ហេតុអ្វីបានជាលោក ELON MUSK មិនចូលចិត្តទៅលើការធ្វើដំណើរកំសាន្ដផ្សេងៗ?

//s9.kh1.co/1d/1d3c598d65591c6d703949febccb085731d67d7f.jpg
បច្ចេកវិទ្យា

 ០១-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

Elon Musk មហាសេដ្ឋីបច្ចេកវិទ្យា និងជាប់ឈ្មោះជាមនុស្សងប់នឹងការងារបំផុត ដែលសឹងតែរកពេលសម្រាប់សម្រាកគ្មាន។

បរទេស៖ ចំពោះអ្នកដែលនិយមតាមដានពត៌មានបរទេសផ្សេងៗ ជាពិសេសពត៌មានដែលទាក់ទងជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាប្រាកដជាស្គាល់មហាសេដ្ឋីសម័យថ្មី គឺលោក Elon Musk។ ថ្មីៗនេះ លោក ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹងក្រុមហ៊ុនឡានអគ្គិសនី Tesla និង ផលិតនូវយាន្ដអវកាស SpaceX ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកកើនឡើងយ៉ាងគំហុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត​ លោកត្រូវបានគេវាយតម្លៃថា ជាមហាសេដ្ឋីម្នាក់ដែលមានទ្រព្យសម្បត្ដិរាប់ពាន់លាន ហើយងប់ងល់នឹងការងារយ៉ាងខ្លាំង។ នៅក្នុង ២០១៨ មានបុគ្គលិករបស់លោកនៅក្រុមហ៊ុន Tesla បាននិយាយថា នៅកំឡុងពេលដែលក្រុមហ៊ុនមួយនេះកំពុងព្យាយាមផលិតនូវឡានម៉ូឌែលថ្មី គឺ Tesla Model 3 លោក Elon បានដេកសម្រាកនៅលើកម្រាលឥដ្ឋនៃរោងចក្រផលិតរថយន្ដតែម្ដង។ ដូចនេះហើយទើប Elon ត្រូវបានគេនិយាយថាជាមនុស្សដែលស្រឡាញ់ការងារយ៉ាងខ្លាំង ដែលសុខចិត្តគេងក្នុងរោងចក្រដើម្បីផលិតនូវរថយន្ដឲ្យបានជោគជ័យឆាប់រហ័ស។

https://s9.kh1.co/__image/w=650,h=434,q=100/70/70271b9a7838ff07af701515633bbce58bc702a5.jpg

បន្ថែមទៀតនោះ Elon Musk ក៏បានពិពណ៌នាថា មិនមែនលោកមិនចង់ធ្វើដំណើរកំសាន្ដទេ​ តែមកពីលោកតែងតែជួបនូវវិបត្តិជាប្រចាំ រាល់ពេលលោកធ្វើដំណើរកំសាន្ដ។ លោកបានលើកឡើងនូវបទពិសោធន៍របស់លោកក្នុងពេលធ្វើដំណើរកំសាន្ដថា លើកទី១ និងទី២ លោកធ្វើដំណើរកំសាន្ដ យាន្ដអវកាស(Rocket) របស់លោកត្រូវបានផ្ទុះទាំង២ដង តែម្ដង។ ដូច្នេះ លោកគិតថាលោកនឹងមិនធ្វើដំណើរកំសាន្ដទៀតទេ ព្រោះលោកគិតថាបើលោកធ្វើកំសាន្ដទៀត ក្រុមហ៊ុនរបស់លោកនឹងរលាយ។

យោងតាមការបកស្រាយខាងលើ អាចបង្ហាញពីមូលហេតុដែលលោកមិនអាចធ្វើដំណើរកំសាន្ដបាន៕

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T