្រុមF4 តៃវ៉ាន់ទេ? ពួកគេនឹងសម្តែងជាមួយគ្នាម្តងទៀត

//s9.kh1.co/d7/d78710e73f98d3b4462d683596f7315def18bb37.jpg
តារា & កម្សាន្ដ

 ២៩-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រុមចម្រៀងបុរសតៃវ៉ាន់ ក្នុងរឿង Meteor Garden ដែលកាលពីថ្មីៗនេះ ពួកគេបានប្រកាស នឹងធ្វើការសម្តែងជុំគ្នាម្តងទៀត នៅលើកញ្ចក់ទូរទស្សនិ៍

តៃវ៉ាន់៖ រឿងភាគកំពូលរបស់តៃវ៉ាន់ «Meteor Garden»  ដែលមហាជនបានស្គាល់ «ស្នេហាតារា៤ដួង» ដែលរឿងនេះទទួលបានជោគជ័យ ល្បីរន្ទឺយ៉ាងខ្លាំង កាលពី ១៩ឆ្នាំមុន ត្រូវបានគេស្គាល់កាន់តែច្បាស់ ពីតារា​សម្ដែង​ប្រុស​តៃវ៉ាន់ Jerry Yan លោក Vic Chou លោក Ken Chu និង លោក VanNess Wu ជា F4 ទូទាំងអាស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគមួយនេះ ក្នុងឆ្នាំ ២០០១ ពួកគេទាំង​បួន ក៏បានបានបង្កើតក្រុមចម្រៀងបុរសតៃវ៉ាន់ ដែលបានចេញអាល់ប៊ុមចំនួន ៣ គឺ Meteor Rain ក្នុងឆ្នាំ ២០០១ អាល់ប៊ុម Fantasy 4ever ក្នុងឆ្នាំ ២០០២ និង អាល់ប៊ុម Waiting You នៅឆ្នាំ ២០០៧

ជាក់ស្តែងកាលពីថ្មីៗនេះ ក្រុមចម្រៀងប្រុសមួយនេះ បានបញ្ចេញឃ្លីបវីដេអូខ្លីមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនរួមទាំង Weibo ដែលបានផ្សព្វផ្សាយ ពីការជួបជុំគ្នា របស់ក្រុម F4 សាជាថ្មីម្តងទៀត  ដែលនឹងធ្វើការសម្តែងរួមគ្នា។

ទៀតសោត ពួកគេ បានប្រកាសថា នឹងធ្វើការសម្តែង នៅថ្ងៃសុក្រ ទី ៣០ ខែតុលា នៅមហោស្រពរាត្រី ១០០១ របស់ទូរទស្សន៍ Jiangsu  ដែលនេះ ជាការបង្ហាញខ្លួនជាសាធារណៈរបស់ពួកគេលើកដំបូង បន្ទាប់ពីការសម្តែងជុំគ្នា លើកចុងក្រោយ នៅក្នុងកម្មវិធីបុណ្យនិទាឃរដូវ កាលពីឆ្នាំ ២០១៣

យ៉ាងណាមិញ គ្រាន់តែដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះប្រកាសចេញភ្លាម អ្នកលេងបណ្តាញសង្គម ក៏ដូចជា ហ្វេនៗ របស់ ក្រុមចម្រៀងប្រុសចាស់វស្សារូបនេះ មានសេចក្តីសប្បាយចិត្តជាពន់ពេក ព្រោះកន្លងទៅយូរណាស់មកហើយ ដែលពួកគេខកខានការសម្តែងលើកញ្ចាក់ទូរទស្សនិ៍ និងមិននឹកស្មានថា ពួកគេបានប្រកាសថា នឹងសម្តែងជុំគ្នាសាជាថ្មីម្តងទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

ក្រុមF4 តៃវ៉ាន់
ក្រុមF4 តៃវ៉ាន់
ក្រុមF4 តៃវ៉ាន់
ក្រុមF4 តៃវ៉ាន់
ក្រុមF4 តៃវ៉ាន់
ក្រុមF4 តៃវ៉ាន់
ក្រុមF4 តៃវ៉ាន់
ក្រុមF4 តៃវ៉ាន់
ក្រុមF4 តៃវ៉ាន់
ក្រុមF4 តៃវ៉ាន់
ក្រុមF4 តៃវ៉ាន់
ក្រុមF4 តៃវ៉ាន់
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T