អុញ Sam Smith ចង់ក្លាយជាម្ដាយគេ

//s9.kh1.co/16/1647b38b1a628cce7bc5688c41bd0128702a6ab7.jpg
តារា & កម្សាន្ដ

 ២៩-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

Sam Smith បង្ហើយពីបំណងនិង​ ផែនការនៅថ្ងៃអនាគតដែលរូបគេចង់ធ្វើ ចង់បាន បន្ទាប់ពីភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈចម្រៀង។

បរទេស៖ ថ្មីៗនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងពេញបណ្តាញសង្គម ដោយតារាចម្រៀង Sam Smith បាននិយាយពីគម្រោងរបស់ខ្លួន នៅថ្ងៃអនាគត ថារូបខ្លួនចង់បានកូនផ្ទាល់ខ្លួននិង ចង់ក្លាយជាម្តាយរបស់ក្មេងតែម្តងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសមួយដួងនេះ បាននិយាយថា ចង់សាងគ្រួសារឆាប់ៗ ដូច្នេះខ្លួនអាចនៅមើលថែកូនរបស់ខ្លួនបានយ៉ាងល្អ ដែលវេលានោះអាចនឹងចាប់ផ្តើមនៅពេលដែលខ្លួនមានអាយុ៣៥ឆ្នាំ ដោយសារខណៈពេលនេះ Sam Smith ទើបតែមានវ័យ២៨ហើយ មានអារម្មណ៍ថាហត់នឿយនឹង ប្រមាញ់រកមិត្តប្រុសខ្លាំងពេកដោយលោកបាននិយាយថា៖

ខ្ញុំចង់មានកូន ចង់នៅជាមួយពួកគេនិង ខ្ញុំអាចមើលថែពួកគេនិង នៅក្បែររាល់ថ្ងៃ ខ្ញុំក្លាយជាម្តាយពួកគេ
ខ្ញុំពិតជាចង់ធ្វើដូច្នេះពិតមែន ប៉ុន្តែវានៅត្រូវការពេលវេលាបន្ថែម នៅតែមានមហិច្ឆតាច្រើនដូច្នេះ ខ្ញុំត្រូវធ្វើការរហូតពេលនោះហើយ ខ្ញុំសង្ឃឹមថា អាចនឹងរកឃើញមិត្តប្រុស ប៉ុន្តែខ្ញុំមិនអាចរកពួកគេឃើញនៅទីក្រុងឡុងទេ ស្ទើរតែគ្រប់ទីកន្លែង ជាការពិត ខ្ញុំចំណាយពេលដើររកមិត្តប្រុស៣ឆ្នាំហើយ ឥឡូវ​នេះខ្ញុំហត់នឿយនឹងរកស្នេហ៍ពិតណាស់។

Sam Smith

ក្រោយពីបានឃើញដូច្នេះ ហ្វេនៗជាច្រើនក៏បានសម្តែងសេចក្តីអាណិតដល់ តារាប្រុសរូបនេះដែរ ដែលមានលុយច្រើនរាប់មិនអស់និង ភាពល្បីល្បាញប៉ុណ្ណឹងទៅហើយនៅតែមិន​អាចរកស្នេហ៍ពិតបានទៀត ក្រៅពីនេះ ពួកគេក៏បានជូនពរដល់អាយដលឲ្យរកបានប្រុសស្នេហ៍ពិតដែលអាចស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ។

គួររម្លឹកដែរថា Sam Smith និង តារាសម្តែង Brandon Flynn បានទាក់ទងគ្នាអស់រយៈពេល៩ខែរួចមក ក៏បានចែកផ្លូវគ្នាវិញ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា៕

សូមចូលមើលរូបភាពខាងក្រោម៖

Sam Smith
Sam Smith
Sam Smith
Sam Smith
Sam Smith
Sam Smith
Sam Smith
Sam Smith
Sam Smith
Sam Smith
Sam Smithនិង Brandon Flynn
Sam Smithនិង Brandon Flynn
Sam Smithនិង Brandon Flynn
Sam Smithនិង Brandon Flynn
Brandon Flynnនិង Sam Smith
Brandon Flynnនិង Sam Smith
Brandon Flynnនិង Sam Smith
Brandon Flynnនិង Sam Smith
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T