ខ្លាចតែគេមិនចាប់អារម្មណ៍ Yang Mi មកលើកនេះប្លែកទៀតហើយ

//s9.kh1.co/c4/c4b4d63277d964174212d9398e58df838edb1ec7.jpg
តារា & កម្សាន្ដ

 ២៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែងស្រី Yang Mi ម្សិលមិញនេះ ទើបតែបានបង្ហាញខ្លួនក្នុងកម្មវិធីមួយ ដោយលើកនេះនាងពិតជាធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ជាងរាល់ដង ព្រោះតែសម្រស់របស់នាង គឺស្អាតលេចធ្លោខ្លាំងតែម្ដង។

ចិន៖  កាលពីល្ងាចថ្ងៃទី ២៨ ខែតុលា ម្សិលមិញនេះ តារាសម្ដែងស្រី Yang Mi ទើបតែបានលេចមុខធ្វើជាភ្ញៀវកិត្តិយសនៅក្នុងពិធីធំមួយ នៅឯក្រុងសៀងហៃប្រទេសចិន ដោយក្នុងនោះ មានការចូលរួមពីតារាល្បីៗ និងបណ្ដាអ្នកកាសែតជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ចំពោះការបង្ហាញខ្លួនក្នុងកម្មវិធីរបស់ Yang Mi លើកនេះ គឺពិតជាមិនដូចកាលពីរាល់ដងនោះទេ ព្រោះថាម្ដងនេះ សម្រាប់ក្រុមអ្នកគាំទ្រ ពិតជាមានការចាប់អារម្មណ៍ខ្លាំង និងពោលពាក្យសរសើរគ្រប់គ្នា នៅពេលដែលឃើញនាងបង្ហាញសម្រស់យ៉ាងទាក់ទាញ ប្លែកភ្នែក ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅក្រឹបពេញមួយតួខ្លួន រួមនឹងក្រវឹលធំៗពាក់លើត្រចៀកទាំងសងខាងទៀតនោះ មើលទៅតារាស្រីរូបនេះ ហាក់ដូចជាស្អាតទាក់ទាញខ្លាំង និងក្មេងជាងវ័យតែម្ដង។

ស្របគ្នានេះទៀតសោត តាមរយៈរូបភាពដែលអ្នកកាសែតប្រមាញ់បាន ហើយបង្ហោះនៅលើបណ្ដាញសង្គមជាច្រើនសន្លឹក យើងឃើញថា Yang Mi មិនត្រូវបានគេរិះគន់ច្រើន ដូចពេលមុនៗនោះឡើយ ដោយសារតែម្ដងនេះ នាងបានតុបតែងខ្លួនសមសួន មើលទៅផ្អែមល្ហែមគួរឲ្យស្រលាញ់ ដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន សរសើរពីនាងគ្រប់ៗគ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
រូបថ្មី Yang Mi
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T