កាលពីពេលថ្មីៗនេះ តារាស្រីជនជាតិកូរ៉េ Lee Ji Min បានបញ្ចេញអាល់ប៊ុមរូបថតថ្មី ជាមួយនឹងសម្រស់ ដ៏ស្រស់ស្អាត ហើយអ្វីដែលពិសេសនោះ នាងបានបញ្ចេញស្ទាយសុភាព គួរឲ្យស្រលាញ់ទៀតផង។

គួរបញ្ជាក់ផងដែរថា តារាស្រីកូរ៉េខាងត្បូង Lee Ji Min គឺជាតារាស្រី ដ៏ស្រស់ស្អាត ក្នុងចំណោមតារាស្រី របស់ប្រទេសកូរ៉េជាច្រើន ហើយតារាស្រីរូបនេះ មានឈ្មោះល្បីល្បាញ មិនចាញ់តារាស្រី ដទៃទៀតនោះទេ។ Lee Ji Min គឺជាតារាម៉ូដែល និងជា Asian Race Queen ហើយនៅក្នុងអាជីពជាអ្នកសិល្បៈ តារាស្រីរូបនេះ ធ្លាប់បានថត និងបញ្ចេញនូវអាល់ប៊ុមរូបថតជាច្រើន ដែលធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណិត ពេញចិត្ត និងគាំទ្រនាងកាន់តែច្រើន។

ដូចគ្នានេះដែរ រូបថតនៅក្នុងអាលប៊ុមថ្មីរបស់នាង គឺមានការថតនៅក្នុង Studio និង Outdoor រួមទាំងការថត ដោយស្លៀកឈុតមង្គលការផងដែរ៕

សូមទស្សនារូបថតរបស់តារាស្រី Lee Ji Min នៅខាងក្រោមនេះ ទាំងអស់គ្នា៖





































តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះតារាស្រីរូបនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]