អស្ចារ្យ! កីឡាករវ័យក្មេងរបស់ប្រទេសចិនរូបនេះបានឈានដល់ដំណាក់កាលទី ៣ នៅព្រឹត្តិការណ៍ប្រគួតជើងឯកស្នុកឃ័រ

//s9.kh1.co/fc/fc58af50810dd3ccffde87bc324782ec9927e718.jpeg
កីទ្បា

 ០១-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Zhao Xintong របស់ប្រទេសចិនបានឈានដល់ដំណាក់កាលទី ៣ នៃព្រឹត្តិការណ៍ប្រគួតជើងឯកស្នុកឃ័រ ដោយទទួលបានជ័យជម្នះ ២ លើកនិងស្មើ ១ លើកកាលពីថ្ងៃច័ន្ទ

ទីក្រុងឡុងដ៍៖ កីឡាករ Zhao Xintong របស់ប្រទេសចិនបានឈានដល់ដំណាក់កាលទី ៣ នៃព្រឹត្តិការណ៍ប្រគួតជើងឯកស្នុកឃ័រ ដោយទទួលបានជ័យជម្នះ ២ លើកនិងស្មើ ១ លើកកាលពីថ្ងៃច័ន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករចិនវ័យ ២៣ ឆ្នាំនិងជាកីឡាករលំដាប់លេខមួយពិភពលោកគឺកីឡាករ Judd Trump មកពីប្រទេសអង់គ្លេសគឺជាកីឡាករទី ១ ដែលឆ្លងផុតដំណាក់កាលទី ២ ខណៈអ្នកឈ្នះក្នុងក្រុមចំនួន ៦ នាក់ទៀតនឹងចូលរួមជាមួយពួកគេក្នុងរយៈពេលបីថ្ងៃបន្ទាប់។

កីឡាករ Zhao បានបាប់ផ្ដើមការប្រកួតក្នុងក្រុម C របស់ខ្លួនក្នុងលទ្ធផល ២-២ ជាមួយកីឡាករ Alexander Ursenbacher ។ មិនត្រឹមតែប៉ុណ្ណោះកីឡាករចំណាត់ថ្នាក់លេខ ៣៤ ពិភពលោករូបនេះក៏បានយកឈ្នះមិត្តរួមជាតិរបស់ខ្លួនគឺកីឡាករ Luo Honghao ក្នុងលទ្ធផល ៣-១ និងបំបាក់ម្ចាស់ជើងឯក Masters គឺកីឡាករ Stuart Bingham ដោយលទ្ធផល ៣-០ ។

កីឡាករ Zhao Xintong
កីឡាករ Zhao Xintong

កីឡាករ Trump ក៏បានឈ្នះក្នុងក្រុម A ជាមួយនឹងជ័យជម្នះចំនួន ២ លើកនិងស្មើ ១ លើក។ នៅក្នុងការប្រកួតចុងក្រោយរបស់គាត់ជាមួយកីឡាករ Barry Hawkins អ្នកឈ្នះពានចំនួន ១៨ លើករូបនេះត្រូវការពេលវេលាតែ ៣៦ នាទីប៉ុណ្ណោះដើម្បីបញ្ចប់ក្នុងលទ្ធផល ៣-០ ។

កីឡាករទាំង ៣២ នាក់ដែលឈរនៅកំពូលតារាក្នុងក្រុមនីមួយៗនៃដំណាក់កាលទី ១ ត្រូវវិលត្រឡប់មកធ្វើការប្រគួតវិញនៅសប្តាហ៍នេះជាមួយនឹងអ្នកឈ្នះម្នាក់ៗនៃក្រុមទាំង ៨ ដែលឈានទៅដំណាក់កាលទីបីនៅថ្ងៃសុក្រ។

ពីរក្រុមបន្ថែមទៀតក្នុងចំណោម ៤ ក្រុមនៅថ្ងៃសុក្រនឹងត្រូវបន្តឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលនឹងត្រូវប្រគួតនៅល្ងាចថ្ងៃសុក្រ។

កីឡាករ Zhao Xintong
កីឡាករ Zhao Xintong
កីឡាករ Zhao Xintong
កីឡាករ Zhao Xintong
កីឡាករ Zhao Xintong
កីឡាករ Zhao Xintong

ប្រភព​៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T