មិនមែនសង្ហាតែរូបទេណា មើលបន្ទប់គេង រតនៈ ពិសិដ្ឋ ឡើងមានរបៀប

//s9.kh1.co/68/68d4efa20821ee34f813354d2651ba93b9f70a2f.jpg
តារា & កម្សាន្ដ

 ២៩-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ជារឿងមួយដែលគួរឲ្យសរសើរ ស្របពេលឃើញបន្ទប់គេតារាប្រុសលោក រតនៈ ពិសិដ្ឋ ទាំងស្អាត និងមានរបៀបរៀបរយ និងមិនមានការដេគ័រច្រើនស៊ាំញ៉ាំ។

ភ្នំពេញ៖ ជាការពិត លោក រតនៈ ពិសិដ្ឋ អាចនិយាយបានថាជាតារាពហុជំនាញ ដែលមានទេពកោសល្យ និងសមត្ថភាពច្រើនផ្នែក មិនថាសម្ដែង ច្រៀង ធ្វើជាពិធីករនោះទេ សុទ្ធសឹងតែអាចធ្វើបានយ៉ាងល្អតែម្ដង។ ម្យ៉ាងវិញទៀត គេសង្កេតឃើញ ពីមួយឆ្នាំទៅមួយឆ្នាំ តារាប្រុសរូបនេះ កាន់តែមានឈ្មោះល្បីល្បាញ មានអ្នកគាំទ្រច្រើនទ្វេដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីការងារសិល្បៈ តារាប្រុសរូបនេះ តែតែធ្វើលំហាត់ប្រាណដើម្បីសុខភាពល្អ និងមានរូបរាងស្អាតសង្ហា បើក្រឡេកមកមើលពីជីវិតឯកជនផ្ទាល់ខ្លួន តារារូបនេះវិញ លោកមានជីវភាពល្អប្រសើរ តែងតែឧស្សាហ៍ ដើរលេងទាំងក្នុងស្រុក និងក្រៅស្រុក ថែមទាំងរស់នីនៅក្នុងគេហដ្ឋានយ៉ាងស្កឹមស្កៃ មានឡានទំនើបជិះទៀតផង។ លើសពីនេះទៅទៀត ថ្មីនេះៗរូបលោក បានបង្ហាញបន្ទប់គេផ្ទាល់ខ្លួន​ បង្ហោះលើសបណ្ដាញសង្គម ឲ្យហ្វេនបានឃើញផងដែរ។ 

ក្នុងនោះដែរ ទិដ្ឋភាពក្នុងបន្ទប់តារារូបនេះ មានរបៀបរៀបរយ និងបានសម្អាតយ៉ាងស្អាត គ្មានភាពរញ៉េរញ៉ៃសូម្បីតែបន្តិច ដោយបន្ទាប់លោក ក៏ធំទូលាយ ថែមទាំងបានរៀបចំយ៉ាងសាមញ្ញ និងមានសម្ភារៈតិច មើលទៅមានផាសុកភាពតែម្ដង។ ចំណែក ពូក ភួយ និងខ្នើយ ក៏បានរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ ខណៈគ្រប់ពេល ធ្លាប់តែលឺថា បន្ទាប់មនុស្សប្រុសរស់នៅដូចសំបុកកណ្ដុរនោះ តែបើមើលទៅបន្ទប់តារារូបនេះ ពិតជាស្អាត ហើយមានរបៀបខ្លាំង គួរឲ្យចង់រស់នៅតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
បន្ទប់គេង លោក រតនៈ ពិសិដ្ឋ
បន្ទប់គេង លោក រតនៈ ពិសិដ្ឋ
បន្ទប់គេង លោក រតនៈ ពិសិដ្ឋ
បន្ទប់គេង លោក រតនៈ ពិសិដ្ឋ
រតនៈ​ ពិសិដ្ឋ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T